Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៣ កុម្ភៈ

    តើអ្នកណាអធិស្ឋានឱ្យ “ទីក្រុងសូដុំម” នៅពេលសព្វថ្ងៃនេះ?

    វិញ្ញាណរបស់លោកអ័ប្រាហាំគឺជាវិញ្ញាណរបស់ព្រះគ្រីស្ទ ដែលជាអ្នកអង្វរករដ៏ឧត្តម ដល់ព្រះ ជំនួសមនុស្សមានបាប។ ព្រះគ្រីស្ទបានបន្លាយ សេចក្តីស្រឡាញ់ដល់អ្នកមានបាបទាំងឡាយ ដែលមានតែសេចក្តីល្អដ៏គ្មានដែនកំណត់ប៉ុណ្ណោះទើបអាចយល់បាន។ នៅក្នុងកាឈឺចាប់នៃការជាប់ឆ្កាង ដែលផ្ទុកទៅដោយទម្ងន់នៃអំពើបាបរបស់មនុស្សនៅលើពិភពលោក ដ៏ធ្ងន់ក្រៃលែង ទ្រង់បានអធិស្ឋានឱ្យពួកឃាតករថា “ឱព្រះវរបិតាអើយ! សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ” លូកា ២៣:៣៤។PPKh1 113.1

    ទីបន្ទាល់របស់ព្រះគឺ “អ័ប្រាហាំបានស្តាប់តាមពាក្យអញ ព្រមទាំងរក្សាបញ្ញើនិងបញ្ញត្តិ ហើយច្បាប់និងក្រឹត្យវិន័យរបស់អញ” “ដ្បិតអញស្គាល់គាត់ថាគាត់នឹងបង្គាប់ដល់កូនចៅនិងពួកផ្ទះគាត់តរៀងទៅ ឱ្យគេកាន់ខ្ជាប់តាមផ្លូវនៃព្រះយេហូវ៉ា ដើម្បីឱ្យបានប្រព្រឹត្តសេចក្តីសុចរិតនិងសេចក្តីទៀងត្រង់ ប្រយោជន៍ឱ្យព្រះយេហូវ៉ាបានសម្រេចដល់គាត់ តាមសេចក្តីដែលទ្រង់មានបន្ទូលពីដំណើរគាត់”។ នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលព្រះបានហៅលោកអ័ប្រាហាំថា ជាឪពុកនៃមនុស្សដែលនឹងថែរក្សាសេចក្តីពិតរបស់ព្រះសម្រាប់ពិភពលោក ដែលតាមរយៈគាត់ មនុស្សទាំងអស់នឹងបានទទួលព្រះពរ នៅក្នុងការយាងមករបស់ព្រះមេស្ស៊ី។ លោកអ័ប្រាហាំបានគោរពក្រឹត្យវិន័យនិងរស់នៅដោយសុចរិតយុត្តិធម៌។ ហើយគាត់មិនត្រឹមតែកោចខ្លាចព្រះខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងបង្រៀនដល់គ្រួសាររបស់គាត់ឱ្យប្រព្រឹត្តដោយសុចរិតទៀតផង។PPKh1 113.2

    ក្រុមគ្រួសាររបស់លោកអ័ប្រាហាំមានចំនួនជាងមួយពាន់នាក់។ នៅទីនេះ ពួកគេបានទទួលការបង្រៀនដូចជានៅឯសាលារៀនដែរ ដែលរៀបចំពួកគេធ្វើជាតំណាងឱ្យសេចក្តីជំនឿពិតប្រាកដ។ គាត់បានបង្រៀនដល់មេគ្រួសារ ហើយពួកគេបានរៀនសូត្រអំពីវិធីសាស្ត្រនៃការដឹកនាំ នៅក្នុងគ្រួសាររបស់ពួកគេផ្ទាល់។PPKh1 113.3

    ការបង្រួបបង្រួមអ្នកនៅក្នុងផ្ទះទាំងអស់ឱ្យរួបរួមគ្នានោះគឺជាការសំខាន់ ណាស់ ដើម្បីសាងសង់របាំងការពារការរីករាលដាលនៃការថ្វាយបង្គំរូបព្រះ។ លោកអ័ប្រាហាំបានធ្វើការដើម្បីរក្សាអ្នកដែលរស់នៅជាមួយនឹងគាត់កុំឱ្យប្រឡូកប្រឡាក់ជាមួយនឹងអ្នកមិនជឿព្រះ និងកុំឱ្យឃើញការថ្វាយបង្គំរូបព្រះរបស់ពួកគេ។ គាត់បានថែរក្សាដើម្បីឱ្យចិត្តរបស់គេចាំជាប់ជានិច្ចនូវអានុភាពនិងសិរីល្អនៃព្រះដ៏មានព្រះជន្មរស់ ទុកជាកម្មវត្ថុពិតប្រាកដនៃការថ្វាយបង្គំ។PPKh1 114.1

