Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ១៩ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតគេ បានរំអុកដល់ចិត្តលោក ហើយបបូរមាត់លោកបាននិយាយឥតបើគិត។ ទំនុកតម្កើង១០៦:៣៣PPKh2 146.2

    តើហេតុអ្វីបានជាព្រះចាំបាច់ត្រូវដាក់ទណ្ឌកម្ម ដល់អំពើបាបរបស់លោកម៉ូសេនិងអើរ៉ុន

    លោកម៉ូសេបានមានប្រសាសន៍ថា “តែព្រះយេហូវ៉ា ទ្រង់មានសេចក្តីក្រោធនឹងអញដោយព្រោះឯងរាល់គ្នា”។ ក្រុមជំនុំទាំងមូលបានដឹងអំពីការរំលងនឹងបញ្ញត្តិនេះ។ ប្រសិនបើព្រះបានអនុវត្តបញ្ញត្តិនោះស្រាលៗ ពួក បណ្តាជនគិតថាការមិនអត់ធ្មត់របស់អ្នកដឹកនាំ នៅក្រោមការបង្ករឿងដ៏ធ្ងន់ធ្ងរត្រូវបានព្រះលើកលែង។ ប៉ុន្តែ នៅពេលដែលលោកម៉ូសេ និងអើរ៉ុនមិនបានចូលទៅក្នុងស្រុកកាណាន ដោយសារតែបានប្រព្រឹត្ដិអំពើបាបមួយនោះ ពួកបណ្តាជនបានដឹងថាព្រះមិនលម្អៀងទៅខាងណាឡើយ។ PPKh2 147.1

    មនុស្សគ្រប់សម័យនាពេលអនាគត ត្រូវតែមើលឃើញថាព្រះនៃឋានសួគ៌ ជាព្រះដែលមិនលម្អៀង ទ្រង់មិនដែលរាប់អំពើបាបជាគ្មានទោសឡើយ។ សេចក្ដីល្អនិងសេចក្ដីស្រឡាញ់របស់ព្រះបានជំរុញឱ្យទ្រង់ចាត់ទុកអំពើបាបថាជាអំពើអាក្រក់មួយ ដែលបំផ្លាញសេចក្តីសុខសាន្តនិងសុភមង្គលរបស់លោកសន្និវាសនេះ។ PPKh2 147.2

    ព្រះជាម្ចាស់បានលើកលែងទោសឱ្យពួកបណ្តាជន ចំពោះអំពើរំលងយ៉ាងធ្ងន់ ប៉ុន្តែ ទ្រង់មិនអាចដោះស្រាយជាមួយនឹងអំពើបាបរបស់មេដឹកនាំ ឱ្យដូចជាបាបរបស់ពួកបណ្តាជនដែលពួកគេដឹកនាំនោះឡើយ។ ព្រះអង្គបាន លើតម្កើងលោកម៉ូសេយ៉ាងខ្ពស់លើសអស់ទាំងមនុស្សផ្សេងនៅលើផែនដី។ រឿងដែលថាព្រះបានប្រទានព្រះពរនូវពន្លឺនិងចំណេះដឹងដ៏អស្ចារ្យដល់គាត់បែបនេះ ក៏បានធ្វើឱ្យអំពើបាបរបស់គាត់រឹតតែធ្ងន់ធ្ងរណាស់ដែរ។ សេចក្ដីស្មោះត្រង់របស់គាត់កន្លងមក មិនអាចទូទាត់ទៅនឹងទង្វើខុសតែម្តងនេះបានឡើយ។ ពន្លឺនិងកិត្តិយសដ៏ធំដែលព្រះបានប្រទានឱ្យទៅនរណាម្នាក់ គ្រាន់តែធ្វើឱ្យព្រះពិបាកលើកលែងទោសឱ្យអ្នកនោះ និងហុចលទ្ធផលជាទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរដល់គេ។ PPKh2 147.3

