Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ២ កក្កដា

    ខចងចាំប្រចាំសប្តាហ៍ ៖ កុំឲ្យស្តាប់សេចក្តីចោទប្រកាន់នឹងអ្នកចាស់ទុំណាឡើយ លើកតែមានស្មរបន្ទាល់២ឬ៣នាក់។ ធីម៉ូថេទី១ ៥:១៩PPKh2 110.2

    ក្នុងការឆ្លើយតបទៅនឹងការអធិស្ឋានរបស់លោកម៉ូសេ រោគឃ្លង់ក៏បានជាស្អាត។ ប៉ុន្តែគេត្រូវបង្ខាំងនាងម៉ារាមនៅក្រៅជំរំចំនួនប្រាំពីរថ្ងៃ។ ពួក បណ្តាជនដែលរស់នៅក្នុងទីដំឡើងត្រសាលហាសិរ៉ូត រង់ចាំការវិលត្រឡប់មកវិញរបស់នាង។ PPKh2 110.3

    ការបង្ហាញការមិនសព្វព្រះហឫទ័យរបស់ព្រះអម្ចាស់នេះ បានកើតឡើងដើម្បីបញ្ឈប់ការកើនឡើងនៃការមិនសប្បាយចិត្តនិងការបះបោរ។ ការច្រណែនគឺជាផ្នែកមួយដ៏ពិសេសបំផុតនៃលក្ខណៈរបស់សាតាំង ដែលអាចមាននៅក្នុងចិត្តរបស់មនុស្ស។ ការច្រណែននេះហើយដែលបណ្តាលឱ្យមានការបាក់បែកនៅឋានសួគ៌ ហើយការបណ្តែតបណ្តោយទៅតាមការច្រណែននេះ បានបង្កើតឡើងជាការអាក្រក់រាប់មិនអស់ នៅលើពិភពលោកនេះ។ PPKh2 111.1

    ព្រះគម្ពីរបានបង្រៀនយើងកុំឱ្យចោទប្រកាន់ដល់អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យធ្វើជារាជទូតរបស់ទ្រង់ សូម្បីបន្តិចសោះឡើយ។ “កុំឱ្យស្តាប់សេចក្តីចោទប្រកាន់នឹងអ្នកចាស់ទុំណាឡើយ លើកតែមាន ស្មរបន្ទាល់២ឬ៣នាក់” (ធីម៉ូថេទី១ ៥:១៩)។ អស់អ្នកណាដែលព្រះជាម្ចាស់បានប្រទានការទទួលខុសត្រូវឱ្យធ្វើជាអ្នកដឹកនាំ និងជាគ្រូដល់រាស្រ្តរបស់ទ្រង់ នឹងទទួលខុសត្រូវចំពោះពួកបណ្តាជន យោងទៅតាមការប្រព្រឹត្តិរបស់ពួកគេ ទៅលើអ្នកបម្រើរបស់ទ្រង់។ ការជំនុំជម្រះដែលព្រះបានទម្លាក់ទៅលើនាងម៉ារាមគឺជាការស្តីបន្ទោសដល់អស់អ្នកដែលច្រណែននិងរអ៊ូរទាំ ប្រឆាំងទាស់នឹងអ្នកដែលព្រះជាម្ចាស់បានឱ្យទទួលខុសត្រូវចំពោះកិច្ចការរបស់ទ្រង់។ PPKh2 111.2

    *****