Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៤ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គឺបានលោះដោយសារព្រះលោហិត ដ៏វិសេសរបស់ព្រះគ្រិស្តវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។ ពេត្រុសទី១ ១:១៩PPKh2 69.3

    នៅខាងស្តាំនិងខាងឆ្វេងប្រដាប់បាំងដើមទ្រូងនេះមានត្បូងធំៗពីរគ្រាប់ ដែលគេហៅថាយូរីមនិងធូមីម។ នៅពេលដែលគេនាំសំណួរទៅទូលសួរដល់ព្រះ រស្មីនៃពន្លឺបានបញ្ចេញព័ទ្ធជុំវិញត្បូងដែលនៅខាងស្ដាំ ជាសញ្ញាបញ្ជាក់ប្រាប់ថាព្រះយល់ព្រម ខណៈដែលមានពពកអ័ព្ទព័ទ្ធជុំវិញត្បូងដែលនៅខាងឆ្វេង ជាភស្តុតាងបញ្ជាក់ប្រាប់ថាព្រះអង្គមិនយល់ស្របទៅនឹងសំណួរ នោះទេ។ PPKh2 70.1

    អ្វីៗគ្រប់យ៉ាងដែលទាក់ទងទៅនឹងសម្លៀកបំពាក់និងការប្រព្រឹត្តិរបស់ ពួកសង្ឃ បានបញ្ជាក់ប្រាប់ដល់ពួកបណ្តាជនអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ និងភាពបរិសុទ្ធដែលតម្រូវឱ្យអ្នកដែលចូលទៅក្នុងព្រះវត្តមានរបស់ទ្រង់ត្រូវមាន។ PPKh2 70.2

    កិច្ចការនៅក្នុងរោងឧបោសថជាស្រមោលបង្ហាញពីកិច្ចការនៅឋានសួគ៌

    មិនមែនត្រឹមតែរោងឧបោសថទេ ប៉ុន្តែកិច្ចការរបស់ពួកសង្ឃបានធ្វើជា “ជាគំរូ ហើយជាស្រមោល ពីរបស់នៅឋានសួគ៌វិញ” (ហេព្រើរ ៨៥:៥)។ កិច្ចការ នេះមានពីរចំណែក គឺកិច្ចការប្រចាំថ្ងៃ និងកិច្ចការប្រចាំឆ្នាំ។ កិច្ចការប្រចាំថ្ងៃបានកើតឡើងនៅឯអាសនាថ្វាយតង្វាយដុត នៅទីលានខាងក្រៅនៃរោងឧបោសថ ខណៈដែលកិច្ចការប្រចាំឆ្នាំ កើតឡើងនៅក្នុងទីបរិសុទ្ធបំផុត។ PPKh2 70.3

    ភ្នែកមនុស្សធម្មតាមិនអាចមើលឃើញផ្នែកខាងក្នុងនៃរោងឧបោសថឡើយ មានតែសម្តេចសង្ឃម្នាក់ប៉ុណ្ណោះ។ គាត់អាចចូលទៅក្នុងទីនោះមួយឆ្នាំបានតែម្តងគត់។ នៅពេលពួកបណ្ណាជនត្រូវតែរង់ចាំការចេញមកវិញរបស់សម្តេចសង្ឃយ៉ាងស្ងៀមនៅខាងក្រៅ ដោយផ្ចង់ចិត្តឆ្ពោះទៅរកការអធិស្ឋានសូមព្រះពរពីព្រះ។ សម្តេចសង្ឃបានធ្វើពិធីលន់តួឱ្យធួននឹងបាបជំនួសសាសន៍អ៊ីស្រាអែលនៅឯទីសន្តោសប្រោស ហើយព្រះជាម្ចាស់ដែលគង់នៅក្នុងពពកនៃសិរីល្អបានយាងមកជួបជាមួយនឹងគាត់។ ប្រសិនបើសម្តេចសង្ឃនៅក្នុងទីនោះយូរខុសពីធម្មតា ពួកបណ្តាជនក៏មានការភ័យខ្លាច ព្រោះថាអំពើបាបរបស់ពួកគេឬអំពើបាបរបស់សម្តេចសង្ឃនោះផ្ទាល់ បាន បណ្តាលឱ្យសិរីល្អរបស់ព្រះសម្លាប់គាត់ហើយ។PPKh2 70.4

