Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៧ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ កុំឲ្យផិតគ្នាឲ្យសោះ។ និក្ខមនំ ២០ : ១៤PPKh2 30.1

    ខណៈដែលលោកម៉ូសេនៅលើភ្នំ ឆ្ងាយពីពួកគេ គឺជាពេលដែលពួកអ៊ីស្រាអែលត្រូវរង់ចាំទាំងទុក្ខកង្វល់។ ពួកបណ្តាជនបានរង់ចាំការវិល ត្រឡប់មកវិញរបស់គាត់ដោយអន្ទះសា។ នៅក្នុងប្រទេសអេស៊ីព្ទ ពួកគេបានដិតដាមដោយទម្លាប់យកវត្ថុផ្សេងៗមកធ្វើជាតំណាងឱ្យព្រះ (ក្លែងក្លាយ) ដែល ធ្វើឱ្យពួកគេពិបាកជឿទុកចិត្តទៅលើព្រះដែលមើលមិនឃើញ។ ពួកគេបានពឹងផ្អែកលើលោកម៉ូសេដើម្បីទ្រទ្រង់ជំនឿរបស់ពួកគេ ប៉ុន្តែ ឥឡូវនេះ ព្រះបានយកគាត់ទៅឆ្ងាយពីគេទៅហើយ។ ពេលវេលាបានកន្លងផុតទៅមួយ សប្តាហ៍ហើយមួយសប្តាហ៍ទៀត ហើយគាត់នៅតែមិនទាន់ត្រឡប់មកវិញដដែល។ មនុស្សជាច្រើននៅក្នុងជំរំមានអារម្មណ៍ថាមេដឹកនាំរបស់ពួកគេបានបោះបង់ពួកគេហើយ ឬថាពួកគេហាក់ដូចជាត្រូវឆាបឆេះដោយភ្លើងនៃសេចក្តីវិនាស។ PPKh2 30.2

    នៅក្នុងអំឡុងពេលនៃការរង់ចាំនេះ ពួកគេមានពេលវេលាក្នុងការសញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ដែលពួកគេទើបនឹងបានឮ និងរៀបចំចិត្តរបស់ពួកគេ រង់ចាំទទួលការបើកសម្តែងបន្ថែមទៀត ដែលទ្រង់នឹងបង្ហាញដល់ពួកគេ។ ប្រសិនបើពួកគេបានស្វែងយល់អំពីតម្រូវការរបស់ព្រះឱ្យបានកាន់តែច្បាស់ ហើយបន្ទាបចិត្តគេនៅចំពោះព្រះ PPKh2 30.3

    នោះព្រះអង្គនឹងការពារពួកគេពីការល្បួងផ្សេងៗ។ ប៉ុន្តែ មិនយូរប៉ុន្មាន ពួកគេបានលែងយកចិត្តទុកដាក់ មិនមានការប្រុងប្រយ័ត្ន ហើយរស់នៅគ្មានច្បាប់ទម្លាប់ ជាពិសេស “ពួកសាសន៍អេស៊ីព្ទដែលមកជាមួយនឹងពួកគេ”។ ពួកគេខ្វះចិត្ដអត់ធ្មត់នៅតាមផ្លូវទៅកាន់ស្រុកដែលសម្បូរទៅដោយទឹកដោះនិងទឹកឃ្មុំនោះ។ ព្រះបានសន្យាថានឹងប្រទានស្រុកដ៏ល្អនោះដល់ពួកគេ នៅក្នុងលក្ខខណ្ឌដែលគេស្តាប់បង្គាប់ដល់ទ្រង់តែប៉ុណ្ណោះ តែពួកគេបានបំភ្លេចចោលនូវលក្ខខណ្ឌនោះ។ អ្នកខ្លះបានផ្តល់យោបល់ថា ពួកគេដ៏គួរតែវិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ប៉ុន្តែ ទោះជាការបន្តដំណើរទៅមុខ ឆ្ពោះទៅស្រុកកាណាន ឬថយក្រោយត្រឡប់ទៅស្រុកអេស៊ីព្ទវិញក៏ដោយ ពួកបណ្តាជនបានប្តេជ្ញាចិត្តថាលែងរង់ចាំលោកម៉ូសេតទៅទៀតហើយ។ PPKh2 31.1

