Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៩ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតពាក្យបណ្តាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្តីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ។ សុភាសិត ៦:២៣PPKh2 192.3

    ព្រះជាម្ចាស់បានទម្លាក់ការជំនុំជម្រះមកលើជនជាតិអ៊ីស្រាអែល ដោយពួកគេបានងាកបែរទៅតាមការល្បួងរបស់ជនជាតិម៉ាឌាន ប៉ុន្ដែមេល្បួង មិនបានគេចផុតពីសេចក្តីក្រោធនៃសេចក្តីយុត្តិធម៌របស់ព្រះឡើយ។ “ចូរសងសឹក នឹងសាសន៍ម៉ាឌាន ឱ្យពួកកូនចៅអ៊ីស្រាអែលចុះ” គឺជាការត្រាស់បង្គាប់របស់ព្រះជាម្ចាស់ទៅកាន់លោកម៉ូសេថា “ក្រោយនោះមក ឯងនឹងត្រូវប្រមូលទៅមូលនឹងពួកអយ្យកោឯងវិញ”។ គេបានជ្រើសមនុស្សមួយពាន់នាក់ពីអំបូរនីមួយៗ បញ្ជូនឱ្យចេញទៅ ក្រោមការដឹកនាំរបស់លោកភីនេហាស។ ” គេក៏ច្បាំងនឹងសាសន៍ម៉ាឌាន ដូចជាព្រះយេហូវ៉ាបានបង្គាប់មក ម៉ូសេក៏សម្លាប់ពួកប្រុសៗ . . . ស្តេចសាសន៍ម៉ាឌានទាំង៥អង្គ ក៏ត្រូវបានសម្លាប់ បាឡាមជាកូនបេអ៊រដោយដាវដែរ” (ជនគណនា ៣១:១-៨) ។PPKh2 193.1

    នេះគឺជាទីបញ្ចប់នៃអ្នកដែលបានរៀបចំផែនការអាក្រក់ទាស់នឹងរាស្ត្ររបស់ព្រះ។ នៅពេលដែលមនុស្ស “គេលើកគ្នាទាស់នឹងជីវិតនៃមនុស្សសុចរិត” ព្រះជាម្ចាស់នឹងដាក់ “ការទុច្ចរិតរបស់គេទៅលើគេវិញ ហើយនឹងកាត់គេចេញ ដោយអំពើអាក្រក់របស់ខ្លួនគេ” (ទំនុកតម្កើង ៩៤:២១, ២៣) ។ PPKh2 193.2

    បុរសខ្លាំងពូកែត្រូវបរាជ័យដោយស្នាដៃនារីៗ

    ពេលជនជាតិហេព្រើរបានបំពានទៅនឹងក្រឹត្យវិន័យរបស់ព្រះ ដោយចុះចាញ់ទៅចំពោះសេចក្តីល្បួង ការការពាររបស់ព្រះក៏បានចាកចេញពីពួកគេ។ នៅពេលដែលរាស្រ្តរបស់ព្រះជាម្ចាស់ស្មោះត្រង់ជាមួយនឹងព្រះបញ្ញត្តិរបស់ទ្រង់ “គ្មានមន្តវិជ្ជាការ ណានឹងដាក់ពួកយ៉ាកុប ឬអំពើអំពាន់ណាដាក់សាសន៍អ៊ីស្រាអែលត្រូវទេ” (ជនគណនា ២៣:២៣)។ នេះគឺជាកលល្បិចដ៏ប៉ិនប្រសប់ ដែលសាតាំងប្រើដើម្បីទាក់ទាញពួកគេឱ្យធ្លាក់ចូលទៅក្នុងអំពើបាប។ ប្រសិន បើអ្នកដែលបានអះអាងថាខ្លួនជាអ្នករក្សាក្រឹត្យវិន័យរបស់ព្រះ តែប្រឆាំងទៅនឹងក្រឹត្យវិន័យនោះទៅវិញ នោះពួកគេមិនអាចតទល់នឹងសត្រូវរបស់ខ្លួនបានឡើយ។ ជនជាតិអ៊ីស្រាអែលដែលសាសន៍ម៉ាឌានមិនអាចយកឈ្នះបានដោយ សង្គ្រាម ឬដោយមន្តអាគមនោះ បានក្លាយជាជនរងគ្រោះដោយសារស្រីពេស្យាទៅវិញ។ នេះហើយជាអំណាចរបស់ស្ត្រីដែលសាតាំងបានប្រើដើម្បីបំផ្លាញមនុស្ស។ “ដ្បិតវាបានធ្វើឱ្យមនុស្សជាច្រើនត្រូវរបួសដួល អើ ពួកអ្នកដែលវាបានសម្លាប់នោះមានសន្ធឹកណាស់” (សុភាសិត ៧:២៦)។ លោកយ៉ូសែបក៏បានត្រូវល្បួងរបៀបនេះដែរ។ នេះហើយគឺជាមូលហេតុដែល សាំសុនបានប្រគល់កម្លាំងរបស់លោកទៅក្នុងកណ្ដាប់ដៃនៃសាសន៍ភីលីស្ទីនផងដែរ។ នៅទីនេះស្តេចដាវីឌជំពប់ដួល។ ព្រះបាទសាឡូម៉ូន ជាស្តេចដែលមានប្រាជ្ញាជាងគេបំផុត បានក្លាយជាទាសករនៃតណ្ហា ហើយបានលះបង់កិត្តិយសរបស់ទ្រង់ ទៅក្នុងអំណាចនៃសេចក្តីត្រេកត្រអាលនេះ។ PPKh2 193.3

    សាតាំងបានសិក្សាពីកម្លាំងដ៏កាចសាហាវនេះរាប់ពាន់ឆ្នាំ ហើយតាម រយៈមនុស្សជំនាន់ក្រោយតៗមក វាបានផ្តួលរំលំមេដឹកនាំសាសន៍អ៊ីស្រាអែល ដោយការល្បួងដ៏មានជោគជ័យដូចគ្នានេះនៅចំពោះព្រះបាលពេអ៊រ។ ខណៈដែលយើងមកដល់កាន់តែជិតពេលវេលាចុងក្រោយ នៅតាមព្រំប្រទល់នៃឋានសួគ៌ ជាទឹកដីកាណាននេះ សាតាំងនឹងពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់វា ដើម្បីទប់ស្កាត់កុំឱ្យរាស្រ្តរបស់ព្រះជាម្ចាស់ចូលទៅកាន់ទឹកដីដ៏ស្រស់បំព្រងនោះបាន។ វាបានរៀបចំសេចក្តីល្បួងរបស់វាសម្រាប់អ្នកដែលមានតួនាទី បំរើការនៅក្នុងមុខតំណែងដ៏វិសុទ្ធរបស់ព្រះ! ប្រសិនបើវាអាចនាំឱ្យពួកគេបំពុលព្រលឹងរបស់ខ្លួនបាន វាអាចបំផ្លាញមនុស្សជាច្រើនតាមរយៈពួកគេ។ ដោយមិត្ដភាពរបស់លោកិយ មន្ដស្នេហ៍នៃសម្រស់ ការស្វែងរកការសប្បាយ បក្សពួក ការជប់លៀងឬស្រា បានល្បួងមនុស្សឱ្យបំពាននឹងបញ្ញត្តិទីប្រាំពីរ។ PPKh2 194.1

    Larger font
    Smaller font
    Copy
    Print
    Contents