Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៥ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ពីព្រោះគេបានបោះបង់ចោលក្រឹត្យក្រមរបស់អញ ឥតប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់អញ ក៏បង្អាប់ថ្ងៃឈប់សំរាករបស់អញដែរ ដ្បិតចិត្តគេជាប់តាមរូបព្រះរបស់គេវិញ។ អេសេគាល ២០:១៦PPKh2 137.3

    ដោយខឹងយ៉ាងខ្លាំងនឹងការសម្រេចចិត្តនេះ លោកបានដាក់បណ្តាសា ដល់ចៅក្រម និងបានប្រមាថដល់ព្រះនាមរបស់ព្រះ។ គេក៏បាននាំយកគាត់ទៅកាន់លោកម៉ូសេជាបន្ទាន់។ គេបានយាមកាមបុរសនោះទម្រាំដល់គេបានដឹងពីព្រះហឫទ័យរបស់ព្រះ។ ព្រះបានប្រកាសកាត់ទោសបុរសនោះដោយផ្ទាល់។ តាមការដឹកនាំរបស់ព្រះ អ្នកប្រមាថរូបនេះ ត្រូវបានគេយកចេញទៅក្រៅជំរំហើយគប់សម្លាប់នឹងដុំថ្ម។ អ្នកណាដែលបានឮនិងបានឃើញអំពើបាបនោះឱ្យដាក់ដៃលើក្បាលវា ធ្វើដូច្នេះបញ្ជាក់ប្រាប់ពីការពិតនៃការចោទប្រកាន់ទាស់នឹងរូបវា។ បន្ទាប់មក ពួកបណ្តាជនត្រូវគប់ដុំថ្មលើកដំបូង ហើយពួកអ្នកដែលឈរនៅក្បែរនោះចូលរួមសាទរចំពោះការកាត់ទោសនេះ។ (សូមមើលលេវីវិន័យ ២៤:១៤; ចោទិយកថា ១៧:៧) ។PPKh2 137.4

    តើអ្នកមិនគោរពថ្ងៃសប្ប័ទ ដ៏គួរត្រូវគប់នឹងដុំថ្មសម្លាប់ដែរឬទេ?

    បើមិនបានដាក់ទណ្ឌកម្មដល់អំពើបាបរបស់បុរសនេះទេ អ្នកដទៃទៀត មិនញញើតនឹងប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ ហើយជាលទ្ធផល មនុស្សជាច្រើននឹងត្រូវស្លាប់ជាមិនខាន។ PPKh2 138.1

    ពួកមនុស្សដែលបានរួមដំណើរមកជាមួយជនជាតិអ៊ីស្រាអែល ពីស្រុក អេស៊ីព្ទបានអះអាងថានឹងថ្វាយបង្គំព្រះពិត ហើយបោះបង់ការថ្វាយបង្គំរូបព្រះ ចោល ប៉ុន្តែ ពួកគេត្រូវបានសៅហ្មងដោយការថ្វាយបង្គំរូបព្រះនិងការមិនគោរពកោតខ្លាចព្រះ បើមិនច្រើនក៏តិចដែរ។ ពួកគេបានជ្រើសរើសកន្លែងដំឡើងត្រសាលតាមការនុវត្តន៍នៃការថ្វាយបង្គំរូបព្រះ ហើយត្អូញត្អែរទាស់នឹងព្រះជាម្ចាស់។ PPKh2 138.2

    មិនយូរប៉ុន្មាន មានមនុស្សម្នាក់បានបំពានទៅនឹងថ្ងៃសប្ប័ទ។ សេចក្តីប្រកាសរបស់ព្រះអម្ចាស់គឺថាត្រូវឱ្យកាត់ផ្តាច់អ្នកនោះចេញពីសាសន៍ អ៊ីស្រាអែល ដែលបានបំផុសស្មារតីនៃការបះបោរ។ មនុស្សម្នាក់ក្នុងចំណោមពួកបណ្តាជនបានខឹងនឹងការមិនអនុញ្ញាតឱ្យចូលទៅកាន់ទឹកដីកាណាន ហើយបានប្តេជ្ញាចិត្តប្រឆាំងជំទាស់នឹងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ដោយ ហ៊ានប្រព្រឹត្ដល្មើសនឹងបញ្ញត្តិទីបួនដោយចំហ ហើយចេញរើសឧសនៅថ្ងៃឈប់សម្រាក។ នៅក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងទីរហោស្ថាន ការបង្កាត់ ភ្លើងនៅថ្ងៃទីប្រាំពីរត្រូវបានហាមឃាត់។ ច្បាប់ហាមឃាត់នេះមិនត្រូវបន្តនៅស្រុកកាណានទេ ប៉ុន្តែ នៅក្នុងទីរហោស្ថាន គេមិនត្រូវការភ្លើងសម្រាប់អាំងឱ្យកក់ក្តៅទេ។ នេះគឺជាការបំពានដោយចេតនាទៅនឹងបញ្ញត្តិទីបួន ជាអំពើបាបដែលឥតកោតក្រែង។ PPKh2 138.3