    អំពើបាបរបស់លោកម៉ូសេគឺជាបាបធម្មតាមួយប៉ុណ្ណោះ។ អ្នកតែងទំនុកតម្កើងបាននិយាយថា “ហើយបបូរមាត់លោកបាននិយាយឥតបើគិត” (ទំនុកតម្កើង ១០៦:៣៣)។ ចំពោះការជំនុំជម្រះរបស់មនុស្ស រឿងនេះហាក់ដូចជាតូចតាចទេ ប៉ុន្តែ បើព្រះជាម្ចាស់បានចាត់ទុកអំពើបាបនេះជារឿងធ្ងន់ធ្ងរ ជាមួយនឹងអ្នកបម្រើដ៏ស្មោះត្រង់បំផុតរបស់ទ្រង់ទៅហើយទ្រង់ក៏មិនលើកលែងឱ្យអ្នកដទៃណាមួយដែរ គំនិតនៃការលើកតម្កើងខ្លួនឯង និងការចោទប្រកាន់លម្អៀងទៅលើបងប្អូនរួមជំនឿរបស់យើង មិនមែនជាការគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ឡើយ។ អ្នកដែលមានតួនាទីនិងមុខតំណែងកាន់តែ សំខាន់ ត្រូវតែបំផុសចិត្តឱ្យមានការអត់ធ្មត់និងការបន្ទាបខ្លួនកាន់តែខ្លាំងដែរ។ PPKh2 148.1

    ប្រសិនបើអ្នកដែលមានមុខតំណែងទទួលខុសត្រូវ យកសិរីល្អរបស់ព្រះមកធ្វើជារបស់ខ្លួនឯងនោះ សាតាំងបានទទួលជោគជ័យហើយ។ ទំនោរនិងការជំរុញចិត្តនៃនិស្ស័យរបស់យើងចាំបាច់ត្រូវតែស្ថិតនៅក្រោមការគ្រប់ គ្រងរបស់ព្រះវិញ្ញាណនៃព្រះគ្រប់ពេលវេលា។ ហេតុនេះហើយបានជាទោះបីជាយើងមានពន្លឺយ៉ាងណាក៏ដោយ ទោះបីជាយើងមានអំណរនឹងការសព្វព្រះហឫទ័យរបស់ព្រះយ៉ាងណាក៏ដោយ យើងដ៏គួរតែដើរដោយបន្ទាបខ្លួននៅចំពោះព្រះជាម្ចាស់ ដោយអង្វរករទៅព្រះឱ្យគ្រប់គ្រងគំនិតរបស់យើង ដោយសេចក្តីជំនឿជានិច្ច។ PPKh2 148.2

    បន្ទុកដែលព្រះបានដាក់នៅលើលោកម៉ូសេធ្ងន់ធ្ងរខ្លាំងណាស់។ មានមនុស្សតិចណាស់ដែលអាចទ្រាំទ្រនឹងការសាកល្បងយ៉ាងធ្ងន់ដូចគាត់នេះបាន តែទោះជាយ៉ាងនេះក្តី ក៏ការនេះមិនបានអត់ទោសដល់អំពើបាបរបស់គាត់ដែរ។ ទោះបីជាមានសម្ពាធធ្ងន់ធ្ងរមកលើចិត្តរបស់យើងយ៉ាងណាក៏ដោយ ការបំពាននឹងបញ្ញត្តិរបស់ព្រះគឺជាសកម្មភាពរបស់យើងផ្ទាល់។ វាមិនមែននៅក្នុងអំណាចនៃផែនដីឬឋាននរកឡើយ ដែលបង្ខំនរណាម្នាក់ឱ្យធ្វើអំពើអាក្រក់នោះ។ ទោះបីជាសេចក្តីល្បួងនោះធ្ងន់ធ្ងរឬមិនបានរំពឹងទុកជាមុនយ៉ាងណាក៏ដោយ ព្រះបានប្រទានជំនួយដល់យើង ហើយនៅក្នុងកម្លាំងរបស់ទ្រង់នេះហើយដែលយើងអាចយកជ័យជម្នះបាន។PPKh2 148.3

    *****