Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៥ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តា ព្រះគុណណាមួយរបស់ទ្រង់ឡើយ ។ ទំនុកដំកើង ១០៣: ២PPKh2 3.2

    ពួកគេត្រូវតែជួបប្រទះ និងទ្រាំទ្រ នឹងការលំបាកទាំងនោះ។ ព្រះជាម្ចាស់បាននាំពួកគេចេញពីអំពើពុករលួយនិងភាពអាម៉ាស់ ឱ្យមកកាន់កាប់កន្លែងដែលមានកិត្តិយសមួយ នៅក្នុងចំណោមជាតិសាសន៍នានា និងឱ្យទទួលសេចក្តីសង្ឃឹមដ៏ពិសិដ្ឋ។ ប្រសិនបើពួកគេមានជំនឿលើទ្រង់ នឹកចាំពីកិច្ចការទាំងឡាយដែលទ្រង់បានធ្វើមកលើពួកគេ នោះពួកគេនឹងមិនជួបប្រទះ នឹងការខ្វះខាតចំណីអាហារ រហូតដល់ការពិបាកវេទនាពិតប្រាកដផងនោះឡើយ។ ប៉ុន្តែ ពួកគេភ្លេចសេចក្តីល្អ និងព្រះចេស្តារបស់ព្រះ ក្នុងការរំដោះពួកគេចេញពីចំណងនៃទាសភាព។ ពួកគេភ្លេចនូវការដែលព្រះទុកជីវិតកូនចៅរបស់គេ នៅពេលទេវតានៃការបំផ្លាញបានប្រហារជីវិតកូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទ។ ពួកគេបានភ្លេចនូវការបង្ហាញព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះនៅសមុទ្រក្រហម។ ពួកគេបានភ្លេចថាសត្រូវរបស់គេ ត្រូវបានព្រះពន្លិចក្នុងទឹកសមុទ្រ នៅពេលកំពុងតែព្យាយាមដេញតាមគេ។ PPKh2 3.3

    ជំនួសឱ្យការនិយាយថាព្រះបានធ្វើការដ៏អស្ចារ្យសម្រាប់យើង។ យើងជាទាសករ ប៉ុន្តែទ្រង់បានធ្វើឱ្យយើងទៅជាសាសន៍មួយដ៏ធំ” ពួកគេបែរជាបាននិយាយអំពីការលំបាកក្នុងការធ្វើដំណើរនេះ ហើយសង្ស័យថាការធ្វើដំណើរនេះនឹងបញ្ចប់នៅពេលណាទៅវិញ។PPKh2 4.1

    ព្រះសព្វព្រះហឫទ័យចង់ឱ្យមនុស្សរបស់ទ្រង់នៅសម័យសព្វថ្ងៃនេះរំឭកឡើងវិញនូវការពិបាកៗ ដែលពួកអ៊ីស្រាអែលនៅសម័យបូរាណបានឆ្លងកាត់ ដើម្បីឱ្យពួកគេរៀនសូត្រពីរបៀបរៀបចំខ្លួន ចូលទៅក្នុងទឹកដីកាណាននៅឋានសួគ៌។ មនុស្សជាច្រើនក្រឡេកមើលថយក្រោយ ត្រឡប់ទៅឯជនជាតិអ៊ីស្រាអែល ហើយភ្ញាក់ផ្អើលចំពោះការគ្មានជំនឿរបស់ពួកគេ។ ពួកគេបានគិតថា ពួកគេមិនរមិលគុណចំពោះព្រះដូច្នោះទេ។ ប៉ុន្តែ នៅពេលសេចក្តីជំនឿរបស់គេត្រូវបានសាកល្បង សូម្បីតែដោយទុក្ខលំបាកតែបន្តិច ក៏ពួកគេបែរជាបានបង្ហាញពីការខ្វះភាពអត់ធ្មត់និងជំនឿ ខ្លាំងជាងបណ្តាជនអ៊ីស្រាអែលសម័យបូរាណទៅទៀត។ ពួកគេបានត្អូញត្អែរអំពីរបៀបដែលព្រះជាម្ចាស់បានជ្រើសរើសដើម្បីជម្រះពួកគេឱ្យបរិសុទ្ធ។ ទោះបីជាព្រះបានប្រទានតាមតម្រូវការបច្ចុប្បន្នរបស់ពួកគេក៏ដោយ ក៏ពួកគេជាច្រើននៅតែព្រួយបារម្ភអំពីភាពក្រខ្សត់ ដែលនឹងកើតឡើងដល់ខ្លួនគេ និងកូនចៅរបស់ពួកគេដែរ។ ឧបសគ្គផ្សេងៗមិនបានដឹកនាំគេឱ្យស្វែងរកជំនួយពីព្រះជាម្ចាស់ទេ តែបែរជាបំបែកពួកគេឱ្យចេញពីទ្រង់ទៅវិញ ដោយសារតែពួកគេមានភាពរំជើបរំជួលនិងសេចក្តីទោមនស្ស។ PPKh2 4.2

    តើហេតុអ្វីបានជាយើងមិនដឹងគុណ និងមិនទុកចិត្តព្រះ? ព្រះយេស៊ូគឺជាមិត្តសម្លាញ់របស់យើង។ ទេវតាទាំងឡាយនៅឋានសួគ៌ខ្វល់ខ្វាយអំពីសុខុមាលភាពរបស់យើង។ ការថប់បារម្ភនិងការភ័យខ្លាចរបស់យើងធ្វើឱ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះឈឺចាប់ ព្រះមិនចង់ឱ្យរាស្ត្ររបស់ទ្រង់មានកង្វល់ឡើយ។ PPKh2 5.1

    ព្រះជាម្ចាស់របស់យើងមិនបានប្រាប់យើងថានឹងមិនមានគ្រោះថ្នាក់នៅតាមផ្លូវរបស់យើងនោះទេ ប៉ុន្តែ ទ្រង់បានបង្ហាញយើងពីទីពឹងជ្រកដែលមិនចេះបរាជ័យ។ ទ្រង់អញ្ជើញអ្នកដែលនឿយព្រួយហើយមានបន្ទុកធ្ងន់ថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាឈប់សម្រាក”។ ចូរដោះនឹមនៃការថប់បារម្ភ និងការខ្វល់ខ្វាយនៅលើអ្នកចេញ រួច “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង” (ម៉ាថាយ ១១:២៨, ២៩)។ ជំនួសឱ្យការរអ៊ូរទាំនិងការត្អូញត្អែរ យើងដ៏គួរនិយាយនៅក្នុងចិត្តយើងថា “ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឱ្យភ្លេច បណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ” (ទំនុកតម្កើង ១០៣:២)។ PPKh2 5.2

    ព្រះទ្រង់ជ្រាបគ្រប់ទាំងសេចក្តីត្រូវការទាំងអស់របស់រាស្ត្រអ៊ីស្រាអែល។ ទ្រង់បានមានបន្ទូលទៅកាន់មេដឹកនាំរបស់ពួកគេថា “មើល អញនឹងបង្អុរភ្លៀងជានំប៉័ងពីលើមេឃមកឱ្យឯងរាល់គ្នា”។ ព្រះទ្រង់បានបង្គាប់ឱ្យពួក បណ្តាជនរើសយកជាអាហារប្រចាំថ្ងៃ ដោយឱ្យរើសយកពីរដង នៅថ្ងៃទីប្រាំមួយ ដើម្បីរក្សាថ្ងៃសប្ប័ទឱ្យបានបរិសុទ្ធ។ PPKh2 5.3

    Larger font
    Smaller font
    Copy
    Print
    Contents