Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៤ មករា

    លុយស៊ីហ្វ័របានចង្អុលទៅការរងទុក្ខជាយូរអង្វែងរបស់ព្រះថាជាភស្តុតាង នៃឧត្តមភាពរបស់វា និងបញ្ជាក់ថាស្តេចនៃលោកសន្និវាសនេះ (ព្រះយេស៊ូ) ត្រូវតែចុះចូលជាមួយវា។ វាប្រកាសថា ប្រសិនបើទេវតាទាំងឡាយនឹងឈររឹងមាំជាមួយវា ពួកគេអាចមានអ្វីៗទាំងអស់ដែលគេចង់បាន។ វាបានប្រគល់ខ្លួនវាទាំងស្រុង ទៅក្នុងមហាវិវាទជាមួយនឹងចៅហ្វាយ (ព្រះ) របស់ខ្លួន។ នៅក្នុងរបៀបនេះ លុយស៊ីហ្វ័រដែលជា “ទេវតានៃពន្លឺ” បានក្លាយជាសាតាំង ជា “សត្រូវ” របស់ព្រះ។PPKh1 7.2

    សាតាំងដឹកនាំការប្រឆាំងបះបោរ

    ដោយការច្រានចោលនូវការអំពាវនាវរបស់ទេវតាស្មោះត្រង់ ដោយការស្អប់ខ្ពើម វាបានហៅពួកទេវតាទាំងនោះថា ជាទាសករដ៏ល្ងង់ខ្លៅ។ វាលែងទទួលស្គាល់ឧត្តមភាពរបស់ព្រះគ្រីស្ទតទៅទៀតហើយ។ វាបានប្តេជ្ញាចិត្តទាមទារកិត្តិយសដែលព្រះគួរតែប្រទានមកឱ្យវានោះឱ្យបាន។ ហើយវាបានសន្យាជាមួយនឹងទេវតាដែលព្រមចុះចូលនឹងវានូវការគ្រប់គ្រងមួយដែលថ្មី ហើយល្អជាងមុន ដែលទាំងអស់គ្នាមានសេរីភាពគ្រប់គ្រាន់។ ពួកទេវតាជាច្រើនបានប្រកាសពីគោលបំណងរបស់គេក្នុងការទទួលស្គាល់វាថា ជាមេដឹក នាំរបស់ពួកគេ។ វាសង្ឃឹមថានឹងអូសទាញទេវតាទាំងអស់មកខាងវា ហើយវានឹងបានស្មើនឹងព្រះ ព្រមទាំងបានទទួលការគោរពពីសំណាក់ពួកទេវតាទាំងអស់នៅឋានសួគ៌។ PPKh1 8.1

    ពួកទេវតាដែលស្មោះត្រង់នៅតែជំរុញវានិងទេវតាដែលគាំទ្រវា ឱ្យចុះចូលជាមួយនឹងព្រះឡើងវិញ ដោយបង្ហាញដល់ពួកគេពីលទ្ធផលដែលពួកគេមិនអាចចៀសផុត ប្រសិនបើគេនៅតែមិនព្រម។ លោកបានព្រមានដល់ទេវតាទាំងនោះឱ្យបិទត្រចៀក កុំស្តាប់ហេតុផលដែលពោរពេញទៅដោយល្បិចបោកបញ្ឆោតរបស់លុយស៊ីហ្វ័រ និងបានជំរុញុវានិងអ្នកដើរតាមវាឱ្យស្វែងរកព្រះវត្តមានរបស់ព្រះកុំបង្អង់ ព្រមទាំងឱ្យសារភាពកំហុសនៃការសង្ស័យ ពីប្រាជ្ញានិងអំណាចគ្រប់គ្រងរបស់ទ្រង់ផង។PPKh1 8.2

    ទេវតាជាច្រើនបានយល់ព្រមកែប្រែការអាក់អន់ចិត្តរបស់ខ្លួន ហើយស្វែងរកការគាប់ព្រះហឫទ័យពីព្រះវរបិតានិងព្រះរាជបុត្រា។ ប៉ុន្តែ ឥឡូវនេះលុយស៊ីហ្វ័របានអះអាងថា ទេវតាដែលបានចូលរួមជាមួយនឹងវាបានជ្រុលខ្លួនហើយ មិនអាចវិលថយក្រោយវិញបានទេ ព្រោះព្រះនឹងមិនអត់ទោសឱ្យពួកគេឡើយ។ ចំពោះខ្លួនវា វាបានប្តេជ្ញាចិត្តថា វានឹងមិនទទួលស្គាល់អំណាច របស់ព្រះគ្រីស្ទវិញទេ។ រឿងតែមួយគត់ដែលនៅសេសសល់គឺការពារសេរីភាព និងដណ្តើមយកនូវសិទ្ធិដែលព្រះមិនទាន់ប្រគល់មកឱ្យវា ដោយកម្លាំង។PPKh1 8.3

    ព្រះបានអនុញ្ញាតឱ្យសាតាំងបន្តកិច្ចការរបស់វារហូតដល់វិញ្ញាណនៃការមិនពេញចិត្តនេះបានទុំ ហើយក្លាយទៅជាសកម្មភាពបះបោរ។ ជាការចាំបាច់ព្រះត្រូវតែបង្កើតផែនការយ៉ាងពេញលេញរបស់ទ្រង់ឡើងដើម្បីឱ្យទេវតា ទាំងអស់អាចមើលឃើញពីនិស្ស័យពិតប្រាកដរបស់ព្រះអង្គ។ ការគ្រប់គ្រងរបស់ព្រះ មិនមែនត្រឹមតែឋានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែ គឺនៅគ្រប់ភពទាំងអស់ ដែលទ្រង់បានបង្កើត។ លុយស៊ីហ្វ័របានសន្និដ្ឋានថាប្រសិនបើវាអាចដឹកនាំទេវតាទាំងអស់ឱ្យមកជាមួយវាបាន វានឹងអាចដឹកនាំពិភពលោកនេះទាំងមូល បានដែរ។ សកម្មភាពទាំងអស់របស់វាគ្របដណ្តប់ដោយអាថ៌កំបាំង ដែលគេពិបាកមើលឃើញច្បាស់ពីសារជាតិពិតប្រាកដនៃការងាររបស់វាខ្លាំងណាស់។ សូម្បីតែទេវតាស្មោះត្រង់ក៏មិនអាចដឹងច្បាស់ពីអត្តចរិតរបស់វា ឬមើលឃើញ ថាការរបស់វាកំពុងដឹកនាំទៅរកអ្វីនោះដែរ។ វាបានហ៊ុមព័ទ្ធដោយអាថ៌កំបាំង ឱ្យគេមើលឃើញអ្វីៗគ្រប់យ៉ាងសុទ្ធតែធម្មតា ហើយដោយបង្វិលសេចក្តីពិត វាបានបំផុតការសង្ស័យ នៅក្នុងព្រះបន្ទូលយ៉ាងច្បាស់លាស់របស់ព្រះ។ ហើយតួនាទីយ៉ាងខ្ពស់របស់វាបាន ផ្តល់កម្លាំងយ៉ាងខ្លាំងដល់ការពោលអះអាងរបស់វា។PPKh1 9.1

    Larger font
    Smaller font
    Copy
    Print
    Contents