Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៥ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដូច្នេះម៉ូសេលោកយកឈាមទៅប្រោះលើជនទាំងឡាយដោយពាក្យថា នេះជាឈាមនៃសេចក្តីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងអ្នករាល់គ្នា តាមព្រះបន្ទូលទ្រង់ទាំងនេះ។ និក្ខមនំ ២៤: ៨PPKh2 26.3

    បន្ទាប់ពីបានចុះពីលើភ្នំមក ៖ នោះម៉ូសេក៏ទៅប្រាប់ដល់បណ្តាជន តាមគ្រប់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយនិងបញ្ញត្តិទាំងនោះ រួចពួកជនទាំងអស់គ្នាក៏ទទួលព្រមថា យើងខ្ញុំរាល់គ្នានឹងធ្វើតាមអស់ទាំងសេចក្តីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមក”។ PPKh2 26.4

    បន្ទាប់មក ពួកគេក៏បានតាំងសេចក្តីសញ្ញា (សន្យា) ជាមួយនឹងព្រះ។ ហើយក៏បានសាងអាសនាមួយឡើងនៅជើងភ្នំ រួចបញ្ឈរដុំថ្មដប់ពីរដុំនៅក្បែរអាសនានោះ “តាមចំនួនពូជអំបូរសាសន៍អ៊ីស្រាអែលទាំងដប់ពីរ” ជានិមិត្តសញ្ញាបញ្ជាក់ថាពួកគេបានទទួលយកសេចក្តីសញ្ញានេះហើយ។ លោក ម៉ូសេ PPKh2 26.5

    “យកសៀវភៅសញ្ញាមកអានមើលឱ្យបណ្តាជនស្តាប់”។ ទាំងអស់គ្នាមានសេរីភាពក្នុងការជ្រើសរើសថា ពួកគេនឹងគោរពតាមលក្ខខណ្ឌនៃសេចក្តីសញ្ញានេះឬអត់។ គេបានឮក្រឹត្យវិន័យរបស់ព្រះប្រកាសឡើង ហើយគោលការណ៍នៃក្រឹត្យន័យនេះត្រូវបានគេអនុវត្តទៅគ្រប់ស្ថានភាព (កាលៈទសៈ) ដើម្បីឱ្យ ពួកគេអាចដឹងថាសេចក្ដីសញ្ញានេះពាក់ព័ន្ធដល់គ្រប់ទាំងផ្នែក។ ពួកបណ្តាជនបានឆ្លើយឡើងព្រមៗគ្នាជាថ្មីម្តងទៀតថា “យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមក ហើយនឹងស្តាប់បង្គាប់គ្រប់ជំពូកផង”។ “កាលលោកម៉ូសេបានមានប្រសាសន៍ប្រាប់ពីបញ្ញត្តិទាំងប៉ុន្មាន តាមក្រឹត្យវិន័យ ដល់ប្រជាជនទាំងឡាយហើយ នោះលោកក៏យកឈាម . . . មកប្រោះលើគម្ពីរនោះឯង ព្រមទាំងលើប្រជាជនទាំងអស់ដែរ ដោយមានប្រសាសន៍ថា ‘នេះជាឈាមនៃសញ្ញា ដែលព្រះទ្រង់បង្គាប់មកអ្នករាល់គ្នា’” (ហេព្រើរ ៩:១៩, ២០)។ PPKh2 27.1

    លោកម៉ូសេបានទទួលការបង្គាប់ថា “ចូរឯងនិងអើរ៉ុន ព្រមទាំង ណាដាប់ អ័ប៊ីហ៊ូវ ហើយនិងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំង៧០នាក់ ឡើងមកឯព្រះយេហូវ៉ា”។ ពួកចាស់ទុំទាំងចិតសិបនាក់នេះគឺជាជំនួយសម្រាប់ជួយដល់លោកម៉ូសេក្នុងការគ្រប់គ្រងបណ្តាជនអ៊ីស្រាអែល ហើយព្រះជាម្ចាស់បានដាក់ព្រះវិញ្ញាណរបស់ទ្រង់លើពួកគេ។ “គេក៏បានឃើញព្រះនៃសាសន៍អ៊ីស្រាអែល ហើយនៅក្រោមព្រះបាទទ្រង់មានដូចជាកម្រាលធ្វើពីត្បូងកណ្តៀង ស្រឡះត្រចះដូចផ្ទៃមេឃ”។ ពួកគេមិនបានឃើញព្រះដោយផ្ទាល់ទេ ប៉ុន្តែគេបានឃើញសិរីរុងរឿងនៃព្រះវត្តមានរបស់ទ្រង់។ ពួកគេបានគិតអំពីសិរីរុងរឿង ភាពបរិសុទ្ធ និងសេចក្ដីមេត្ដាករុណារបស់ទ្រង់ លុះត្រាតែពួកគេអាចចូលទៅជិតទ្រង់។ PPKh2 27.2

    ឥឡូវនេះ ព្រះបានត្រាស់ហៅលោកម៉ូសេនិង “យ៉ូស្វេ ជាអ្នកជំនួយការរបស់លោក” ឱ្យជួបជាមួយនឹងព្រះអង្គ។ លោកម៉ូសេបានតែងតាំងលោកអើរ៉ុននិងហ៊ើរឱ្យទទួលខុសត្រូវនៅកន្លែងនោះ ដោយមានជំនួយពីពួកចាស់ទុំផង។ លោកម៉ូសេបានរង់ចាំឱ្យព្រះត្រាស់ហៅឱ្យចូលទៅចំពោះព្រះវត្តមាននៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះបានសាកល្បងការអត់ធ្មត់និងការគោរពប្រតិបត្តិរបស់គាត់ ប៉ុន្តែ លោកមិនបានចាកចេញពីកន្លែងនោះទេ។ អ្នកបម្រើដ៏ជាទីគាប់ព្រះហឫទ័យរបស់ព្រះនេះមិនបានចូលទៅក្នុងព្រះវត្តមានរបស់ព្រះភ្លាមៗ ហើយរងទ្រាំនឹងសិរីល្អរបស់ទ្រង់នោះទេ។ គាត់ត្រូវតែថ្វាយចិត្តទៅព្រះអស់រយៈពេលប្រាំមួយថ្ងៃ ដោយស្មឹងស្មាធិ៍និងអធិស្ឋាន។ PPKh2 27.3

    នៅថ្ងៃទីប្រាំពីរ ជាថ្ងៃសប្បាតហ៍ព្រះបានត្រាស់ហៅលោកម៉ូសេឱ្យឡើងទៅឯពពក។ “ម៉ូសេក៏ឡើងទៅលើភ្នំស៊ីណាយ ហើយមានពពកគ្របលើភ្នំ . . .។ ម៉ូសេលោកចូលទៅក្នុងពពកឡើងទៅលើភ្នំ ហើយក៏នៅឯណោះអស់៤០ថ្ងៃ៤០យប់”។ លោកបានតមអាហារក្នុងអំឡុងពេលសែសិបថ្ងៃនោះ។PPKh2 28.1

    ព្រះជាម្ចាស់លើកតម្កើងពូជទាសករ
    Larger font
    Smaller font
    Copy
    Print
    Contents