Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៨ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ នោះអេកានក៏ឆ្លើយជម្រាបយ៉ូស្វេថា ខ្ញុំបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលពិតមែន គឺខ្ញុំបានធ្វើការយ៉ាងនេះមួយៗ។ យ៉ូស្វេ ៧:២០PPKh2 236.1

    អំពើបាបរបស់គ្រួសារមួយនាំមកនូវការបរាជ័យ ដល់សាសន៍អ៊ីស្រាអែលទាំងមូល

    មានមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលគេបានចាត់តាំងឱ្យអនុវត្តការជំនុំជម្រះរបស់ព្រះ បានបំពានទៅនឹងបញ្ញត្តិរបស់ទ្រង់។ ហើយព្រះទ្រង់បានរាប់ថាពួកបណ្តាជនទាំងអស់ជាអ្នកមានទោសដោយការប្រព្រឹត្តិរំលងនឹងបញ្ញត្តិ។ “គឺគេបានលួច ហើយក៏កុហកដែរ ព្រមទាំងយករបស់នោះ ទៅទុកជាមួយនឹងអីវ៉ាន់របស់គេផង”។ ពួកគេបានចាប់ឆ្នោតដើម្បីស្វែងរកអ្នកមានទោស។ ការនេះត្រូវចំណាយពេលយូរបន្តិច ហើយបន្សល់ទុកនូវការសង្ស័យនៅក្នុងរឿងនេះ ដើម្បីឱ្យមនុស្សអាចដឹងពីការទទួលខុសត្រូវរបស់ពួកគេ ហើយពិនិត្យចិត្ដខ្លួនឯងនិងបន្ទាបខ្លួន នៅចំពោះព្រះភក្ត្រនៃព្រះជា ម្ចាស់។ PPKh2 236.2

    នៅពេលព្រឹកព្រលឹម លោកយ៉ូស្វេបានប្រមូលពួកបណ្តាជនមកជួបជុំគ្នា ហើយបានចាប់ផ្តើមពិធីយ៉ាងឱឡារិកមួយ។ ការស៊ើបអង្កេតនេះបានបន្តមួយជំហានម្តងៗ។ ការសាកល្បងដ៏គួរឱ្យភ័យខ្លាចនេះកាន់តែខិតចូលមកជិតឡើងៗ។ ដំបូងរកឃើញអំបូរ បន្ទាប់មកគ្រួសារ រួចមកដល់ផ្ទះ បន្ទាប់មកជាប់បុរសម្នាក់ដែលបានជ្រើសរើសនោះ ហើយព្រះអង្គុលីរបស់ព្រះជាម្ចាស់បានចង្អុលទៅលោកអេកាន ជាកូនរបស់លោកកើមីនៃអំបូរយូដា ថាជាអ្នកបង្កើតបញ្ហាដល់សាសន៍អ៊ីស្រាអែល។ PPKh2 236.3

    បន្ទាប់ពីលោកយ៉ូស្វេបានបង្គាប់ដល់អេកានយ៉ាងដាច់ខាតឱ្យសារភាព ពីសេចក្តីពិតមក បុរសដែលបរាជ័យនេះបានការសារភាពពីបទឧក្រិដ្ឋកម្មរបស់គាត់ទាំងស្រុងថា “ខ្ញុំបានធ្វើបាប នឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍ អ៊ីស្រាអែលពិតមែន . . . ដ្បិតខ្ញុំបានឃើញអាវ១យ៉ាងល្អពីស្រុកស៊ីណើរ និងប្រាក់២រយរៀល ហើយមាស១ដុល ទម្ងន់៥០ដំឡឹង នៅក្នុងរបឹប នោះខ្ញុំកើតមានចិត្តលោភចង់បាន រួចក៏យកទៅ មើលរបស់ទាំងនោះបានកប់នៅក្នុងដី នាកណ្តាលត្រសាលរបស់ខ្ញុំ”។ អ្នកនាំសារបានកាយដីត្រង់កន្លែងនោះដើម្បីបញ្ជាក់រកការពិត ហើយក៏បាន “ឃើញមានរបស់ទាំងនោះ កប់នៅក្នុងត្រសាល ហើយប្រាក់ក៏នៅពីក្រោមមែន រួចគេនាំយក . . . ទៅជូនដល់យ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលទាំងអស់ ដាក់នៅចំពោះព្រះយេហូវ៉ា”។PPKh2 237.1

    ហើយលោកយ៉ូស្វមានប្រសាសន៍សួរថា “ហេតុអ្វីបានជាឯងធ្វើឱ្យយើងមានសេចក្តីវេទនាដូច្នេះ នៅថ្ងៃនេះព្រះយេហូវ៉ានឹងធ្វើឱ្យឯងវេទនាវិញ”។ ពីព្រោះពួកបណ្តាជនត្រូវទទួលខុសត្រូវចំពោះអំពើបាបរបស់អេកាន ហើយបានទទួលរងគ្រោះពីផលវិបាករបស់អំពើបាននោះ ពួកគេត្រូវរួមចំណែកក្នុងការដាក់ទណ្ឌកម្មនេះ។ “នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ចោលនឹងថ្ម”។ នៅក្នុងគម្ពីររបាក្សត្រទី១ ២:៧ បានសរសេររំឭកពីអេកានថា “គឺអេកានជាអ្នកដែលនាំឱ្យមានសេចក្តីវេទនា នៅក្នុងពួកអ៊ីស្រាអែល”។ PPKh2 237.2

    លោកអេកានបានប្រព្រឹត្តអំពើបាបរបស់ខ្លួន ជាការរឹងទទឹងទៅនឹងការព្រមានយ៉ាងធ្ងន់ធ្ងរនិងការបង្ហាញពីអំណាចដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ រឿងពិតដែលថាអំណាចរបស់ព្រះតែមួយគត់ដែលបានប្រគល់ជោគជ័យដល់សាសន៍អ៊ីស្រាអែល គឺពួកគេមិនមែនដណ្តើមយកទីក្រុងយេរីខូរដោយសារកម្លាំងរបស់ពួកគេផ្ទាល់នោះទេ ធ្វើឱ្យការត្រាស់បង្គាប់ហាមមិនឱ្យយករបស់ពុករលួយទាំងនោះ រឹតតែមានទម្ងន់ខ្លាំងឡើង។ ព្រះជាម្ចាស់បានបំផ្លាញកងទ័ពដ៏ខ្លាំងពូកែនិងទីក្រុងនេះនិងអ្វីៗទាំងឡាយដែលមាននៅទីនោះ ដើម្បីឱ្យពួកគេផ្ចង់ចិត្តតែទៅលើទ្រង់មួយអង្គប៉ុណ្ណោះ។ PPKh2 237.3

    Larger font
    Smaller font
    Copy
    Print
    Contents