Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៤ កុម្ភៈ

    មនុស្សខ្លះបានចងកូនចៅ ហើយនិងខ្លួនគេជាប់ទៅនឹងសត្វដែលមានកម្លាំងខ្លាំងៗដោយដឹងថាសត្វទាំងនោះនឹងត្រដរការពារជីវិតរបស់វា ហើយរត់ឡើងទៅរកទីខ្ពស់ៗ ដើម្បីគេចខ្លួនពីទឹកដែលកំពុងតែឡើងជាលំដាប់នេះ។ មនុស្សខ្លះបានចងខ្លួនជាប់ទៅនឹងដើមឈើខ្ពស់ៗ នៅលើដីទួលឬនៅលើភ្នំ ប៉ុន្តែ ដើមឈើទាំងនោះបានដួលរលើងទាំងប្ញស ហើយត្រូវបានកម្លាំងទឹកគ្រវែងធ្លាក់ចូលទៅក្នុងទឹករលកបាត់អស់។ នៅពេលដែលទឹកបានឡើងកាន់តែខ្ពស់ មនុស្សបានរត់គេចទៅរកទីភ្នំខ្ពស់បំផុតដើម្បីជ្រកកោន។ មនុស្សនិងសត្វបានដណ្តើមកន្លែងគ្នាជាន់ រហូតដល់របូតជើងធ្លាក់ទាំងអស់គ្នា។ មនុស្សម្នាដ៏អស់សង្ឃឹមបានសម្លឹងមើលទៅមហាសមុទ្រដែលគ្មាន កោះត្រើយ យ៉ាងលន្លង់លន្លោច។ ការព្រមានដ៏ឱឡារិកនៃអ្នកបម្រើរបស់ព្រះលែងជាប្រធានបទដែលត្រូវសើចចំអកតទៅទៀតហើយ។ អស់អ្នកមានបាបដែលកំពុងតែវិនាសទាំងនោះអង្វរករ សុំពេលនៃការសាកល្បងមួយម៉ោងទៀត សុំការហៅមួយម៉ាត់ទៀតចេញពីបបូរមាត់របស់លោកណូអេ! សេចក្តីស្រឡាញ់មិនតូចជាងសេចក្តីយុត្តិធម៌ឡើយ ទើបតម្រូវឱ្យការជំនុំ-ជម្រះរបស់ព្រះត្រូវតែកំណត់ព្រំដែនទៅលើអំពើបាប។ អ្នកដែលស្អប់ព្រះត្រូវវិនាសនៅក្នុងរណ្តៅដ៏ខ្មៅងងឹត។PPKh1 71.3

    ស្ថានភាពនៅមុនពេលទឹកជំនន់

    អំពើបាបដែលនាំឱ្យមានទណ្ឌកម្មនៅមុនគ្រាទឹកជំនន់ ក៏មាននៅពេលសព្វថ្ងៃនេះដែរ។ ការកោតខ្លាចព្រះត្រូវបានរលាយអស់ពីចិត្តរបស់មនុស្ស។ ក្រឹត្យវិន័យរបស់ទ្រង់ត្រូវបានគេលែងគោរព និងត្រូវបានគេមើលងាយ។ “ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថៃ្ងដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើងយកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នេះដែរ” ម៉ាថាយ ២៤:៣៨, ៣៩។ ព្រះមិនបានថ្កោលទោសមនុស្ស នៅសម័យមុនទឹកជំនន់ដោយការទទួលទានអាហារនិងភេសជ្ជៈ (ស៊ីនិងផឹក) នោះទេ។ ទ្រង់បានប្រទានផ្លែឈើគ្រប់យ៉ាងនៅផែនដីដើម្បីបំពេញចំណង់ខាងរាងកាយរបស់ពួកគេ។ អំពើបាបរបស់ពួកគេនោះគឺការទទួល ទានអំណោយនេះដោយមិនបានអរគុណដល់អ្នកឱ្យ រាប់បញ្ចូលទាំងចំណង់បរិភោគដោយមិនចេះទប់ចិត្តផង។ មានច្បាប់រៀបការ។ ទ្រង់បានប្រទានការណែនាំពិសេសទាក់ទងនឹងទំនាក់ទំនងនេះ ដោយគ្របដណ្តប់នូវភាពបរិសុទ្ធនិងសម្រស់។ ប៉ុន្តែ អាពាហ៍ពិពាហ៍នេះត្រូវបានគេបង្ខូច ហើយធ្វើឱ្យទៅជាការបម្រើតណ្ហាទៅវិញ។PPKh1 72.1

    ស្ថានភាពស្រដៀងគ្នានៅសម័យសព្វថ្ងៃនេះ

    មានស្ថានភាពស្រដៀងគ្នានេះកំពុងកើតឡើងនៅសម័យសព្វថ្ងៃនេះ។ ចំណង់នៃការបរិភោគត្រូវបានគេបណ្តោយឱ្យគ្មានការទប់ចិត្ត។ អ្នកដែលអះអាងថាដើរតាមព្រះគ្រីស្ទ កំពុងស៊ីផឹកជាមួយនឹងអ្នកស្រវឹង។ ការមិនចេះប៉ាន់ប្រមាណបានធ្វើឱ្យអំណាចខាងគំនិតនិងព្រលឹងវិញ្ញាណស្ពឹកអស់ ហើយរៀបចំសម្រាប់ការបណ្តែតបណ្តោយខាងតណ្ហាយ៉ាងទាបថោក។ មនុស្សជាច្រើនបានក្លាយទៅជាទាសករនៃតម្រេកតណ្ហា ដោយរស់នៅត្រេកត្រអាលនឹងកាមរោគ។ ភាពសប្បាយ ហ៊ឺហាបានជ្រូតជ្រាបពាសពេញ សង្គម។ មនុស្សលះបង់កិត្តិយដើម្បីភាពសុខស្រួលនិងមុខមាត់។ ការលួចបន្លំ ស៊ីសំណូកសូកប៉ាន់ និងអំពើចោរកម្មរីករាលដាលមិនអាចទប់ស្កាត់ បាន។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ពីអំពើឧក្រិដ្ឋសាហាវៗជាច្រើន ដែលហាក់ដូចជាសភាវៈល្អរបស់មនុស្សត្រូវបានលុបបំបាត់ចោលអស់រលីង។ ហើយភាពសាហាវ យង់ឃ្នងទាំងនេះបានក្លាយទៅជារឿងធម្មតា ដែលមិនបានធ្វើឱ្យពួកគេភ្ញាក់ផ្អើលអ្វីឡើយ។ ភ្លើងនៃភាពគ្មានច្បាប់ដែលត្រូវបានគេបង្ខាំងទុកជាយូរមកហើយនោះបានផ្ទុះឡើង រហូតទប់ទល់លែងបាន នឹងនាំមកនូវការហិនហោចនិងវិនាសកម្មពាសពេញផែនដី។ ពិភពលោកមុនទឹកជំនន់ តំណាងឱ្យស្ថានភាពដែលសង្គមសម័យទំនើបដ៏មមាញឹកនេះកំពុងតែជួបប្រទះ។PPKh1 73.1

    Larger font
    Smaller font
    Copy
    Print
    Contents