Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៤ មីនា

    ពួកយុវវ័យទាំងឡាយតែងតែគិតថាការជ្រើសនៃគូសម្រាប់ជីវិតគឺជារឿង ផ្ទាល់ខ្លួន មិនចាំបាច់ពិគ្រោះយោបល់ជាមួយនឹងអ្នកណាទេ។ ពួកគេគិតថាគេមានសមត្ថភាពគ្រប់គ្រាន់ អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបានដោយ មិនត្រូវការជំនួយពីឪពុកម្តាយឡើយ។ ពីរបីឆ្នាំក្រោយរៀបការមក គេតែងតែមើលឃើញកំហុសមួយចំនួននៅក្នុងជីវិត ប៉ុន្តែ ពេលនោះហួសពេលទៅ ហើយ។ កង្វះប្រាជ្ញានិងការដឹងខ្នាតដដែល ដែលបង្ខំឱ្យធ្វើការសម្រេចយ៉ាងប្រញាប់ប្រញាល់នេះ ធ្វើឱ្យបញ្ហាកាន់តែអាក្រក់ខ្លាំងឡើងរហូតដល់អាពាហ៍- ពិពាហ៍ក្លាយទៅជាបន្ទុកដ៏ល្វីងជូរចត់ ដោយសារតែវិធីនេះ មនុស្សជាច្រើនបានបំផ្លាញសេចក្តីសុខសាន្តនៅក្នុងជីវិត និងសេចក្តីសង្ឃឹមនៃជីវិតដែលនឹងចូលមកនៅពេលខាងមុខថែមទៀតផង។PPKh1 151.1

    ប្រសិនបើគេយកព្រះគម្ពីរជាទីប្រឹក្សាយោបល់ ប្រសិនបើគេស្វែងរកការដឹកនាំពីព្រះ ដោយការអធិស្ឋាន គឺគេត្រូវធ្វើនៅមុនពេលការបោះជំហានដែលចងភ្ជាប់មនុស្សជាដៃគូជីវិតជាមួយគ្នា។PPKh1 151.2

    ឪពុកម្តាយទាំងឡាយមិនគួរធ្វើព្រងើយកន្តើយនឹងការទទួលខុសត្រូវរបស់ខ្លួន ចំពោះសេចក្តីសុខសាន្តរបស់កូនៗនៅពេលអនាគតឡើយ។ នៅពេលដែលលោកអ័ប្រាហាំតម្រូវឱ្យកូនរបស់គាត់គោរពអំណាចគ្រប់គ្រងជាឪពុកម្តាយ ជីវិតប្រចាំថ្ងៃរបស់គាត់បានបញ្ជាក់ថាអំណាចនេះ មានឫសគល់នៅក្នុងសេចក្តីស្រឡាញ់ ហើយមានភាពល្អប្រសើរនិងសេចក្តីសុខសាន្តនៅក្នុងទស្សនៈនោះ។PPKh1 151.3

    មាតាបិតាទាំងឡាយគួរតែដឹកនាំសេចក្តីស្រឡាញ់របស់ពួកយុវវ័យ ដើម្បីឱ្យគេប្រគល់សេចក្តីស្រឡាញ់នោះទៅឱ្យដៃគូដ៏ត្រឹមត្រូវរបស់គេ។ សូមតម្រង់អត្តចរិតរបស់កូនៗតាំងពីគេនៅក្មេងៗ ដើម្បីឱ្យគេបរិសុទ្ធនិងថ្លៃថ្នូរ ចូលចិត្តសេចក្តីល្អនិងការស្មោះត្រង់។ ប្រសិនបើគេបានបណ្តុះសេចក្តីស្រឡាញ់ សេចក្តីស្មោះត្រង់ ភាពបរិសុទ្ធ និងសេចក្តីល្អនៅក្នុងចិត្តតាំងពីក្មេងមក ពួកយុវវ័យនឹងស្វែងរកសង្គមមួយ ដែលមានចរិតលក្ខណៈដូចគ្នានេះជាមិនខាន។PPKh1 151.4

    មាតាបិតាទាំងឡាយ សូមខិតខំធ្វើឱ្យដូចជាព្រះវរបិតានៃឋានសួគ៌ ដែលជាសេចក្តីស្រឡាញ់។ ចូរឱ្យគេហដ្ឋានទាំងឡាយពោរពេញទៅដោយពន្លឺព្រះអាទិត្យ។ ការនេះនឹងមានតម្លៃដល់កូនៗរបស់អ្នកខ្លាំងជាងដីធ្លីនិងលុយកាក់ទៅទៀត។ សូមឱ្យសេចក្តីស្រឡាញ់នៃគេហដ្ឋានមានជីវិតនៅក្នុងចិត្ត ដើម្បីឱ្យពួកគេសម្លឹងមើលត្រឡប់ក្រោយទៅកាន់គេហដ្ឋាននៃកុមារភាព របស់គេថាជាកន្លែងនៃសេចក្តីសុខសាន្ត និងសុភមង្គល មួយនៅក្បែរឋានសួគ៌។PPKh1 152.1

    សេចក្តីស្រឡាញ់ពិតគឺជាគោលការណ៍យ៉ាងខ្ពស់និងបរិសុទ្ធ ខុសគ្នាដាច់ស្រឡះពីសេចក្តីស្រឡាញ់ដែលចែងចាំងយ៉ាងរហ័សតែមួយភ្លែត ហើយក៏រលាយបាត់ទៅវិញ នៅពេលដែលមានការសាកល្បងបន្តិចបន្តួចកើតឡើង។ នៅក្នុងគ្រួសារបស់ឪពុកម្តាយ យុវវ័យទាំងឡាយគេរៀបចំខ្លួនសម្រាប់គ្រួសារ របស់គេផ្ទាល់។ នៅទីនេះ គេអាចអនុវត្តការលះបង់ខ្លួនឯង សេចក្តីសប្បុរស ការគួរសម និងការអាណិតអាសូរ បែបគ្រីស្ទាន។PPKh1 152.2

    បុរសវ័យក្មេងដែលចេញពីគ្រួសារបែបនេះ ឈរជាមេគ្រួសារនឹងដឹងពីរបៀបលើកស្ទួយសេចក្តីសុខសាន្តរបស់នារី ដែលគេនឹងជ្រើសរើសធ្វើជាដៃគូជីវិត។ អាពាហ៍ពិពាហ៍គឺជាការចាប់ផ្តើមនៃសេចក្តីស្រឡាញ់តែប៉ុណ្ណោះ មិនមែនជាទីបញ្ចប់ទេ។PPKh1 152.3

    *****PPKh1 152.4

    Larger font
    Smaller font
    Copy
    Print
    Contents