    កិច្ចការប្រចាំថ្ងៃ

    រៀងរាល់ព្រឹកនិងល្ងាច សង្ឃត្រូវដុតកូនចៀមអាយុមួយខួប នៅលើអាសនាតង្វាយដុតជានិមិត្តសញ្ញានៃការឧទិ្ទសប្រចាំថ្ងៃរបស់ពួកបណ្តាជន និងការទីពឹងរបស់ពួកគេជានិច្ច ទៅលើព្រះលោហិតរបស់ព្រះគ្រិស្ត ដែលបានបង្ហូរឱ្យធួននឹងបាបរបស់ពួកគេ។ មានតែ “ឈាមនៃកូនចៀមឥតខ្ចោះ” ប៉ុណ្ណោះ ដែលអាចជានិមិត្តរូបតំណាងឱ្យភាពបរិសុទ្ធដ៏គ្រប់លក្ខណ៍របស់ព្រះយេស៊ូ ដែលបានលះបង់អង្គទ្រង់ទុកជា “ឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម (ពេត្រុសទី១ ១:១៩)។ សាវកប៉ុលបានមានប្រសាសន៍ថា “ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណានៃព្រះ ឱ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង” (រ៉ូម ១២:១)។ អស់អ្នកដែលស្រឡាញ់ទ្រង់អស់ពីចិត្ត នឹងខិតខំធ្វើការបម្រើដល់ទ្រង់យ៉ាងស្មោះអស់ពីចិត្ត នៅក្នុងជីវិតរបស់ពួកគេ ហើយនឹងព្យាយាមចុះចូលតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច។ PPKh2 71.1

    នៅពេលដែលសង្ឃថ្វាយកំញាន(គ្រឿងក្រអូប) គាត់បានចូលទៅកៀកនឹងព្រះវត្តមានរបស់ព្រះដោយផ្ទាល់ ជាងសកម្មភាពប្រចាំថ្ងៃផ្សេងៗទៀតទាំងអស់។ ពួកបណ្តាជនអាចមើលឃើញសិរីល្អរបស់ព្រះជាម្ចាស់នៅលើទីសន្តោសប្រោស ពីបន្ទប់ទីមួយ។ នៅពេលដែលសម្តេចសង្ឃថ្វាយគ្រឿងក្រអូបនៅចំពោះព្រះជាម្ចាស់ នោះគាត់បានសម្លឹងមើលទៅទៅឯហិបនៃសេចក្តីសញ្ញា ហើយនៅពេលដែលសិរីល្អរបស់ព្រះចុះមកគង់នៅត្រង់ទីសន្តោសប្រោសហើយភ្លឺពេញទាំងទីបរិសុទ្ធបំផុត សម្តេចសង្ឃតែងតែថយទៅកាន់មាត់ទ្វាររោងឧបោសថ។ ខណៈដែលសម្តេចសង្ឃកំពុងសម្លឹងមើលទៅកាន់ទីសន្តោសប្រោសដោយសេចក្តីជំនឿ ដែលគាត់មិនអាចមើលឃើញ នោះ ឥឡូវនេះរាស្រ្តរបស់ព្រះតម្រង់ការអធិស្ឋានរបស់គេឆ្ពោះទៅកាន់ព្រះគ្រិស្ត ជាសម្តេចសង្ឃជាន់ខ្ពស់របស់ពួកគេ ដែលកំពុងអង្វរករដល់ព្រះវរបិតាជំនួសពួកគេ នៅក្នុងរោងឧបោសថនៅនគរឋានសួគ៌ដែរ។ PPKh2 71.2

    Larger font
    Smaller font
    Copy
    Print
    Contents