Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៥ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ហើយដែលលោកម៉ូសេបានលើក សត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ។ យ៉ូហាន ៣ :១៤PPKh2 160.2

    ពស់លង្ហិនជានិមិត្តរូបតំណាងឱ្យព្រះអង្គសង្គ្រោះ

    ការលើករូបពស់លង្ហិនឡើងនេះ គឺជាការបង្រៀនដល់សាសន៍អ៊ីស្រាអែល នូវមេរៀនដ៏សំខាន់មួយ។ គឺពួកគេមិនអាចជួយសង្គ្រោះខ្លួនឯងឱ្យរួចពីពិសដែលនៅក្នុងរបួសរបស់ពួកគេទេ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចព្យាបាលបាន។ ប៉ុន្តែ ព្រះតម្រូវឱ្យពួកគេបង្ហាញពីជំនឿរបស់គេ ទៅលើវត្ថុដែលព្រះបានតាក់តែងនេះ។ ពួកគេត្រូវតែមើលដើម្បីឱ្យបានរស់។ ដោយពួកគេបានបង្ហាញសេចក្តីជំនឿរបស់គេដោយមើលទៅឯរូបសត្វពស់នោះ។ ពួកគេបានដឹងថាមិនមានអំណាចអ្វីនៅក្នុងរូបពស់នោះទេ ប៉ុន្តែគ្រាន់តែជានិមិត្តរូបតំណាងឱ្យព្រះគ្រិស្តប៉ុណ្ណោះ។ PPKh2 160.3

    មុននេះបន្តិច មនុស្សជាច្រើនបាននាំយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយគិតថាធ្វើបែបនេះនឹងបានល្មមគ្រប់គ្រាន់សម្រាប់ឱ្យធួននឹងអំពើបាបរបស់ខ្លួន។ ព្រះជាម្ចាស់ចង់បង្រៀនដល់ពួកគេថាការលះបង់របស់ពួកគេមិនមានអំណាចជាងសត្វពស់លង្ហិននោះទេ ប៉ុន្តែដើម្បីដឹកនាំគំនិតរបស់ពួកគេទៅឯព្រះគ្រិស្ត ដែលជាយញ្ញបូជាលោះបាបដ៏អស្ចារ្យរបស់ពួកគេតែប៉ុណ្ណោះ។ PPKh2 160.4

    “ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា” នោះកូនមនុស្សនឹងត្រូវគេ “លើកលោកឡើងយ៉ាងនោះដែរ ដើម្បីឱ្យអ្នកណាដែលជឿដល់កូនមនុស្ស នោះមិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្បជានិច្ចវិញ” (យ៉ូហាន ៣:១៤, ១៥)។ មនុស្សទាំងអស់ដែលបានរស់នៅលើផែនដីនេះបានដឹងពីសញ្ញាដ៏គ្រោះថ្នាក់ដល់ស្លាប់នេះ “ពស់ពីបូរាណដែលហៅថាអារក្សហើយសាតាំងផង” (វិវរណៈ ១២:៩)។ លទ្ធផលដ៏អាក្រក់នៃអំពើបាបអាចត្រូវបានយកចេញ ដោយសារតែវត្ថុជាតំណាងដែលព្រះបានប្រទានឱ្យប៉ុណ្ណោះ។ ជនជាតិអ៊ីស្រាអែលបានសង្គ្រោះជីវិតរបស់ពួកគេដោយសារតែពួកគេជឿព្រះបន្ទូលរបស់ព្រះ ហើយជឿទុកចិត្តទៅលើមធ្យោបាយដែលព្រះបានប្រទាន សម្រាប់ស្តារពួកគេឡើងវិញ។ ដូច្នេះមនុស្សមានបាបអាចមើលទៅព្រះគ្រិស្តហើយរស់នៅ ដោយទទួលបាន ការអត់ឱនទោសដោយមានជំនឿលើតង្វាយធួននឹងបាបនោះ។ ព្រះគ្រិស្ត មានអំណាចនិងគុណសម្បត្តិដើម្បីប្រោសមនុស្សមានបាបដែលបានកែប្រែចិត្ដ។ PPKh2 161.1

    ខណៈដែលមនុស្សមានបាបមិនអាចសង្គ្រោះខ្លួនឯងបាន ពួកគេនៅតែមានអ្វីម្យ៉ាងដែលត្រូវធ្វើដើម្បីឱ្យបានទទួលសេចក្តីសង្គ្រោះ។ ព្រះគ្រិស្តមានបន្ទូលថា “អស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំ នោះនឹងមកឯខ្ញុំ ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ” (យ៉ូហាន ៦:៣៧)។ យើងត្រូវតែមករកទ្រង់ ហើយនៅពេលដែលយើងកែប្រែចិត្ត យើងត្រូវតែជឿថា ទ្រង់ទទួលយកយើងនិងអត់ទោសឱ្យផង។ សេចក្ដីជំនឿគឺជាអំណោយទានរបស់ព្រះជាម្ចាស់ ក៏ប៉ុន្តែ អំណាចនៃការអនុវត្តន៍ ជំនឿនេះគឺជារបស់យើង។ សេចក្ដីជំនឿគឺជាដៃដែលមនុស្សមានបាបចាប់កាន់ព្រះគុណ និងសេចក្ដីមេត្តាករុណាដែលព្រះប្រទានឱ្យ។ PPKh2 161.2

    មនុស្សជាច្រើនបានប្រកាន់ជាប់នូវគំនិតដែលថាពួកគេអាចធ្វើអ្វីមួយ ដើម្បីធ្វើឱ្យខ្លួនគេមានតម្លៃ ពួកគេមិនបានមើលទៅឱ្យបានឆ្ងាយក្រៅពីខ្លួនឯង ដោយជឿថាព្រះយេស៊ូគឺជាព្រះអង្គសង្គ្រោះគ្រប់សព្វរបស់គេនោះឡើយ។ យើងមិនត្រូវគិតថាអំពើល្អរបស់ខ្លួនយើងផ្ទាល់អាចនឹងសង្គ្រោះយើងបាននោះឡើយ។ ព្រះគ្រិស្តគឺជាក្តីសង្ឃឹមនៃសេចក្តីសង្គ្រោះតែមួយគត់របស់ពួកយើង។ PPKh2 162.1

    នៅពេលដែលយើងមើលឃើញអំពើបាបរបស់យើង យើងមិនដ៏គួរបារម្ភថាយើងមិនមានព្រះអង្គសង្គ្រោះ ឬថាព្រះអង្គមិនមានព្រះទ័យមេត្ដាករុណាចំពោះយើងនោះឡើយ។ នៅពេលនេះឯង ព្រះអង្គបានអញ្ជើញយើងឱ្យចូលមកឯទ្រង់ ហើយទទួលសេចក្តីសង្រ្គោះពីទ្រង់។ PPKh2 162.2

    Larger font
    Smaller font
    Copy
    Print
    Contents