Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១០ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្តីខ្ញាល់ និងសេចក្តីក្រោធរបស់ទ្រង់ តាមដែលដ៏គួរកោតខ្លាចដល់ទ្រង់នោះ ។ ទំនុកតម្កើង៩០:១១PPKh2 127.1

    លោកម៉ូសេមិនបានសង្ស័យអំពីផែនការក្បត់ដែលគេបានរៀបចំយ៉ាង ប្រុងប្រយ័ត្ននេះទេ ហើយគាត់បានទម្លាក់ខ្លួនក្រាបចុះនៅលើដី អំពាវនាវដល់ព្រះយ៉ាងស្ងៀមស្ងាត់។ គាត់បានក្រោកឡើងយ៉ាងស្ងៀមស្ងាត់និងរឹងមាំ។ ការដឹកនាំរបស់ព្រះក៏បានមកដល់។ គាត់បានមានប្រសាសន៍ថា “ព្រឹកស្អែកនេះ ព្រះយេហូវ៉ានឹងសម្តែងឱ្យស្គាល់អ្នកណាដែលជារបស់ផងទ្រង់ និងអ្នកណាដែលបរិសុទ្ធ ទ្រង់នឹងនាំឱ្យអ្នកនោះចូលទៅជិតទ្រង់”។ អ្នកដែលបានគិតថាពួកគេដ៏គួរតែធ្វើជាសង្ឃត្រូវតែចូលមកដោយមានជើងពាននិងតង្វាយគ្រឿងក្រអូបនៅត្រសាលជំនុំ។ សូម្បីតែណាដាប់ និងអ័ប៊ីហ៊ូវដ៏ជាសង្ឃក៏ត្រូវបានសម្លាប់ដោយបាននាំយក “ភ្លើងធម្មតា” មកដុតកំញានដែលផ្ទុយទៅនឹងការត្រាស់បង្គាប់របស់ព្រះដែរ។ ប៉ុន្តែ លោកម៉ូសេបានជំរុញពួកអ្នកចោទប្រកាន់របស់គាត់ឱ្យថ្វាយបញ្ហានេះទៅព្រះ ប្រសិនបើពួកគេហ៊ានប្រថុយនឹងគ្រោះថ្នាក់ដោយការអំពាវនាវដូច្នេះ។ PPKh2 127.2

    ដោយការជ្រើសរើសលោកកូរេនិងពួកលេវី លោកម៉ូសេបាននិយាយថា “ដែលព្រះនៃសាសន៍ អ៊ីស្រាអែល ទ្រង់បានញែកឯងរាល់គ្នា ចេញពីពួកជំនុំនៃកូនចៅអ៊ីស្រាអែល ឱ្យបាននាំឯងចូលទៅជិតទ្រង់ សម្រាប់នឹងធ្វើការងារក្នុងរោងឧបោសថផងព្រះយេហូវ៉ា . . . ព្រមទាំងនាំឯងរាល់គ្នា និងពួកលេវីជាបងប្អូនទាំងអស់មកជិតផង នោះតើឯងរាល់គ្នាស្មានថាជាការតូចពេកឬអី បានជារកចង់បានការងារជាសង្ឃថែមទៀតដូច្នេះ ឯអើរ៉ុន តើលោកជាអ្វី ដែលឯងរាល់គ្នារទូរទាំទាស់នឹងលោកដូច្នេះ គឺឯងនឹងពួកឯងទាំងនេះបានប្រមូលគ្នាទាស់នឹងព្រះយេហូវ៉ាវិញទេតើ?”។PPKh2 127.3

