Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១១ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ក៏មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្ស២៥០នាក់ ដែលកំពុងថ្វាយកំញាននោះដែរ។ ជនគណនា ១៦:៣៥PPKh2 129.1

    កូរេបានចាកចេញពីហ្វូងមនុស្សដែលកំពុងជួបជុំគ្នា ទៅចូលរួមជាមួយ នឹងដាថាននិងអ័ប៊ីរ៉ាម នៅពេលដែលលោកម៉ូសេជាមួយពួកចាស់ទុំចិតសិបនាក់ បានចុះទៅ ជាមួយនឹងការព្រមានចុងក្រោយបង្អស់ដល់អ្នកដែលបានបដិសេធ មិនព្រមចូលមកឯគាត់។ តាមការណែនាំរបស់ព្រះ លោកម៉ូសេបានប្រាប់ បណ្តាជនថា “សូមឱ្យអ្នករាល់គ្នាថយចេញពីត្រសាលរបស់មនុស្សអាក្រក់ទាំងនេះទៅ កុំពាល់របស់អ្វីផងគេឱ្យសោះ ក្រែងត្រូវវិនាសទៅ ក្នុងអំពើបាបទាំងប៉ុន្មានរបស់គេដែរ”។ ពួកបណ្តាជនក៏បានស្ដាប់តាម ដោយដឹងថាការជំនុំជម្រះរបស់ព្រះនឹងធ្លាក់មកលើពួកគេទាំងអស់គ្នា។ ពួកមេបះបោរបានឃើញថាពួកបណ្តាជនដែលគេបានបោកបញ្ឆោតនោះបានបោះបង់ចោលពួកគេហើយ ប៉ុន្តែ ពួកគេបានឈរយ៉ាងរឹងមាំជាមួយនឹងគ្រួសាររបស់ពួកគេ ទាស់នឹងការព្រមានរបស់ព្រះ។ PPKh2 129.2

    ឥឡូវនេះ លោកម៉ូសេបានប្រកាសឱ្យក្រុមជំនុំបានឮថា “គឺយ៉ាងដូច្នេះដែលឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ាបានចាត់អញមកធ្វើការទាំងនេះ ហើយថា អញមិនបានធ្វើដោយអំពើចិត្តរបស់អញទេ គឺបើអ្នកទាំងនេះស្លាប់ តាមដំណើរធម្មតានៃមនុស្សទាំងឡាយ ឬបើគេត្រូវដកជីវិតយកទៅ តាមភាពធម្មតារបស់មនុស្សផងទាំងពួង នោះព្រះយេហូវ៉ាមិនបានចាត់អញមកទេ តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឱ្យដីហាឡើងលេបគេ និងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ ទៅក្នុងឋានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយ ដល់ព្រះយេហូវ៉ាហើយ”។ PPKh2 129.3

    នៅពេលដែលលោកបាននិយាយចប់ភ្លាម ផែនដីដ៏រឹងមាំបានប្រេះបែកពីក្រោមពួកគេ ហើយពួកអ្នកបះបោរក៏បានធ្លាក់ចុះទៅទាំងរស់ ចូលទៅក្នុងរណ្តៅនោះជាមួយនឹងរបស់របររបស់គេហើយ “គេត្រូវវិនាសបាត់អស់ពីពួកជំនុំចេញ”។ ពួកបណ្តាជនបានរត់គេចខ្លួន ទាំងដាក់ទោសខ្លួនឯងពីការដែលបានចូលរួមនៅក្នុងអំពើបាបនេះ។ PPKh2 130.1

    ប៉ុន្តែ ការជំនុំជម្រះមិនបានបញ្ចប់ទេ។ ភ្លើងចេញពីពពកបានបញ្ឆេះមេដឹកនាំទាំងពីររយហាសិបនាក់ ដែលបានថ្វាយកំញាននោះ។ ព្រះមិនបានបំផ្លាញបុរសទាំងនេះជាមួយនឹងមេបះបោរទេ។ ព្រះបានអនុញ្ញាតឱ្យពួកគេមើលឃើញទីបញ្ចប់របស់ពួកអ្នកដឹកនាំទាំងនោះ ហើយបានប្រទានឱកាស ឱ្យពួកគេកែប្រែចិត្ត ប៉ុន្តែ ការអាណិតអាសូររបស់គេនៅជាប់ជាមួយនឹងពួកមេក្បត់ ហើយពួកគេក៏បានទទួលចំណែកនៃវាសនាអាក្រក់របស់ពួកគេដែរ។ PPKh2 130.2

    ពួកជំនុំទាំងមូលបានទទួលចំណែកទោសរបស់ពួកគេ ទៅតាមកម្រិត តិចឬច្រើន តាមចិត្តអាណិតអាសូររបស់ពួកគេទៅលើពួកមេក្បត់ទាំងនោះ។ តែព្រះនៅតែប្រទានឱកាស ឱ្យអ្នកដែលបានបណ្តោយខ្លួនទៅតាមការបោកបញ្ឆោតទាំងនោះកែប្រែចិត្ត។ PPKh2 130.3

    ព្រះយេស៊ូជាទេវតាដែលបានយាងនាំមុខសាសន៍ហេព្រើរនេះ កំពុងធ្វើការដើម្បីជួយសង្គ្រោះពួកគេពីការវិនាស។ ការជំនុំជម្រះរបស់ព្រះបានចូលមកកាន់តែជិត ហើយព្រះបានអំពាវនាវដល់ពួកគេឲ្យកែប្រែចិត្ត។ ឥឡូវនេះ ប្រសិនបើពួកគេបានឆ្លើយតបទៅនឹងការដឹកនាំរបស់ព្រះ ពួកគេបាន សង្គ្រោះ។ ក៏ប៉ុន្តែ ការបះបោររបស់ពួកគេមិនត្រូវបានព្យាបាលឱ្យជាសះស្បើយឡើយ។ យប់នោះពួកគេបានវិលត្រឡប់ចូលទៅកាន់ត្រសាលរបស់ខ្លួនទាំងភ័យខ្លាចជាខ្លាំង ប៉ុន្តែ គេមិនបានកែប្រែចិត្ដឡើយ។ PPKh2 130.4

    កូរេបានបញ្ជោរពួកគេរហូតដល់ជឿពិតប្រាកដថាខ្លួនគេជាមនុស្សល្អណាស់ តែត្រូវបានលោកម៉ូសេចោទប្រកាន់និងមួលបង្កាច់ទៅវិញ។ ពួកគេបានគាំទ្រទាំងមិនពិចារណានូវសេចក្ដីសង្ឃឹមថាគេបានរៀបចំនឹងបង្កើតរបៀបរបបថ្មីមួយ ទាំងជំនួសការស្តីបន្ទោសដោយការសរសើរ និងភាពងាយស្រួលពីការនឿយហត់ដោយទំនាស់ទៅវិញនោះទេ។ ពួកបុរសដែលបានស្លាប់ទាំងនោះនិយាយពាក្យបញ្ជោរនិងបានថ្លែងពីការចាប់អារម្មណ៍ និង សេចក្តីស្រឡាញ់ចំពោះពួកគេ ហើយពួកបណ្តាជនបានសន្និដ្ឋានថា លោកម៉ូសេ គឺជាមូលហេតុនៃការវិនាសរបស់ពួកគេ។ PPKh2 131.1

    Larger font
    Smaller font
    Copy
    Print
    Contents