    ព្រះបានបំបែកលោកអ័ប្រាហាំចេញពីបងប្អូនរបស់គាត់ដែលថ្វាយបង្គំរូបព្រះដោយផ្ទាល់ ដើម្បីឱ្យគាត់អាចអប់រំដល់ក្រុមគ្រួសាររបស់គាត់ ដោយឡែកពីឥទ្ធិពលអាក្រក់នៃអ្នកស្រុកមេសូប៉ូតាមី ហើយថែរក្សាជំនឿពិតប្រាកដ នៅក្នុងភាពបរិសុទ្ធរបស់ពួកគេ តាមរយៈតំណវង្សរបស់គាត់។PPKh1 114.2

    ឥទ្ធិពលនៃការរស់នៅប្រចាំថ្ងៃ

    កូនចៅនិងមនុស្សដែលរស់នៅក្នុងផ្ទះរបស់លោកអ័ប្រាហាំទទួលការបង្រៀនថាពួកគេនៅក្រោមការគ្រប់គ្រងរបស់ព្រះនៃឋានសួគ៌។ មិនមានការសង្កត់សង្កិនពីឪពុកម្តាយ និងមិនមានការមិនស្តាប់បង្គាប់ពីកូនៗឡើយ។ ឥទ្ធិពលដ៏ស្ងៀមស្ងាត់នៃការរស់នៅប្រចាំថ្ងៃនេះគឺជាមេរៀនដ៏សំខាន់យ៉ាងខ្ជាប់ខ្ជួន។ មានក្លិនក្រអូបអំពីជីវិត ភាពថ្លៃថ្នូរនៃអត្តចរិត ដែលបង្ហាញដល់មនុស្សគ្រប់គ្នាថាគាត់បានភ្ជាប់ទំនាក់ទំនងជាមួយនឹងឋានសួគ៌។ គាត់មិនបានបោះបង់អ្នកបម្រើដ៏ទាបបំផុតរបស់គាត់ណាមួយឡើយ។ ក្នុងផ្ទះរបស់គាត់មិនមានច្បាប់មួយសម្រាប់ចៅហ្វាយ ហើយច្បាប់មួយទៀតសម្រាប់អ្នកបម្រើឡើយ។ គាត់បានប្រព្រឹត្តទៅរកពួកគេទាំងអស់គ្នាដោយយុត្តិធម៌និងការអាណិតអាសូរ ដូចជាទាយាទរបស់គាត់ក្នុងព្រះគុណនៃជីវិតដូច្នោះដែរ។PPKh1 114.3

    នៅសម័យយើងនេះ មានមនុស្សតិចតួចណាស់ដែលយកគំរូតាមគាត់! ឪពុកម្តាយច្រើនណាស់ដែលបានបង្ហាញមនោសញ្ចេតនាងងឹតងងល់និងអាត្មានិយម ដែលគេហៅខុសថាជាសេចក្តីស្រឡាញ់ ដោយបណ្តោយកូនៗឱ្យធ្វើអ្វីៗតាមចិត្តរបស់ខ្លួន។ នេះគឺជាអំពើឃោរឃៅដល់យុវជន និងជាការខុសឆ្គងយ៉ាងធ្ងន់ធ្ងរចំពោះពិភពលោកនេះ។ ភាពធូររលុងរបស់ឪពុកម្តាយពង្រឹងដល់ចំណង់របស់យុវវ័យ ឱ្យធ្វើតាមបំណងប្រាថ្នារបស់ខ្លួនឯង ជាជាងចុះចូលជាមួយនឹងតម្រូវការរបស់ព្រះ។ លុះដល់ពួកគេធំឡើង គេក៏បញ្ជូនវិញ្ញាណគ្មានសាសនា ការប្រឆាំងបះបោរនេះ ដល់កូនចៅរបស់គេជាបន្ត។ គេគួរបង្រៀនអំពីការស្តាប់បង្គាប់ការគ្រប់គ្រងរបស់ឪពុកម្តាយ ជាជំហានដំបូង មុននឹងឈានដល់ការស្តាប់បង្គាប់ចំពោះអំណាចរបស់ព្រះ។PPKh1 115.1

    Larger font
    Smaller font
    Copy
    Print
    Contents