Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២១ កុម្ភៈ

    ព្រះបានយាងចុះមកតាំងសញ្ញាជាមួយនឹងអ្នកបម្រើរបស់ទ្រង់។ លោកអ័ប្រាហាំបានឮព្រះសូរសៀងរបស់ព្រះ ប្រាប់គាត់ថាកុំឱ្យរំពឹងថានឹងកាន់កាប់ទឹកដីកាណានក្នុងពេលឆាប់ៗនេះឱ្យសោះ ហើយទ្រង់បានចង្អុលបង្ហាញទៅឯសេចក្តីវេទនានៃកូនចៅរបស់គាត់ មុននឹងទឹកដីកាណានបានក្លាយទៅជាកម្មសិទ្ធិរបស់ពួកគេ។ ព្រះបានបើកបង្ហាញឱ្យគាត់ឃើញផែនការនៃសេចក្តីសង្គ្រោះនៅក្នុងការសុគតរបស់ព្រះគ្រីស្ទ ជាតង្វាយយញ្ញបូជាយ៉ាងសំខាន់ និងពីការយាងមកវិញរបស់ទ្រង់ នៅក្នុងសិរីល្អ។ លោក អ័ប្រាហាំបានឃើញព្រះស្ថាបនាផែនដី ឱ្យត្រឡប់ទៅជាសួនច្បារអេដែនដ៏មានសម្រស់ឆើតឆាយឡើងវិញ ហើយបានប្រទានទៅឱ្យមនុស្ស ទុកជាមរតកដ៏អស់កល្ប ជាការសម្រេចតាមសេចក្តីសន្យាចុងក្រោយបង្អស់។PPKh1 109.1

    នៅពេលដែលលោកអ័ប្រាហាំរស់នៅស្រុកកាណានបានជិតម្ភៃប្រាំឆ្នាំ ព្រះបានលេចមកឯគាត់ម្តងទៀត ហើយមានបន្ទូលថា “មើលអញបានតាំងសេចក្តីសញ្ញានឹងឯង ហើយឯងនឹងធ្វើជាឪពុកនៃសាសន៍ជាច្រើន”។ ដើម្បីជាសញ្ញានៃការសម្រេចសេចក្តីសន្យានេះព្រះបានប្តូរឈ្មោះគាត់ពីអាប់រ៉ាម ទៅជាអ័ប្រាហាំ “ឈ្មោះឯងនឹងមិនត្រូវហៅថាអាប់រ៉ាមទៀតទេ គឺត្រូវហៅថាអ័ប្រាហាំវិញ ដ្បិតអញបានតាំងឯងឱ្យធ្វើជាឪពុកនៃសាសន៍ជាច្រើន” ហើយសារ៉ាយ ទៅជាសារ៉ាវិញ “ជាម្ចាស់ក្សត្រី” “នាងនឹងធ្វើជា ម្តាយនៃនគរផ្សេងៗ ហើយនឹងមានស្តេចសាសន៍ជាច្រើនចេញពីនាងមក”។PPKh1 109.2

    នៅពេលនោះការកាត់ស្បែកត្រូវបានប្រទានដល់លោកអ័ប្រាហាំ និងកូនចៅរបស់គាត់ ទុកជាសញ្ញាថា ពួកគេត្រូវបានញែកចេញពីពួកអ្នកថ្វាយបង្គំរូបព្រះ និងថាព្រះបានទទួលពួកគេទុកជាសម្បត្តិរបស់ទ្រង់ហើយ។ ពួកគេមិនត្រូវរៀបការជាមួយនឹងអ្នកមិនជឿព្រះឡើយ ព្រោះបើពុំដូច្នោះទេ ពួកគេនឹងត្រូវល្បួង ឱ្យចូលរួមប្រព្រឹត្តអំពើបាបនៃសាសន៍ដទៃ និងត្រូវទាញទម្លាក់ចូលទៅក្នុងការថ្វាយបង្គំរូបព្រះជាមិនខាន។PPKh1 110.1

    លោកអ័ប្រាហាំទទួលទេវតាដោយមិនដឹងខ្លួន

    ព្រះសព្វព្រះហឫទ័យចំពោះលោកអ័ប្រាហាំយ៉ាងខ្លាំង។ ទេវតាបានយាងនិងមានបន្ទូលជាមួយនឹងគាត់។ នៅពេលដែលព្រះរៀបនឹងទម្លាក់ការជំនុំជម្រះទៅលើទីក្រុងសូដុំម ទ្រង់មិនបានលាក់បាំងរឿងនេះជាមួយនឹងលោកអ័ប្រាហាំទេ ហើយគាត់បានក្លាយទៅជាអ្នកអង្វរដល់ព្រះ ជំនួសមនុស្សមានបាប។PPKh1 110.2

    គិម្ហរដូវដ៏ក្តៅហួតហែង លោកអ័ប្រាហាំដ៏ឧត្តមកំពុងអង្គុយនៅមាត់ទ្វារត្រសាលរបស់គាត់ នៅពេលដែលគាត់បានឃើញអ្នកដំណើរបីនាក់ពី ចម្ងាយ។ ជនចម្លែកបានឈប់ មុននឹងពួកគេមកដល់ត្រសាលរបស់គាត់។ ដោយមិនរង់ចាំឱ្យអ្នកដំណើរទាំងបីសួរនាំមុនឡើយ នោះលោកអ័ប្រាហាំបានសុំឱ្យពួកគេផ្តល់កិត្តិយសដល់គាត់ ដោយស្នាក់នៅដើម្បីទទួលទានអាហារសម្រន់ជាមួយគាត់ដោយគួរសម។ គាត់បានយកទឹកសម្រាប់លាង ធូលីដីចេញពីជើង នៅពេលធ្វើដំណើរ ដោយដៃរបស់គាត់ផ្ទាល់។ គាត់បានជ្រើសរើសម្ហូបអាហារ ហើយនៅពេលដែលពួកគេកំពុងសម្រាកនៅក្រោមម្លប់ដ៏ត្រជាក់ គាត់បាននៅជិតពួកគេ ដោយគោរព ខណៈដែលពួកគេកំពុងពិសាអាហារនិងភេសជ្ជៈ ដែលគាត់បានជូន។ ជាច្រើនឆ្នាំក្រោយមក សាវកម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្តាលចិត្តបានសមែ្តងអំពីហេតុការណ៍ នៃការគួរសមនេះថា “សូមកុំឱ្យភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវតា ទាំងមិនដឹងខ្លួន” ហេព្រើរ ១៣:២ (គម្ពីរភាសាខ្មែរសម្រាយ)។PPKh1 110.3

    Larger font
    Smaller font
    Copy
    Print
    Contents