Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    32 - ព្រះគុណរបស់ព្រះគ្រិស្តនិងសេចក្តីសញ្ញាថ្មី

    ២១ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គាត់ក៏ជឿដល់ព្រះយេហូវ៉ា ហើយទ្រង់រាប់សេចក្តីជំនឿនោះ ទុកជាសេចក្តីសុចរិតដល់គាត់។ លោកុប្បតិ្ត ១៥ : ៦PPKh2 86.1

    នៅគ្រាបង្កបង្កើតលោក លោកអ័ដាមនិងនាងអេវ៉ាមានចំណេះដឹងអំពីក្រឹត្យវិន័យរបស់ព្រះ។ ពួកគេស្គាល់ច្បាស់នូវតម្រូវការនៃក្រឹត្យវិន័យនេះ ហើយ គោលការណ៍នៃច្បាប់នេះត្រូវបានសរសេរនៅក្នុងចិត្តរបស់ពួកគេ។ នៅពេលពួកគេបានធ្លាក់ចុះដោយការបំពានក្រឹត្យវិន័យ ច្បាប់នេះក៏មិនបានផ្លាស់ប្តូរដែរ ប៉ុន្តែ ព្រះបានសន្យានឹងប្រទានព្រះអង្គសង្គ្រោះមួយអង្គ។ តង្វាយយញ្ញបូជា បានចង្អុលទៅឯការសុគតរបស់ព្រះគ្រិស្ត ជាតង្វាយលោះបាបដ៏ឧត្តម។PPKh2 86.2

    ក្រឹត្យវិន័យរបស់ព្រះនេះបានរក្សាទុកតៗគ្នា តាំងពីឪពុករហូតដល់កូនគ្រប់ជំនាន់។ ប៉ុន្តែ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលគោរពតាម។ ពិភពលោកនេះបានត្រឡប់ទៅជាអាក្រក់ក្រៃលែង ដែលតម្រូវឱ្យមានការលាង សម្អាតដោយទឹកជំនន់ជាចាំបាច់។ លោកណូអេបានបង្រៀនអំពីក្រឹត្យវិន័យដប់ប្រការ ដល់កូនចៅរបស់គាត់។ ខណៈដែលព្រះបានទទួលយកពួកគេ សាជាថ្មីម្តងទៀត ព្រះជាម្ចាស់បានជ្រើសរើសលោកអ័ប្រាហាំ ជាអ្នកដែលទ្រង់បានមានបន្ទូលទៅកាន់លោកថា “ពីព្រោះអ័ប្រាហាំបានស្តាប់តាមពាក្យអញព្រមទាំងរក្សាបញ្ញើ និងបញ្ញត្តិ ហើយច្បាប់និងក្រឹត្យវិន័យរបស់អញ” (លោកុប្បត្តិ ២៦:៥)។ ព្រះបានប្រទានពិធីកាត់ស្បែកឱ្យគាត់ ជាការសន្យាថាព្រះបានបំបែកគាត់ចេញពីការថ្វាយបង្គំរូបព្រះ ឱ្យមកគោរពប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះវិញ។ បរាជ័យរបស់កូនចៅលោកអ័ប្រាហាំដែលមិនបានគោរពតាមពាក្យសន្យានេះ ធ្វើឱ្យពួកគេធ្លាក់ខ្លួនទៅជាទាសករនៅប្រទេស អេស៊ីព្ទ។ ដោយការទាក់ទងជាមួយនឹងពួកអ្នកថ្វាយបង្គំរូបព្រះ និងការចុះចូលជាមួយនឹងសាសន៍អេស៊ីព្ទដោយបង្ខំនេះ គោលការណ៍របស់ព្រះបានក្លាយទៅជាស្មោកគ្រោក ជាមួយនឹងការបង្រៀនដ៏អាក្រក់របស់ពួកអ្នកមិនជឿព្រះ ហេតុដូច្នេះហើយបានជាព្រះជាម្ចាស់បានយាងចុះមកនៅភ្នំស៊ីណាយ ហើយមានបន្ទូលអំពីក្រឹត្យវិន័យរបស់ទ្រង់ដោយព្រះចេស្តាយ៉ាងអស្ចារ្យ ដែលពួកបណ្តាជន អាចស្តាប់ឮគ្រប់ៗគ្នា។PPKh2 86.3

    ពេលនោះទ្រង់មិនគ្រាន់តែប្រទានក្រឹត្យវិន័យនោះឱ្យពួកបណ្តាជនចងចាំប៉ុណ្ណោះទេ តែទ្រង់បានសរសេរក្រឹត្យវិន័យនេះនៅលើបន្ទះថ្មថែមទៀតផង។ ហើយទ្រង់មិនបានបញ្ឈប់ការប្រទានក្រឹត្យវិន័យដប់ប្រការនេះដល់ពួកគេទេ។ ព្រះអង្គបានបង្គាប់ដល់លោកម៉ូសេឱ្យសរសេរនូវការជំនុំជម្រះ និងក្រឹត្យវិន័យដែលផ្តល់ការណែនាំលម្អិតអំពីអ្វីដែលទ្រង់ត្រូវការ។ ការណែនាំទាំងនេះ គ្រាន់តែបានពង្រីកនូវគោលការណ៍ទាំងឡាយនៃក្រឹត្យវិន័យដប់ប្រការ ក្នុងលក្ខណៈជាក់លាក់ ដែលបានតាក់តែងឡើងដើម្បីការពារភាពពិសិដ្ឋរបស់ពួកគេតែប៉ុណ្ណោះ។ PPKh2 87.1

    ប្រសិនបើកូនចៅរបស់លោកអ័ប្រាហាំបានគោរពតាមសេចក្តីសញ្ញា ដែលមានការកាត់ស្បែកជានិមិត្តសញ្ញានោះ ម្ល៉េះព្រះមិនចាំបាច់ប្រកាស ក្រឹត្យវិន័យរបស់ទ្រង់នៅភ្នំស៊ីណាយ ឬឆ្លាក់នៅលើបន្ទះថ្មនោះឡើយ។ PPKh2 87.2

    ប្រព័ន្ធតង្វាយយញ្ញបូជាក៏ត្រូវបានសៅហ្មងផងដែរ។ ដោយសារពួកគេមានទំនាក់ទំនងជាមួយនឹងពួកអ្នកថ្វាយបង្គំរូបព្រះយ៉ាងយូរ សាសន៍ អ៊ីស្រាអែលបានលាយបញ្ចូលនូវប្រពៃណីរបស់សាសន៍ដែលមិនជឿព្រះនេះជាច្រើនទៅក្នុងការថ្វាយបង្គំព្រះ ដូច្នេះហើយព្រះជាម្ចាស់បានប្រទានការណែនាំយ៉ាងជាក់លាក់ដល់ពួកគេ ទាក់ទងនឹងពិធីថ្វាយតង្វាយយញ្ញបូជារបស់គេ។ ព្រះក៏បានប្រទានច្បាប់ខាងសីលធម៌ (ច្បាប់រដ្ឋបវេណី) ដល់លោកម៉ូសេផងដែរ ហើយលោកបានសរសេរច្បាប់នេះនៅក្នុងសៀវភៅកំណត់ត្រាមួយ។ ប៉ុន្តែ ព្រះអង្គបានសរសេរបញ្ញត្តិនៃក្រឹត្យវិន័យដប់ប្រការ នៅលើបន្ទះថ្មដោយផ្ទាល់ ហើយរក្សាទុកនៅក្នុងហិប។ PPKh2 87.3

    Larger font
    Smaller font
    Copy
    Print
    Contents