Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៣១ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖.ប៉ុន្តែ រាស្ត្រអញមិនបានស្តាប់តាមអញឡើយសាសន៍ អ៊ីស្រាអែលមិនព្រមតាមអញសោះ ដូច្នេះ អញបានបណ្តោយឲ្យគេទៅតាមចិត្តរឹងចចេសរបស់គេទៅ ។ ទំនុកតម្កើង៨១:១១,១២PPKh2 173.2

    ការដែលអំពើបាបបានបើកទ្វារឱ្យសាតាំងគ្រប់គ្រង

    លុះព្រឹកឡើង លោកបាឡាមបានបញ្ជូនពួកអ្នកនាំសារទាំងនោះឱ្យ ត្រឡប់ទៅវិញ ប៉ុន្តែ មិនបានប្រាប់ពួកគេថាព្រះជាម្ចាស់បានមានបន្ទូល យ៉ាងណានោះទេ។ ដោយខឹងនឹងការខកខានមិនបានទទួលទ្រព្យសម្បត្តិនិងកិត្តិយស តាមការរំពឹងទុករបស់គាត់ បាឡាមបានស្រែកថា “ចូរអ្នករាល់គ្នា ត្រឡប់ទៅស្រុកវិញចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មិនព្រមបើកឱ្យខ្ញុំទៅជាមួយទេ”។ PPKh2 173.3

    ហោរាបាឡាមជាមនុស្ស “ដែលស្រឡាញ់ កម្រៃនៃការទុច្ចរិត” (ពេត្រុសទី២ ២:១៥)។ អំពើបាបនៃការលោភលន់បានបំផ្លាញភាពសុចរិតរបស់គាត់ ហើយតាមរយៈកំហុសមួយនេះសាតាំងបានគ្រប់គ្រងលើគាត់ទាំងស្រុង។ មេល្បួងបានបន្តបង្ហាញពីផលប្រយោជន៍ និងកិត្តិយសខាងលោកិយ ដើម្បីទាក់ទាញចិត្តមនុស្សចេញពីការបម្រើដល់ព្រះជាម្ចាស់។ នេះជារបៀបដែលមនុស្សជាច្រើននាក់ត្រូវបានគេបញ្ចុះបញ្ចូលឱ្យចាកចេញពីផ្លូវនៃភាពស្មោះត្រង់ពិតប្រាកដ។ ការឈានខុសមួយជំហាន ធ្វើឱ្យមានជំហានខុសបន្ទាប់ទៅទៀតរឹតតែងាយស្រួល ហើយធ្វើឱ្យមនុស្សលែងប្រុងប្រយ័ត្ន។ ពួកគេនឹងធ្វើកិច្ចការដ៏អាក្រក់បំផុត នៅពេលដែលពួកគេបានប្រគល់ខ្លួនទៅក្នុងការគ្រប់គ្រងរបស់ការលោភលន់ និងការចង់បានអំណាច។ មនុស្សជាច្រើនបានបញ្ជោរខ្លួនឯងថាគេអាចទុកភាពស្មោះត្រង់ និងសេចក្ដីសុចរិតរបស់ពួកគេចោលមួយរយៈសិន ហើយនឹងផ្លាស់ប្តូរគំនិតត្រឡប់មកវិញ នៅពេលដែលពួកគេចង់។ នោះពួកគេបានទាញខ្លួនឯងទម្លាក់ចូលក្នុងអន្ទាក់របស់សាតាំងហើយ ហើយពេលនោះពួកគេនឹងមិនងាយរើខ្លួនត្រឡប់មកវិញបានឡើយ។ PPKh2 173.4

    នៅពេលដែលពួកអ្នកនាំសារបានទូលដល់ស្តេចបាឡាក ពីការបដិសេធរបស់ហោរា ពួកគេមិនបានព្រលយសម្តីឱ្យដឹងថាព្រះបានហាមឃាត់ មិនឱ្យមកជាមួយនោះទេ។ ដោយនឹកស្មានថាបាឡាមបានពន្យារពេល ដើម្បីចង់បានរង្វាន់ជាច្រើនថែមទៀត នោះស្ដេចបានបញ្ជូនក្រុមមេដឹកនាំធំៗ និងកិត្តិយសខ្ពស់ជាងលើកទីមួយ ដែលមានអំណាចអាចទទួលយកលក្ខខណ្ឌទាំងឡាយដែលបាឡាមនឹងទាមទារ។ ព្រះរាជសារបន្ទាន់របស់ស្តេច បាឡាក មានសេចក្តីថា “កុំឱ្យមានអ្វីឃាត់ឃាំងឯងមិនឱ្យទៅឯអញនោះឡើយ ដ្បិតអញនឹងលើកឯងជាធំ ហើយការអ្វីៗដែលឯងប្រាប់ដល់អញ នោះ អញនឹងធ្វើសម្រេចតាម ដូច្នេះ ចូរទៅដាក់បណ្តាសាដល់សាសន៍នេះឱ្យអញ”។ PPKh2 174.1