    “ពួកសាសន៍អេស៊ីព្ទដែលមកជាមួយ “នេះគឺជាមនុស្សដំបូងបង្អស់ដែលបណ្តោយខ្លួនឱ្យធ្លាក់ទៅក្នុងការរអ៊ូរទាំនិងខ្វះការអត់ធ្មត់ ពួកនេះហើយដែលជាមេនៃការក្បត់ជំនឿសាសនា។ ក្នុងចំណោមវត្ថុទាំងឡាយដែលជនជាតិអេស៊ីព្ទចាត់ទុកថាជានិមិត្តរូបនៃព្រះរបស់គេគឺសត្វគោ ឬរូបចម្លាក់នៃសត្វគោ។ ដោយសារការផ្តល់យោបល់ពីអ្នកដែលធ្លាប់ថ្វាយបង្គំរូបព្រះនៅប្រទេសអេស៊ីព្ទ ឥឡូវនេះ គេបានធ្វើរូបគោមួយ ហើយថ្វាយបង្គំ។ ពួកបណ្តាជនចង់បានរូបដើម្បីធ្វើជាតំណាងឱ្យព្រះជាម្ចាស់ ហើយនាំមុខពួកគេជំនួសលោកម៉ូសេ។ ការអស្ចារ្យទាំងឡាយនៅស្រុកអេស៊ីព្ទ និងនៅសមុទ្រក្រហមដែលមានគោលបំណងពង្រឹងជំនឿរបស់ពួកគេទៅលើព្រះ ដែលពួកគេមើល មិនឃើញ ជាព្រះដ៏ជាជំនួយដែលមានគ្រប់ព្រះចេស្ដាដល់សាសន៍អ៊ីស្រាអែល។ បំណងប្រាថ្នារបស់ពួកបណ្តាជនចង់ឃើញទ្រង់នោះ ទ្រង់បានបង្ហាញឱ្យពួកគេបានឃើញនៅក្នុងព្រះវត្តមានរបស់ទ្រង់នៅក្នុងបង្គោលពពក និងបង្គោលភ្លើងនិងនៅក្នុងការបង្ហាញសិរីរុងរឿងរបស់ព្រះអង្គនៅលើភ្នំស៊ីណាយ។ ប៉ុន្តែទោះបីជាមួយនឹងបង្គោលពពកនៃព្រះវត្តមានរបស់ព្រះនៅពីលើពួកគេក៏ដោយ នៅក្នុងដួងចិត្តរបស់ពួកគេបានវិលត្រឡប់ទៅរកការថ្វាយបង្គំរូបព្រះនៃសាសន៍អេស៊ីព្ទទៅវិញដែរ។ PPKh2 31.2

    នៅក្នុងគ្រាអវត្ដមានរបស់គាត់ លោកម៉ូសេបានផ្ទេរអំណាចវិនិច្ឆ័យទៅលោកអើរ៉ុន ហើយហ្វូងមនុស្សដ៏ធំបានប្រមូលផ្តុំគ្នានៅជុំវិញត្រសាល (តង់) របស់គាត់។ ពួកគេបាននិយាយថា ឥឡូវនេះពពកបានឈប់នៅលើភ្នំរហូត! ពពកនេះនឹងលែងដឹកនាំដំណើររបស់ពួកគេតទៅទៀតហើយ។ ពួកគេត្រូវតែមានរូបចម្លាក់មួយជំនួសឱ្យពពកនោះ។ ហើយបើដូចអ្នកខ្លះបានឱ្យយោបល់ថាដ៏គួរតែវិលត្រឡប់ទៅស្រុកអេស៊ីព្ទវិញមែន ពួកគេដ៏គួរតែស្វែងរកការគាំទ្រពីជនជាតិអេស៊ីព្ទ ដោយកាន់រូបចម្លាក់នៅពីមុខពួកគេ ទុកជាព្រះ។ PPKh2 32.1

    Larger font
    Smaller font
    Copy
    Print
    Contents