Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    29 - សម្អប់របស់សាតាំងចំពោះក្រឹត្យវិន័យរបស់ព្រះ

    ៥ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់។ សុភាសិត ១៦ : ២៥PPKh2 50.1

    ការខំប្រឹងប្រែងជាលើកដំបូងរបស់សាតាំងដើម្បីផ្តួលរំលំក្រឹត្យវិន័យរបស់ព្រះបានចាប់ផ្តើមនៅក្នុងទេវតាមួយអង្គ នៅចំណោមទេវតាដែលគ្មានបាបទាំងឡាយ ហើយនោះហាក់ដូចពេលវេលាមួយដែលអាចទទួលបានជោគជ័យ។ វាបានបោកបញ្ឆោតទេវតាជាច្រើន។ ប៉ុន្តែជោគជ័យរបស់សាតាំង ដែលលេចធ្លោឡើងនេះ ហុចជាលទ្ធផលនូវការបរាជ័យនិងការបាត់បង់ ការបំបែកចេញពីព្រះជាម្ចាស់ និងការទម្លាក់ចុះពីឋានសួគ៌។ PPKh2 50.2

    នៅពេលដែលជម្លោះនេះបានបន្តនៅលើផែនដីនេះ សាតាំងហាក់ដូចជាមានប្រៀបម្តងទៀត។ ដោយការបំពានទៅនឹងច្បាប់របស់ព្រះ ពូជមនុស្សបានក្លាយជាឈ្លើយរបស់វា។ ឥឡូវនេះ ការនេះហាក់ដូចជាបើកផ្លូវឱ្យសាតាំងបង្កើតនគរឯករាជ្យមួយ ហើយបំពានទៅនឹងអំណាចគ្រប់គ្រងរបស់ព្រះ និងព្រះរាជបុត្រារបស់ទ្រង់។ ប៉ុន្តែផែនការនៃសេចក្ដីសង្គ្រោះបានធ្វើឱ្យបាបជនអាចវិលត្រឡប់ទៅជានាជាមួយនឹងព្រះវិញ។ PPKh2 50.3

    សាតាំងបានទទួលបរាជ័យម្តងទៀត ហើយវាបានខំស្តារការបោកបញ្ឆោតនេះឡើងវិញទាំងមានសង្ឃឹម ដោយបង្វែរបរាជ័យនេះឱ្យត្រឡប់ទៅជាជោគជ័យវិញ។ ឥឡូវនេះវាបានបង្ហាញថាព្រះអយុត្តិធម៌ ដោយបានអនុញ្ញាតឱ្យឪពុកម្ដាយដើមដំបូងរបស់យើងប្រព្រឹត្ដរំលងទៅនឹងច្បាប់របស់ទ្រង់។ មេល្បួងបាននិយាយថា “នៅពេលដែលព្រះបានដឹងអំពីលទ្ធផលជាមុនទៅហើយ តើហេតុអ្វីបានជាព្រះអង្គបានសាកល្បងមនុស្សលោកដែលទ្រង់បានបង្កើតមកនេះទៀត ដែលនាំមកនូវទុក្ខវេទនានិងសេចក្តីស្លាប់យ៉ាងដូច្នេះ?” កូនចៅរបស់លោកអ័ដាមបានស្ដាប់តាមមេល្បួងដោយសុខចិត្ត ហើយត្អូញត្អែរទាស់នឹងព្រះតែមួយអង្គគត់ដែលអាចជួយសង្រ្គោះពួកគេចេញពីការបំផ្លាញនៃអំណាចរបស់សាតាំង។PPKh2 50.4

    សព្វថ្ងៃនេះ មនុស្សរាប់ពាន់នាក់កំពុងបំពងសំឡេងត្អូញត្អែរប្រឆាំងដូចគ្នានេះ ទាស់នឹងព្រះដែរ។ ពួកគេមិនបានមើលឃើញថាការមិនផ្តល់ សេរីភាពនៃការជ្រើសរើសដល់មនុស្ស នឹងធ្វើឱ្យពួកគេមិនខុសអ្វីពីមនុស្សយន្តឡើយនោះទេ។ ក៏ដូចជាមនុស្សនៅក្នុងពិភពផ្សេងៗទៀតដែរ យើងទាំងអស់គ្នាត្រូវតែឆ្លងកាត់ការសាកល្បងនៃការស្តាប់បង្គាប់ ប៉ុន្តែព្រះមិនដែលនាំយើងឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពមួយ ដែលត្រូវតែចុះចូលជាមួយនឹងអំពើអាក្រក់នោះទេ។ ព្រះមិនដែលបណ្តោយឱ្យមានសេចក្តីល្បួងឬការពិបាកណាកើតឡើងដល់យើង ដែលយើងមិនអាចទប់ទល់បានឡើយ។ PPKh2 51.1

    នៅពេលដែលចំនួនពលរដ្ឋនៅលើសាកលលោកកាន់តែកើនឡើង មនុស្សសឹងតែទាំងអស់បានចូលរួមនៅក្នុងជួរនៃការបះបោរនេះ។ សាតាំងហាក់ដូចជាទទួលបានជ័យជម្នះម្តងទៀតហើយ ប៉ុន្តែផែនដីត្រូវបានសម្អាតដោយទឹកជំនន់ ចេញពីការបំពុលខាងសីលធម៌របស់ខ្លួន (ពិភពលោក)។ PPKh2 51.2

    តើហេតុអ្វីបានជាព្រះជ្រើសរើសសាសន៍អ៊ីស្រាអែល

    ហោរាបាននិយាយថា “បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្តីសុចរិតដែរ . . . ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ” (អេសាយ ២៦:១០)។ នេះហើយគឺជារឿងដែលកើតឡើងបន្ទាប់ពីទឹកជំនន់។ មនុស្សដែលរស់នៅលើផែនដីបានបះបោរប្រឆាំងទាស់នឹងព្រះជាម្ចាស់ជាថ្មីម្ដងទៀត។ មនុស្សបានបដិសេធសេចក្តីសញ្ញារបស់ព្រះជាលើកទីពីរ។ ទាំងមនុស្សដែលរស់នៅមុនទឹកជំនន់និងទាំងកូនចៅរបស់លោកណូអេ បានបោះបង់អំណាចគ្រប់គ្រងរបស់ព្រះចោល។ បន្ទាប់មក ព្រះជាម្ចាស់បានធ្វើសេចក្ដីសញ្ញាជាមួយលោកអ័ប្រាហាំ ហើយ បានចាត់ទុកពួកគេជាអ្នកថែរក្សាច្បាប់របស់ទ្រង់ផ្ទាល់។ PPKh2 51.3

    Larger font
    Smaller font
    Copy
    Print
    Contents