Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២ កុម្ភៈ

    រហូតមកទន់នឹងពេលនោះ មិនដែលមានភ្លៀងធ្លាក់មកទេ ផែនដីនេះត្រូវបានស្រោចស្រពតែដោយអ័ភ្រឬទឹកសន្សើមប៉ុណ្ណោះ។ ទន្លេទាំងឡាយមិនដែលហូររំលងព្រំដែនរបស់ខ្លួនឡើយ តែបានត្រឹមតែនាំទឹកទៅកាន់សមុទ្រប៉ុណ្ណោះ។ ព្រះបានដាក់កំណត់មិនឱ្យទឹកហូរចេញពីទំនប់របស់ខ្លួនឡើយ។ សូមមើលគម្ពីរយ៉ូប ៣៨:១១។PPKh1 67.3

    ប៉ុន្តែ ពេលវេលាបានកន្លងផុតទៅ ចិត្តរបស់មនុស្សដែលញាប់ញ័រដោយភ័យខ្លាច នៅសម័យនោះ បានចាប់ផ្តើមរីករាយឡើងវិញ។ ពួកគេបានពិចារណាថា ធម្មជាតិនៅខ្ពស់ជាងនិស្ស័យរបស់ព្រះ។ ប្រសិនបើដំណឹងរបស់លោកណូអេគឺជាការពិត នោះធម្មជាតិនឹងត្រឡប់ទៅជាខុសប្រក្រតីហើយ។ ពួកគេបានបង្ហាញការមើលងាយរបស់គេ ទៅលើការព្រមានរបស់ព្រះ ដោយធ្វើដូចកាលពីមុនទ្រង់ប្រទានការព្រមាននោះដល់ពួកគេដដែល។ ពួកគេនៅតែបន្តការជប់លៀង រាំរែករបស់គេដដែល។ ពួកគេស៊ីផឹក រៀបចំផែនការ និងសាងសង់សំណង់ផ្សេងៗ ព្រមទាំងរៀបចំផែនការសម្រាប់ពេលអនាគតផងដែរ។ ពួកគេបានអះអាងថា ប្រសិនបើមានរឿងពិតដូចលោកណូអេ បាននិយាយមែន នោះមនុស្សដែលមានកេរ្តិ៍ឈ្មោះ ពួកអ្នកប្រាជ្ញ ពួកអ្នកប្រុងប្រយ័ត្ន និងមនុស្សខ្ពង់ខ្ពស់ ពួកគេនឹងបានយល់ពីរឿងរ៉ាវនេះហើយ។PPKh1 67.4

    ពេលវេលានៃការសាកល្បងរបស់ពួកគេជិតដល់ទីបញ្ចប់ហើយ។ ទូកធំត្រូវបានសាងសង់រួចជាស្រេច តាមការត្រាស់បង្គាប់របស់ព្រះ ហើយត្រូវបានផ្ទុកទៅដោយចំណីអាហារ សម្រាប់មនុស្ស និងសម្រាប់សត្វ។ ហើយឥឡូវនេះអ្នកបម្រើរបស់ព្រះ ធ្វើការអំពាវនាវដ៏ឱឡារិកជាគ្រាចុងក្រោយបង្អស់ ដល់មនុស្សម្នាទាំងឡាយ។ លោកណូអេបានអង្វរករដល់ពួកគេឱ្យស្វែងរកជម្រកការពារខ្លួន ខណៈដែលពួកគេនៅមានពេលវេលានៅឡើយ។ ពួកគេបានច្រានចោលពាក្យសម្តីរបស់គាត់ម្តងទៀត ហើយបានបន្លឺសំឡេងរបស់ពួកគេឡើង ដោយការចំអកមើលងាយ។PPKh1 68.1

