៧ មីនា
មានបាបធ្ងន់ជាងទីក្រុងសូដុំមនិងកូម៉ូរ៉ាដែលត្រូវបានបំផ្លាញទៅទៀត។ មនុស្សដែលបានឮការអំពាវនាវនៃដំណឹងល្អឱ្យកែប្រែចិត្ត តែមិនបានយកចិត្តទុកដាក់ នោះមានទោសធ្ងន់ជាងអ្នកដែលរស់នៅវាលទន្លេស៊ីឌីមទៅទៀត។ គ្រោះកាចនៃទីក្រុងសូដុំមគឺជាការព្រមានយ៉ាងឱឡារិក មិនមែនគ្រាន់តែដល់ អ្នកដែលមានទោសដោយអំពើបាបដ៏រឹងទទឹងប៉ុណ្ណោះទេ ប៉ុន្តែ គឺដល់មនុស្ស ទាំងអស់ដែលមិនយកចិត្តទុកដាក់ទៅនឹងពន្លឺនិងឱកាសដែលព្រះបានបញ្ជូន មកផងដែរ។PPKh1 138.2
ព្រះអង្គសង្គ្រោះរង់ចាំចម្លើយទៅនឹងការប្រទាននៃសេចក្តីស្រឡាញ់ និងការអត់ឱនទោសរបស់ទ្រង់ ដែលមានការអាណិតអាសូរខ្លាំងជាងឪពុកម្តាយនៅលើផែនដីនេះមានចំពោះកូនទៅទៀត។ “ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ” ម៉ាឡាគី ៣:៧។ ប៉ុន្តែ អស់អ្នកណាដែលនៅតែបដិសេធមិនព្រមទទួលសេចក្តីស្រឡាញ់ដ៏ស្រទន់នេះ នឹងត្រូវធ្លាក់ទៅក្នុងភាពងងឹត នៅទីបំផុត ជាក់ជាមិនខាន។ ចិត្តដែលបានមើលងាយដល់សេចក្តីមេត្តាករុណារបស់ព្រះជាយូរយារ ក្លាយទៅជារឹងដោយអំពើបាប លែងអាចឆ្លើយតបទៅនឹងឥទ្ធិពលនៃព្រះគុណរបស់ព្រះហើយ។ ថ្ងៃនៃការជំនុំជម្រះនៅវាលទន្លេនិងទីក្រុងនឹងទ្រាំបានជាងអ្នកដែលបានដឹងពីរសចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ហើយបានបែរទៅតាមផ្លូវនៃការសប្បាយខាងអំពើបាបវិញ។ នៅក្នុងបញ្ជីជីវិតនៅឋានសួគ៌ ព្រះបានកត់ត្រានូវអំពើបាបរបស់មនុស្សគ្រប់ជាតិសាសន៍ គ្រប់គ្រួសារ និងគ្រប់បុគ្គលទាំងឡាយ។ ព្រះអាចប្រទានការអំពាវនាវឱ្យកែប្រែចិត្ត ការប្រទានការអត់ឱនទោស តែពេលកំណត់នឹងចូលមកដល់។ មនុស្សម្នាក់ៗបានធ្វើការសម្រេចចិត្តរៀងៗខ្លួនរួចជាស្រេច។ ជោគវាសនារបស់បុគ្គលម្នាក់ៗនោះត្រូវបានកំណត់ដោយការជ្រើសរើសរបស់គេរៀងៗខ្លួន។ ពេលនោះព្រះនឹងប្រទានសញ្ញានៃការមកដល់ របស់ការជំនុំជម្រះ។PPKh1 139.1
ទីក្រុងសូដុំមមួយទៀត
នៅក្នុងពិភពសាសនានាពេលសព្វថ្ងៃនេះ មនុស្សមិនបានចាប់អារម្មណ៍ ពីព្រះគុណរបស់ព្រះឡើយ ហើយថែមទាំងបានមើលងាយចំពោះសេចក្តីមេត្តា ករុណារបស់ទ្រង់ទៀតផង។ មនុស្សជាច្រើនបានដកយកច្បាប់របស់ព្រះចេញ ហើយ “បង្រៀនសេចក្តីដែលជាបញ្ញត្តិរបស់មនុស្ស” (ម៉ាថាយ ១៥:៩) ជំនួស វិញ។ ការក្បត់ជំនឿសាសនាបានចូលមកក្នុងព្រះវិហារជាច្រើន មិនមែនការក្បត់ជំនឿនៅក្នុងគំនិតដ៏ទូលំទូលាយរបស់គេទេ មិនមែនជាការបដិសេធន៍ព្រះគម្ពីរដោយចំហទេ ប៉ុន្តែ ជាជំនឿដែលមើលស្រាលដល់ព្រះគម្ពីរ ដែលជាការបើកសម្តែងមកពីព្រះ។ សេចក្តីស្រឡាញ់ដ៏ធំត្រូវបានជំនួសដោយ រូបមន្តប្រហោងក្នុង។ ជាលទ្ធផល ការក្បត់ជំនឿនិងភាពអសីលធម៌បានជន់ជោរឡើង។ ព្រះ គ្រីស្ទបានប្រកាសថា “ក៏ដូចជានៅជំនាន់លោកឡុតដែរ . . . នៅថ្ងៃដែលកូនមនុស្សលេចមក ក៏នឹងមានដូច្នោះដែរ”។ លូកា ១៧:២៨, ៣០។ ពិភពលោកនេះកំពុងតែដល់ពេលដែលត្រូវវិនាសយ៉ាងរហ័ស។PPKh1 139.2
ព្រះអង្គសង្គ្រោះនៃយើងបានមានបន្ទូលថា “ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន! ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្តីវក់នឹងស៊ីផឹក ហើយនិងសេចក្តីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម។ ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី” អស់អ្នកដែលជាប់ចិត្តទៅនឹងលោកិយអើយ “ដូច្នេះ ចូរចាំយាមចុះហើយអធិស្ឋានជាប់ជានិច្ច ដើម្បីឱ្យបានរួចពីថ្ងៃដែលនឹងត្រូវមក ហើយឱ្យឈរនៅមុខកូនមនុស្សផង” ។ លូការ ២១:៣៤-៣៦។PPKh1 140.1
មុនពេលការវិនាសនៃទីក្រុងសូដុំម ព្រះបានបញ្ជូនដំណឹងទៅប្រាប់ឡុត ថា “ចូររត់ឱ្យបានរួចជីវិតចុះ”។ គេក៏បានឮសំឡេងព្រមានដូចគ្នានេះនៅមុនពេលទីក្រុងយេរូសាឡិមត្រូវវិនាសផងដែរ “កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឱ្យដឹងថា សេចក្តីហិនវិនាសនៃក្រុងនោះ ជិតដល់ហើយ គ្រានោះត្រូវឱ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញទៅឱ្យផុត ក៏កុំឱ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ”។ លូកា ២១:២០, ២១។ ពួកគេមិនត្រូវបង្អែបង្អង់ឡើយ តែត្រូវតែរត់ចេញភ្លាមជាបន្ទាន់។PPKh1 140.2