Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៥ កុម្ភៈ

    ព្រះបានចាត់លោកណូអេឱ្យទៅប្រកាសប្រាប់ដល់លោកិយ ដើម្បីដឹក នាំមនុស្សឱ្យប្រែចិត្ត ហើយគេចចេញពីការវិនាសដ៏គួរឱ្យភ័យខ្លាច។ នៅពេលដែលការយាងមកវិញជាលើកទីពីររបស់ព្រះគ្រីស្ទខិតចូលមកកាន់តែជិត ព្រះក៏បានចាត់អ្នកបម្រើរបស់ទ្រង់ជាមួយនឹងការព្រមាន ដើម្បីរៀបចំសម្រាប់ ព្រឹត្តិការណ៍ដ៏ធំនោះដែរ។ មនុស្សជាច្រើនបាននិងកំពុងរស់នៅដោយបំពាននឹងក្រឹត្យវិន័យរបស់ព្រះ ហើយឥឡូវនេះទ្រង់បានអំពាវនាវហៅពួកគេដោយសេចក្តីមេត្តករុណាឱ្យគោរពបញ្ញត្តិដ៏ពិសិដ្ឋនេះ។ ទ្រង់នឹងប្រទានការអត់ទោសដល់អស់អ្នកណាដែលលះបង់អំពើបាបចោល ដោយកែប្រែចិត្ត និងមានជំនឿលើព្រះយេស៊ូ។ ប៉ុន្តែ មនុស្សជាច្រើនច្រានចោលការព្រមាន និងបដិសេធអំណាចនៃក្រឹត្យវិន័យរបស់ទ្រង់។PPKh1 74.1

    នៅក្នុងចំណោមពលរដ្ឋជាច្រើននៅសម័យមុនទឹកជំនន់ មានមនុស្សតែប្រាំពីរនាក់ប៉ុណ្ណោះ ដែលជឿព្រះបន្ទូលរបស់ព្រះ តាមរយៈលោកណូអេ។ ដូច្នេះមុននឹងព្រះដែលបានប្រទានក្រឹត្យវិន័យនេះនឹងយាងមកដាក់ទណ្ឌកម្មដល់អ្នកដែលមិនស្តាប់បង្គាប់ អ្នកមានបាបទាំងអស់ត្រូវបានព្រមានឱ្យកែប្រែចិត្ត ប៉ុន្តែ មនុស្សភាគច្រើននឹងមិនយកចិត្តទុកដាក់នឹងការព្រមាននេះទេ។ “ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា តើសេចក្តីសន្យាពីព្រះអង្គយាងមកនៅឯណា ដ្បិតតាំងពីពួកអយ្យកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកិយរៀងមកដែរ” ពេត្រុសទី២ ៣:៣, ៤។ PPKh1 74.2

    ព្រះយេស៊ូបានសួរសំណួរដ៏សំខាន់ថា “កាលណាកូនមនុស្សនឹងមកតើនឹងឃើញមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច?” ម៉ាថាយ ១៨:៨។ “តែព្រះវិញ្ញាណទ្រង់មានបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនិងលាចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និង សេចក្តីបង្រៀនរបស់ពួកអារក្ស” ធីម៉ូថេទី១ ៤:១។ “នៅជាន់ក្រោយបង្អស់ និងមានគ្រាលំបាកណាស់” ធីម៉ូថេទី២ ៣:១។PPKh1 74.3

    នៅពេលការសាកល្បងត្រូវបានបញ្ចប់

    នៅពេលដែលការសង្គ្រោះរបស់គេត្រូវបានបញ្ចប់ មនុស្សមុនទឹកជំនន់ បានប្រគល់ខ្លួនរបស់គេទៅក្នុងការកម្សាន្តដ៏រំភើបៗ ទាំងបំពេញចិត្តរបស់គេដោយដំណើរសប្បាយរីករាយ។ នៅសម័យយើងសព្វថ្ងៃនេះ ពិភពលោកកំពុងតែត្រូវបានស្រូបបញ្ចូលទៅក្នុងការស្វែងរកសេចក្តីសប្បាយដែរ។ រង្វង់នៃការរំភើបឥតឈប់ឈរនេះ ទប់ស្កាត់មនុស្សពីការចាប់អារម្មណ៍ទៅ នឹង សេចក្តីពិតតែមួយគត់ ដែលអាចជួយសង្គ្រោះគេឱ្យផុតពីសេចក្តីវិនាស ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។PPKh1 75.1

    នៅសម័យលោកណូអេ ពួកទស្សនវិទូគេពោលអះអាងថារឿងដែលពិភពលោកនេះត្រូវបំផ្លាញ ដោយទឹកនោះមិនអាចទៅរួចទេ។ ដូចគ្នានេះដែរ សព្វថ្ងៃនេះគំនិតខាងវិទ្យាសាស្ត្រ ព្យាយាមបង្ហាញថា ពិភពលោកនេះមិនអាចត្រូវបំផ្លាញដោយភ្លើងទេ។ ប៉ុន្តែ នៅពេលដែលមនុស្សគ្រប់គ្នាគិតថាទំនាយរបស់លោកណូអេគឺជារឿងប្រឌិត នោះស្រាប់តែពេលវេលារបស់ព្រះបានមកដល់។ ព្រះដែលប្រទានក្រឹត្យវិន័យ ទ្រង់ធំជាងច្បាប់ធម្មជាតិ។ “នៅគ្រារបស់កូនមនុស្សនោះ នឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ” “នៅថ្ងៃដែលកូនមនុស្សលេចមកនោះក៏នឹងកើតមានដូច្នោះដែរ”។ លូកា ១៧:២៦, ៣០។ “រីឯថ្ងៃនៃព្រះអម្ចាស់ នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃនឹងបាត់ទៅ ដោយសូរគ្រាំគ្រេង . . . ហើយ ផែនដីនិងការសព្វសារពើនឹងត្រូវឆេះអស់រលីងទៅ” ពេត្រុសទី២ ៣:១០។PPKh1 75.2

    នៅពេលដែលអ្នកបង្រៀនខាងសាសនាកំពុងចង្អុលឆ្ពោះទៅសម័យនៃភាពសុខសាន្ត និងភាពរីកចម្រើន ហើយមនុស្សម្នាកំពុងតែជក់ចិត្តនឹងការដាំដុះ សាងសង់ ជប់លៀង និងរៀបអាពាហ៍ពិពាហ៍ ទាំងបដិសេធការព្រមានរបស់ព្រះ និងចំអកមើលងាយដល់អ្នកនាំសាររបស់ទ្រង់ផងនោះ ស្រាប់តែ “មានសេចក្តីហិនវិនាសមកលើគេភ្លាម . . . ហើយគេចមិនរួចឡើយ” ថែស្សាឡូនីចទី១ ៥:៣។PPKh1 75.3

    *****

    Larger font
    Smaller font
    Copy
    Print
    Contents