    លោកម៉ូសេបាននាំយកករណីនេះទៅថ្វាយព្រះ ហើយទ្រង់បានណែនាំយ៉ាងដូច្នេះ “ត្រូវសម្លាប់អ្នកនោះចោលទៅជាកុំខាន ត្រូវឱ្យពួកជំនុំទាំងអស់គ្នាចោលនឹងថ្ម នៅឯក្រៅទីដំឡើងត្រសាលទៅ” (ជនគណនា ១៥:៣៥)។ អំពើបាបនៃការពោលពាក្យប្រមាថនិងការបំពាននឹងថ្ងៃសប្ប័ទដោយចេតនាត្រូវទទួលទណ្ឌកម្មដូចគ្នា ដោយបញ្ជាក់ពីគោលបំណងនៃការប្រឆាំងទៅនឹងអំណាចគ្រប់គ្រងរបស់ព្រះស្មើគ្នា។ PPKh2 138.4

    មនុស្សជាច្រើនដែលបដិសេធថ្ងៃសប្ប័ទ ដែលជនជាតិយូដាជំរុញ ឱ្យគោរព ហើយអ្នកណាដែលបំពានទៅនឹងថ្ងៃនោះនឹងត្រូវទទួលទោសដល់ស្លាប់។ ប៉ុន្តែការប្រមាថព្រះក៏មានទោសស្មើគ្នានឹងអ្នកដែលបំពានទៅនឹងការគោរពថ្ងៃសប្ប័ទដែរ។ ទោះបីជាព្រះជាម្ចាស់មិនទាន់ដាក់ទោសចំពោះ ការបំពានលើក្រឹត្យវិន័យរបស់ទ្រង់ ដោយទោសទណ្ឌនៅលោកិយនៅពេលបច្ចុប្បន្ននេះក៏ដោយ ក៏ការស្លាប់នៅគ្រាជំនុំជម្រះចុងក្រោយបង្អស់នោះ គឺជាជោគវាសនារបស់ពួកអ្នកដែលបានរំលោភទៅនឹងបញ្ញត្តិច្បាប់ដ៏ពិសិដ្ឋរបស់ទ្រង់នេះដែរ។ PPKh2 139.1

    ក្នុងអំឡុងពេលសែសិបឆ្នាំនៅក្នុងទីរហោស្ថាន ព្រះបានរំឭកពួក បណ្តាជនជនអំពីថ្ងៃសប្ប័ទរៀងរាល់សប្តាហ៍ ដោយការអស្ចារ្យនៃនំម៉ាណា។ ហើយព្រះជាម្ចាស់នៅតែប្រកាសតាមរយៈហោរារបស់ព្រះអង្គថា “ហើយគេក៏បង្អាប់ថ្ងៃឈប់សម្រាករបស់អញយ៉ាងក្រៃលែង” (អេសេគាល ២០:១៣-២៤) ។ ហើយនេះគឺជាការរៀបរាប់ពីមូលហេតុទាំងឡាយដែលរារាំង មនុស្សជំនាន់ទីមួយមិនឱ្យចូលទៅកាន់ទឹកដីសន្យា។ PPKh2 139.2

    ពេលដែលការរស់នៅក្នុងទីរហោស្ថានបានដល់ទីបញ្ចប់ “ពួកកូនចៅអ៊ីស្រាអែល . . .អាស្រ័យនៅត្រង់កាដេស” (ជនគណនា ២០:១)។ នាងម៉ារ៉ាម ក៏បានស្លាប់ ហើយគេបានបញ្ចុះសពរបស់គាត់នៅទីនោះ។ ចាប់តាំងពីឆាកនៃអំណររីករាយនៅលើច្រាំងសមុទ្រក្រហម រហូតដល់ផ្នូរនៅទីរហោស្ថាន ដែលបានបញ្ចប់ដំណើរត្រាច់ចរ ជាជោគវាសនារបស់មនុស្សរាប់លាននាក់ ដែលបានចាកចេញពីប្រទេសអេស៊ីព្ទមក ជាមួយនឹងក្តីសង្ឃឹមយ៉ាងខ្ពស់។ អំពើបាបបានកញ្ឆក់យកពែងនៃព្រះពរចេញពីមាត់របស់គេ តើមនុស្សជំនាន់ក្រោយនឹងរៀនសូត្រពីមេរៀននេះដែរឬទេ?PPKh2 139.3

    *****

    Larger font
    Smaller font
    Copy
    Print
    Contents