Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣១ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ សេចក្តីសុចរិត និងសេចក្តីយុត្តិធម៌ ជាជើងថ្កល់នៃបល្ល័ង្កទ្រង់ សេចក្តីសប្បុរស និងសេចក្តីពិតត្រង់ ដើរនាំមុខទ្រង់។ ទំនុកតម្កើង៨៩ : ១៤PPKh2 39.1

    ព្រះចង់ឱ្យពួកអ្នកបម្រើរបស់ទ្រង់បង្ហាញពីភាពស្មោះត្រង់របស់ពួកគេ ដោយការស្ដីបន្ទោសយ៉ាងស្មោះត្រង់ ដល់ការរំលងទៅនឹងបញ្ញត្តិរបស់ទ្រង់ ទោះបីជាសកម្មភាពនោះបណ្តាលឱ្យមានការឈឺចាប់យ៉ាងណាក៏ដោយ។ អ្នកដែលមានកិត្តិយសបម្រើកិច្ចការរបស់ព្រះ និងមិនលើកតម្កើងខ្លួនឯង ឬគេចវេះពីភារកិច្ចដែលខ្លួនបានព្រមព្រៀងជាមួយនឹងព្រះនោះឡើយ ប៉ុន្តែ នឹងបំពេញកិច្ចការរបស់ព្រះដោយសេចក្ដីស្មោះត្រង់ឥតងាករេ។ PPKh2 39.2

    ប្រសិនបើមិនបានកម្ទេចចោលនូវការបះបោរ ដែលលោកអើរ៉ុនបានអនុញ្ញាតនេះ ឱ្យទាន់ពេលវេលាទេ នោះនឹងនាំឱ្យពួកគេរឹតតែអាក្រក់ឡើងៗ ហើយនាំឱ្យសាសន៍មួយនេះវិនាស ជាមិនខាន។ ដោយភាពម៉ឺងម៉ាត់ គេត្រូវតែដកយកអំពើអាក្រក់ចេញជាដាច់ខាត។ លោកម៉ូសេបានប្រកាសទៅកាន់ពួកបណ្តាជនថា “អ្នកណាដែលនៅខាងព្រះយេហូវ៉ា ចូរឱ្យមកឯខ្ញុំចុះ!” អ្នកទាំងឡាយដែលមិនបានចូលរួមក្នុងការក្បត់ជំនឿ ត្រូវឈរនៅខាងស្ដាំ! ឯអស់អ្នកដែលមានទោស ប៉ុន្តែ បានប្រែចិត្ដមកវិញត្រូវឈរនៅខាងឆ្វេង។ គេបានសង្កេតឃើញថាអំបូរលេវីមិនបានចូលរួមនៅក្នុងការថ្វាយបង្គំរូបព្រះនោះទេ។ នៅក្នុងចំណោមអំបូរទាំងឡាយ មានមនុស្សជាច្រើននាក់បានបង្ហាញការកែប្រែចិត្តរបស់ពួកគេនៅពេលនេះ។ ប៉ុន្តែ មនុស្សដែលធ្វើដំណើរមកជាមួយ ភាគច្រើន ជាពិសេស “ពួកសាសន៍អេស៊ីព្ទដែលមកជាមួយ” បានបន្តការបះបោររបស់ពួកគេដដែល។ នៅក្នុងព្រះនាមនៃ “ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល” លោកម៉ូសេបានបង្គាប់ឱ្យអស់អ្នកដែលមិនបានពាក់ព័ន្ធនៅក្នុងការថ្វាយបង្គំរូបព្រះ យកដាវរបស់ខ្លួន ហើយសម្លាប់អ្នកដែលបាននៅតែបន្តការបះបោរទាំងនោះ។ “ហើយនៅថ្ងៃនោះឯង មានបណ្តាជនស្លាប់ប្រហែលជា៣ពាន់នាក់”។ មេនាំខូចដែលនៅតែទុច្ចរិតត្រូវបានកាត់ចេញ តែអស់អ្នកដែលបានកែប្រែចិត្ដត្រូវបានទុកឱ្យនៅតទៅទៀត។ PPKh2 39.3