    ជាការឆ្លើយតប លោកបាឡាមបានប្រកាសពីការតាំងចិត្តយ៉ាងខ្ពស់ និងភាពសុចរិតថាមិនមានចំនួនមាសនិងប្រាក់ឯណាដែលអាចបញ្ចុះបញ្ចូល ឱ្យគាត់ប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះបានទេ។ ប៉ុន្តែ គាត់ចង់ធ្វើតាមការស្នើសុំរបស់ស្ដេចខ្លាំងណាស់។ ទោះបីព្រះជាម្ចាស់បានប្រាប់ឱ្យគាត់បានដឹងពីបំណងព្រះហឫទ័យរបស់ទ្រង់រួចទៅហើយក៏ដោយ ក៏លោកនៅតែទទូចឱ្យពួកអ្នកនាំសារស្នាក់នៅជាមួយគាត់ ដើម្បីឱ្យគាត់អាចសុំព្រះជាថ្មីម្តងទៀតដែរ។ PPKh2 174.2

    នៅពេលយប់នោះ ព្រះជាម្ចាស់លេចមកឯលោកបាឡាមហើយមានបន្ទូលថា “បើគេបានមកហៅឯង នោះឱ្យឯងក្រោកឡើង ទៅជាមួយនឹងគេចុះ ប៉ុន្តែ ត្រូវឱ្យឯងធ្វើសម្រេចតាមបង្គាប់អញតែប៉ុណ្ណោះ”។ នៅក្នុងទឹកដីនោះ ព្រះជាម្ចាស់បានអនុញ្ញាតឱ្យលោកបាឡាមធ្វើតាមព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ ដោយសារតែគាត់បានតាំងចិត្ដធ្វើការនោះរួចទៅហើយ។ លោកបានជ្រើសរើសយកផ្លូវផ្ទាល់ខ្លួនរបស់គាត់ ហើយបន្ទាប់មក ព្យាយាមសុំឱ្យព្រះអម្ចាស់យល់ព្រមតាមវិធីរបស់គាត់នោះ។ PPKh2 175.1

    មនុស្សរាប់ពាន់នាក់នាពេលបច្ចុប្បន្ននេះបានដើរតាមផ្លូវស្រដៀងគ្នានេះ។ កាតព្វកិច្ចរបស់ពួកគេត្រូវបានកំណត់យ៉ាងច្បាស់នៅចំពោះមុខពួកគេ នៅក្នុងព្រះគម្ពីរ ឬចង្អុលបង្ហាញយ៉ាងច្បាស់ដោយកាលៈទេសៈនិងហេតុផល។ ប៉ុន្តែ ដោយសារតែភស្តុតាងទាំងនេះផ្ទុយពីអ្វីដែលពួកគេចង់បាន ពួកគេមិនអើពើនឹងភស្តុតាងទាំងនោះឡើយ ហើយគេធ្វើហាក់ដូចជាចូលទៅឯព្រះដើម្បីឱ្យបានដឹងពីភារកិច្ចរបស់ខ្លួន។ ពួកគេអធិស្ឋានដោយស្មោះអស់ ពីចិត្ត អស់ពេលយ៉ាងវែងដើម្បីសុំពន្លឺ តែព្រះមិនបានចំណាយពេលឥតប្រយោជន៍ជាមួយគេទេ។ ជាញឹកញាប់ ទ្រង់តែងតែបណ្តោយឱ្យមនុស្សបែបនេះ អនុវត្តតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ហើយទទួលលទ្ធផលនោះដោយខ្លួនឯង។ “ប៉ុន្តែរាស្ត្រ អញមិនបានស្តាប់តាមអញឡើយ . . . ដូច្នេះ អញបានបណ្តោយឱ្យគេទៅតាមចិត្តរឹងចចេសរបស់គេទៅ” (ទំនុកតម្កើង ៨១:១១, ១២)។ អ្នកដែលមើលឃើញយ៉ាងច្បាស់ពីកាតព្វកិច្ចរបស់ខ្លួនហើយនោះ មិនដ៏គួរទៅរកព្រះ ដោយការអធិស្ឋានដើម្បីយកលេសក្នុងការបំពេញភារកិច្ចនោះឡើយ។ PPKh2 175.2

    Larger font
    Smaller font
    Copy
    Print
    Contents