    ដាថាន និងអ័ប៊ីរ៉ាមមិនមានជំហរក្លាហានដូចជាកូរេទេ ហើយលោកម៉ូសេ បានហៅពួកគេឱ្យមកឈរនៅចំពោះមុខគាត់ ដើម្បីឱ្យពួកគេអាចឮការទូន្មានរបស់គាត់ប្រឆាំងទាស់នឹងពួកគេ។ ប៉ុន្តែ ពួកគេបានបដិសេធមិនទទួលស្គាល់អំណាចរបស់គាត់យ៉ាងរឹងចចេសទាំងប្រកែកថា “ដែលអ្នកបាននាំយើងចេញពីស្រុក ដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរមក ដើម្បីនឹងសម្លាប់យើងនៅទីរហោស្ថាននេះ តើជាការតូចពេកឬអី បានជាអ្នកត្រូវការចង់លើកខ្លួន ធ្វើជាកំពូលលើយើងទៀត មួយទៀត អ្នកមិនបាននាំយើងចូលទៅក្នុងស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរទេ ក៏មិនបានឱ្យស្រែចម្ការមកយើងទុកជាមរតកផង តើអ្នកចង់ចាក់ពន្លត់ភ្នែកអ្នកទាំងនេះដែរឬអី យើងមិនព្រមទៅសោះឡើយ! “។PPKh2 128.1

    ដោយធ្វើរបៀបនេះ ពួកគេបានប្រកាសថាពួកគេមិនបណ្តោយឱ្យម៉ូសេ ដឹកនាំគេដើរជុំវិញ ដូចមនុស្សខ្វាក់នោះទៀតឡើយ ហើយថាពួកគេត្រូវតែធ្វើដំណើរឆ្ពោះទៅកាន់ទឹកដីកាណាន តែឥឡូវនេះបែរជាធ្វើដំណើរសំដៅ ទីរហោស្ថាន តាមផែនការដ៏មានមហិច្ឆតារបស់លោកម៉ូសេទៅវិញ។ ពួកគេបានចាត់ទុកគាត់ជាមនុស្សដ៏អាក្រក់បំផុត ជាជនផ្តាច់ការ និងជាអ្នកដណ្តើមអំណាច។ ពួកគេបានស្តីបន្ទោសឱ្យគាត់ ពីការហាមមិនឱ្យពួកគេចូលទៅកាន់ទឹកដីកាណាន។ PPKh2 128.2

    លោកម៉ូសេមិនបានព្យាយាមការពារខ្លួនឯងឡើយ។ លោកបានអំពាវនាវទៅព្រះយ៉ាងក្លាហាន នៅចំពោះវត្តមាននៃក្រុមជំនុំ និងបានអង្វរសុំឱ្យទ្រង់ធ្វើជាចៅក្រមរបស់គាត់។ PPKh2 128.3

    ការសាកល្បងដ៏ធំ ឱ្យដឹងថាតើព្រះទទួលស្គាល់អ្នកណា?

    ស្អែកឡើងពួកមេដឹកនាំទាំងពីររយហាសិបនាក់ ដែលមានកូរេ ជា មេដឹកនាំបានមកបង្ហាញខ្លួន ជាមួយនឹងជើងពានរៀងៗខ្លួន ខណៈដែលពួកបណ្តាជនបានប្រមូលផ្តុំគ្នាដើម្បីរង់ចាំមើលទ្ធផល។ មិនមែនលោក ម៉ូសេ ទេដែលបានប្រជុំក្រុមជំនុំដើម្បីមើលការបរាជ័យរបស់លោកកូរេនិងក្រុមរបស់គាត់ តែគឺពួកអ្នកបះបោរដែលបានប៉ាន់ស្មានទាំងងងឹតងងល់ ថាពួកគេនឹងមានជ័យជម្នះ ហើយពួកគេបានហៅពួកបណ្តាជនឱ្យមកជួបជុំគ្នា រង់ចាំមើលជ័យជម្នះរបស់ពួកគេ។ ក្រុមជំនុំមួយផ្នែកធំបានរួមដៃជាមួយនឹងកូរេដោយបើកចំហ។ PPKh2 128.4

    Larger font
    Smaller font
    Copy
    Print
    Contents