    ពួកបណ្តាជនត្រូវតែប្រុងប្រយ័ត្នក្នុងការវិនិច្ឆ័យនិងការថ្កោលទោសអ្នកដទៃ។ ប៉ុន្ដែ នៅពេលដែលព្រះបានត្រាស់បង្គាប់ឱ្យពួកទទួលការផ្តន្ទាទោសរបស់ទ្រង់ ដោយសារតែអំពើអាក្រក់ ពួកគេត្រូវតែប្រតិបត្តិតាមទ្រង់។ អស់អ្នកដែលបានប្រព្រឹត្ដអំពើដែលនាំឱមានការឈឺចាប់ នោះក៏បានបង្ហាញថាជាការបះបោរនិងការថ្វាយបង្គំរូបព្រះរបស់គេ ដ៏គួរឱ្យស្អប់ខ្ពើមដែរ។ ព្រះអម្ចាស់បានប្រទានកិត្តិយសដល់ការស្មោះត្រង់របស់ពួកគេដោយការណែនាំជាពិសេសដល់អំបូរលេវី។ PPKh2 40.1

    យុត្តិធម៌ត្រូវតែធ្លាក់មកលើជនក្បត់ ដើម្បីរក្សាការគ្រប់គ្រងរបស់ព្រះឱ្យនៅតែល្អដដែល។ តែទោះបីជាយ៉ាងនេះក៏ដោយ នៅទីនេះទ្រង់បានបង្ហាញសេចក្តីមេត្ដាករុណារបស់ទ្រង់ ដោយបានប្រទានសេរីភាពនៃការជ្រើសរើស និងឱកាសសម្រាប់កែប្រែចិត្ត ដល់មនុស្សទាំងអស់ដែរ។ មានតែអ្នកដែលរឹងចចេស នៅតែបន្តការបះបោរប្រឆាំងនឹងទ្រង់ទេដែលត្រូវបានកាត់ផ្តាច់។ PPKh2 40.2

    តើហេតុអ្វីបានជាព្រះត្រូវតែដាក់ទណ្ឌកម្មដល់ការថ្វាយបង្គំរូបព្រះរបស់សាសន៍អ៊ីស្រាអែល

    គឺជាការចាំបាច់ណាស់ ដែលព្រះត្រូវតែដាក់ទណ្ឌកម្មដល់អំពើបាបនេះ ទុកជាការព្រមានមួយដល់ប្រទេសជិតខាង អំពីការមិនសព្វព្រះហឫទ័យរបស់ព្រះ ទាស់នឹងការថ្វាយបង្គំរូបព្រះ។ នៅពេលដែលពួកអ៊ីស្រាអែលនឹងថ្កោលទោសពីការថ្វាយបង្គំរូបព្រះ នៅពេលក្រោយទៅទៀត ពួកខ្មាំងសត្រូវរបស់ពួកគេនឹងចោទត្រឡប់មកវិញថា មនុស្សដែលអះអាងថាព្រះយេហូវ៉ាជាព្រះរបស់ពួកគេ បានសិតរូបកូនគោហើយថ្វាយបង្គំវានៅភ្នំហូរែប។ ទោះបីជាពួកគេត្រូវតែទទួលស្គាល់ការពិតដ៏អាម៉ាស់នេះក៏ដោយ សាសន៍ អ៊ីស្រាអែល អាចចង្អុលទៅជោគវាសនាដ៏ដ៏គួរឱ្យភ័យខ្លាច នៃការប្រព្រឹត្តិល្មើសរបស់គេ ទុកជាភស្តុតាងបញ្ជាក់ថាអំពើបាបរបស់ពួកគេមិនត្រូវបានលើកលែងឱ្យឡើយ។ PPKh2 41.1

    Larger font
    Smaller font
    Copy
    Print
    Contents