    រំពេចនោះស្រាប់តែគេបានឃើញសត្វតូចធំគ្រប់ប្រភេទ ចេញពីព្រៃនិងភ្នំ ដើរសំដៅទៅកាន់ទូកធំ យ៉ាងស្ងៀមស្ងាត់។ សត្វស្លាបបានហោះហើរមកពីគ្រប់ទិសទី ហើយបានឆ្លងចូលទៅក្នុងទូកយ៉ាងមានរបៀបរៀបរយ។ សត្វទាំងអស់ “បានធ្វើដំណើរចូលទៅក្នុងទូក ទៅរកលោកណូអេ” មួយគូៗ ហើយសត្វស្អាតមានប្រាំពីរគូ។ ពួកទស្សនវិទូត្រូវបានគេហៅឱ្យមកមើលព្រឹត្តិការណ៍ដ៏ចម្លែកគ្មានពីរនេះ តែពួកគេមិនអាចពន្យល់ពីរឿងនេះបាន ឡើយ។ ពូជមនុស្សដែលកំពុងតែចម្រើនលូតលាស់នេះ បានបណ្តេញការភ័យខ្លាចរបស់គេដែលកំពុងងើបឡើងនេះ ដោយការសើចសប្បាយក្អាកក្អាយ ហើយហាក់ដូចជាកំពុងតែយាងសេចក្តីក្រោធរបស់ព្រះឱ្យធ្លាក់មកលើខ្លួនគេ។PPKh1 68.2

    ព្រះបានត្រាស់បង្គាប់ទៅលោកណូអេថា “ត្រូវឱ្យឯងនឹងពួកគ្រូឯងចូលទាំងអស់ទៅក្នុងទូក ពីព្រោះក្នុងពួកមនុស្សជាន់នោះអញឃើញមានតែឯងទេ ដែលសុចរិតនៅចំពោះអញ”។ ឥទ្ធិពលនិងគំរូរបស់គាត់ហុចលទ្ធផលជាព្រះពរដល់ក្រុមគ្រួសាររបស់គាត់។ ព្រះបានជួយសង្គ្រោះសមាជិកគ្រួសាររបស់គាត់ទាំងអស់ រួមទាំងរូបគាត់ផង។PPKh1 69.1

    ទេវតាបិទទ្វារ

    សត្វទាំងឡាយដែលនៅតាមទីវាល និងបក្សាបក្សីនៅនាអាកាសបានចូលទៅក្នុងកន្លែងជ្រកពួន។ លោកណូអេនិងអ្នកផ្ទះរបស់គាត់បាននៅក្នុងទូក “រួចព្រះយេហូវ៉ាបានបិទទ្វារទូកជិត”។ ទ្វារដ៏ធំដែលមនុស្សនៅខាងក្នុងមិនអាចបិទបាន ស្រាប់តែរំកិលបន្តិចម្តងៗទៅកាន់កន្លែង ដោយដៃដែលគេមិនអាចមើលឃើញ។ លោកណូអេត្រូវបានព្រះបិទទ្វារឱ្យនៅខាងក្នុង ហើយមនុស្សដែលបានបដិសេធសេចក្តីមេត្តាករុណារបស់ព្រះ បាននៅពីខាងក្រៅ។ ដូច្នេះទ្វារនៃសេចក្តីមេត្តាករុណាក៏នឹងត្រូវបិទ នៅពេលដែលព្រះគ្រី-ស្ទបញ្ចប់ព្រះរាជកិច្ចរបស់ទ្រង់សម្រាប់បាបជនដែលមានទោស មុននឹងព្រះអង្គយាងមក នៅក្នុងពពកដូច្នោះដែរ។ ពេលនោះព្រះគុណរបស់ព្រះនឹងលែងគ្រប់គ្រងមនុស្សអាក្រក់ទៀតហើយ ហើយសាតាំងនឹងគ្រប់គ្រងមនុស្សដែលបានបដិសេធសេចក្តីមេត្តារកុណា។ ពួកវាបានព្យាយាមបំផ្លាញរាស្ត្ររបស់ព្រះ ប៉ុន្តែ អំណាចរបស់ព្រះបានការពារពួកគេ ដូចជាទ្រង់បានបិទទ្វារលោកណូអេឱ្យគាត់នៅក្នុងទូកដូច្នោះដែរ។PPKh1 69.2

    Larger font
    Smaller font
    Copy
    Print
    Contents