Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៦ កុម្ភៈ

    ការមានប្រពន្ធច្រើននាំមកនូវទុក្ខព្រួយ

    កំណើតរបស់អ៊ីសាកបានបំពេញជំរំរបស់លោកអ័ប្រាហាំទាំងមូលដោយ សេចក្តីអំណរ តែសម្រាប់នាងហាការ ព្រឹត្តិការណ៍នេះគឺជាការបំផ្លាញចោលនូវមហិច្ឆតានៃការរីករាយដ៏ជ្រាលជ្រៅរបស់នាងទាំងស្រុងទៅវិញ។ មនុស្សគ្រប់គ្នាបានគិតថាអ៊ីសម៉ាអែលគឺជាអ្នកទទួលមរតករបស់លោកអ័ប្រាហាំ និង ជាអ្នកស្នងព្រះពរដែលព្រះបានសន្យាថានឹងប្រទានដល់កូនចៅរបស់គាត់។ តែឥឡូវនេះគេបានញែកអ៊ីសម៉ាអែលទុកមួយឡែកទៅវិញ។ ទាំងម្តាយនិងកូនស្អប់កូនប្រុសរបស់នាងសារ៉ាខ្លាំងណាស់។PPKh1 119.1

    សេចក្តីអំណរទូទៅ បានបង្កើនការច្រណែនរបស់ពួកគេកាន់តែខ្លាំង រហូតដល់អ៊ីសម៉ាអែលហ៊ានឡកឡឺយដាក់អ្នកគ្រងមរតក តាមសេចក្តីសន្យារបស់ព្រះដោយបើកចំហ។ នាងសារ៉ាបានឃើញប្រភពនៃសម្អប់ដែលគ្មាន ទីបញ្ចប់ នៅក្នុងចរិតដ៏ខ្លាំងក្លារបស់អ៊ីសម៉ាអែល ហើយនាងក៏បានអង្វរសុំឱ្យលោកអ័ប្រាហាំបញ្ជូននាងហាការនិងអ៊ីសម៉ាអែលចេញពីផ្ទះ។PPKh1 119.2

    លោកអ័ប្រាហាំមានទុក្ខកង្វល់ជាខ្លាំង។ តើគាត់អាចបណ្តេញ អ៊ីស-ម៉ាអែល ជាកូនដែលគាត់កំពុងស្រឡាញ់ពេញចិត្តនេះចេញយ៉ាងណាបានទៅ? គាត់បានអង្វរទូលសុំដំបូន្មានពីព្រះដោយភាពអល់អែក។ ទ្រង់បានណែនាំដល់គាត់តាមរយៈទេវតាបរិសុទ្ធមួយអង្គ ឱ្យគាត់អនុញ្ញាតតាមបំណង របស់នាងសារ៉ាចុះ ព្រោះទង្វើបែបនេះគាត់អាចស្តារភាពសុខដុមរមនានិងសុភមង្គលនៅក្នុងគ្រួសារឡើងវិញបាន។ ទេវតាបានសន្យាជាមួយនឹងគាត់ថាព្រះនឹងមិនបំភ្លេចអ៊ីសម៉ាអែលឡើយ ហើយថាគេនឹងបានជាឪពុកនៃនគរដ៏ធំមួយ។ លោកអ័ប្រាហាំបានស្តាប់តាមទាំងទុក្ខព្រួយយ៉ាងក្រៃលែង។ ចិត្តរបស់ឪពុក ពោរពេញទៅដោយទុក្ខធ្ងន់ដូចភ្នំ ខណៈដែលគាត់បញ្ជូននាង ហាការ និងកូនប្រុសចេញពីផ្ទះ។PPKh1 119.3

    ពិសិដ្ឋភាពនៃអាពាហ៍ពិពាហ៍គឺជាមេរៀនដល់មនុស្សនៅគ្រប់សម័យ- កាល។ គេត្រូវតែរក្សាយ៉ាងប្រុងប្រយ័ត្ននូវសិទ្ធិនិងសុភមង្គលនៃទំនាក់ទំនងនេះ ទោះបីជាត្រូវលះបង់ដ៏ធំយ៉ាងណាក៏ដោយ។ នាងសារ៉ាគឺជាប្រពន្ធ ស្របច្បាប់តែមួយគត់របស់លោកអ័ប្រាហាំ។ គ្មានបុគ្គលណាមួយមានអំណាចនឹងទទួលសិទ្ធិរបស់នាងឡើយ។ នាងមិនព្រមឱ្យលោកអ័ប្រាហាំ ប្រគល់ សេចក្តីស្រឡាញ់នេះទៅឱ្យអ្នកដទៃណាមួយឡើយ ហើយព្រះក៏មិនបានបន្ទោសនាងដែលបានសុំឱ្យលោកបណ្តេញគូវិវាទរបស់នាងចេញនេះដែរ។PPKh1 120.1

    គំរូមួយសម្រាប់មនុស្សគប់ជំនាន់

    លោកអ័ប្រាហាំត្រូវតែឈរជាគំរូនៃសេចក្តីជំនឿ ដល់មនុស្សជំនាន់ក្រោយ។ ប៉ុន្តែ ជំនឿរបស់គាត់មិនទាន់បានគ្រប់លក្ខណ៍នៅឡើយ។ គាត់បានបង្ហាញការមិនទុកចិត្តចំពោះព្រះ ដោយរៀបការជាមួយនាងហាការ។ ដូច្នេះដើម្បីឱ្យគាត់បានឈានដល់ខ្នាតគំរូដ៏ខ្ពស់បំផុត ព្រះក៏បានប្រទានការសាកល្បងមួយទៀតដល់គាត់ គឺជាការសាកល្បងយ៉ាងតឹងតែង ដែលមិនធ្លាប់មានមនុស្សណានៅលើលោកនេះធ្លាប់បានឆ្លងកាត់ឡើយ។ នៅក្នុងការជាក់ស្តែងមួយនាពេលយប់ ព្រះទ្រង់បានបង្គាប់ឱ្យគាត់ថ្វាយកូនប្រុសរបស់គាត់ ជាតង្វាយដុតនៅលើភ្នំមួយដែលព្រះនឹងបង្ហាញដល់គាត់។ PPKh1 120.2

    ពេលនោះ លោកអ័ប្រាហាំមានអាយុ ១២០ឆ្នាំ។ កម្លាំងនៃយុវ័ភាពរបស់គាត់បានកន្លងផុតទៅហើយ។ នៅក្នុងកាយសម្បទារបស់មនុស្ស ពេញវ័យ មនុស្សម្នាក់អាចជួបប្រទះនឹងការពិបាកនិងទុក្ខព្រួយ ដែលនឹង បណ្តាលឱ្យចិត្តត្រូវបរាជ័យនៅពេលក្រោយ។ ប៉ុន្តែព្រះបានរក្សាទុកនូវការសាកល្បងយ៉ាងធ្ងន់ធ្ងរបំផុតនេះសម្រាប់លោកអ័ប្រាហាំរហូតដល់បន្ទុកជាច្រើនឆ្នាំនេះមានទម្ងន់កាន់តែធ្ងន់ឡើងៗសម្រាប់គាត់ ហើយគាត់ចង់សម្រាក។PPKh1 120.3

    Larger font
    Smaller font
    Copy
    Print
    Contents