Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៨ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ មើល អញចាត់ទេវតា១ឲ្យនាំមុខឯង ដើម្បីនឹងជួយទំនុក បំរុងឯងតាមផ្លូវ ហើយនឹងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកឲ្យ។ និក្ខមនំ ២៣:២០PPKh2 144.2

    ថ្មនេះគឺជានិមិត្តរូបនៃព្រះគ្រិស្ត ដែលត្រូវបានគេវាយម្តង ខណៈដែល ព្រះគ្រិស្តបានប្រគល់អង្គទ្រង់ជាតង្វាយលោះបាបម្តងជាស្រេច។ លោកម៉ូសេ គ្រាន់តែនិយាយទៅកាន់ថ្មប៉ុណ្ណោះ ដូចជាយើងគ្រាន់តែនិយាយសុំព្រះពរនៅក្នុងព្រះនាមនៃព្រះយេស៊ូគ្រិស្តដូច្នោះដែរ។ ដោយការវាយថ្មជាលើកទីពីរនេះ លោកម៉ូសេបានបំផ្លាញសារៈសំខាន់នៃនិមិត្តសញ្ញាដ៏ល្អ គ្រប់លក្ខណ៍ របស់ព្រះគ្រិស្ត។ ជាងនេះទៅទៀត លោកម៉ូសេនិងអើរ៉ុនបានសន្មតថាអំណាចនោះជារបស់ព្រះតែមួយអង្គប៉ុណ្ណោះ។ ពួកមេដឹកនាំ អ៊ីស្រាអែលដ៏គួរតែប្រើបទពិសោធន៍នេះ ដើម្បីផ្តិតភ្ជាប់នៅនឹងគំនិតរបស់ពួកបណ្តាជននូវការគោរពដល់ព្រះ និងពង្រឹងជំនឿរបស់គេក្នុងអំណាចនិងសេចក្ដីល្អរបស់ទ្រង់។ នៅពេលពួកគេបានស្រែកទាំងកំហឹងថា “តើត្រូវឱ្យយើងធ្វើឱ្យទឹកចេញពីថ្មដានេះ សម្រាប់អ្នករាល់គ្នាឬអី?” ពួកគេបានដាក់ខ្លួនឯងនៅក្នុងកន្លែងរបស់ព្រះហាក់ដូចជាអំណាចនេះនៅក្នុងដៃរបស់គេផ្ទាល់។ លោកម៉ូសេ មើលមិនឃើញអ្នកជំនួយដ៏មានព្រះចេស្ដារបស់គាត់ ហើយបាននៅតែម្នាក់ឯង បានបំផ្លាញកំណត់ត្រារបស់លោកដោយភាពទន់ខ្សោយរបស់មនុស្ស។ បុរសដែលអាចនឹងឈរមាំមួន និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងប្រកៀក ទៅនឹងការងាររបស់គាត់ ទីបំផុតត្រូវបានបរាជ័យ។ PPKh2 144.3

    លើកនេះ ព្រះជាម្ចាស់មិនបានដាក់ទោសដល់អ្នកដែលបានបង្ករឿងជាមួយនឹងលោកអើរ៉ុននិងម៉ូសេទេ គឺការស្តីបន្ទោសទាំងអស់ធ្លាក់តែទៅលើមេដឹកនាំប៉ុណ្ណោះ។ លោកម៉ូសេនិងអើរ៉ុនបានគិតថាពួកគាត់មានកំហុសដោយមើលមិនឃើញរឿងពិតដែលថា ការរអ៊ូរទាំនោះមិនមែនទាស់នឹងពួកគាត់ទេ តែទាស់នឹងព្រះវិញ។ ដោយសម្លឹងមើលមកខ្លួនឯង ពួកគេបានធ្លាក់ចូលទៅក្នុងអំពើបាបដោយមិនដឹងខ្លួន ហើយបរាជ័យនេះមិនបានដឹកនាំ បណ្តាជនឱ្យមើលឃើញថាពួកគេមានទោសនៅចំពោះព្រះទេ។ PPKh2 145.1

    “ពីព្រោះឯងមិនបានជឿអញដើម្បីនឹងលើកអញជាបរិសុទ្ធ ចំពោះភ្នែក នៃពួកកូនចៅអ៊ីស្រាអែលដូច្នេះ បានជាឯងនឹងនាំពួកជំនុំនេះចូលទៅក្នុងស្រុក ដែលអញឱ្យដល់គេពុំបានឡើយ”។ គឺពួកគេត្រូវតែស្លាប់មុនពេលឆ្លងទន្លេយ័រដាន់។ ពួកគេមិនបានប្រព្រឹត្ដអំពើបាបដោយចេតនាឬបានគិតទុកជាមុននោះទេ គឺពួកគេបានចាញ់ល្បួងភ្លាមៗ ហើយការកែប្រែចិត្ដរបស់ពួកគេក៏បានធ្វើឡើងជាបន្ទាន់និងស្មោះអស់ពីចិត្ដដែរ។ ព្រះជាម្ចាស់បានទទួលយកការកែប្រែចិត្តរបស់ពួកគេ ប៉ុន្តែ ដោយសារតែការឈឺចាប់ដែលអំពើបាបអាចនឹងផ្តល់ឱ្យដល់ពួកបណ្តាជន ព្រះមិនអាចលុបចោលនូវទណ្ឌកម្មរបស់ពួកគេបានទេ។ PPKh2 145.2

    លោកម៉ូសេមានប្រសាសន៍ប្រាប់ដល់ពួកបណ្តាជនថា ដោយសារតែពួកគេខកខានមិនបានថ្វាយសិរីដល់ព្រះ គាត់មិនអាចដឹកនាំឱ្យពួកគេចូលទៅក្នុងទឹកដីសន្យាបានទេ។ គាត់បានសុំឱ្យពួកគេកត់សម្គាល់ពីការផ្តន្ទាទោស យ៉ាងធ្ងន់ធ្ងរដែលព្រះបានទម្លាក់មកលើរូបគាត់ ហើយបន្ទាប់មក ឱ្យគេពិចារណាអំពីរការដែលព្រះបានចាត់ទុកការរអ៊ូរទាំរបស់ពួកគេ ថាជាការ ស្តីបន្ទោសដល់មនុស្ស ដែលដោយសារតែការជំនុំជម្រះដែលគេបាននាំមកដាក់លើខ្លួនគេ។ គាត់បានប្រាប់ពួកគេអំពីការដែលគាត់បានទូលអង្វរដល់ព្រះ សុំឱ្យទ្រង់លុបលាងទោសឱ្យគេ តែត្រូវបានព្រះអង្គបដិសេធ។ PPKh2 145.3

    នៅក្នុងការធ្វើដំណើររបស់ពួកគេ នៅពេលដែលពួកគេបានត្អូញត្អែរពីការលំបាកដែលនៅតាមដងផ្លូវ លោកម៉ូសេបានប្រាប់ពួកគេថា “ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាដែលបានរំដោះអ្នករាល់គ្នាវិញ”។ ប៉ុន្តែ ពាក្យត្រគោះរបស់គាត់ថា “តើយើងធ្វើឱ្យទឹកចេញពីថ្មឬអី?” គឺជាការព្រមទទួលស្គាល់ថាការចោទប្រកាន់របស់ពួកគេជាពាក្យពិតប្រាកដ។ ដូច្នេះ កំហុសរបស់គាត់បានបញ្ជាក់ប្រាប់ពួកគេអំពីភាពគ្មានជំនឿ និងការលុបលាងនៃការរអ៊ូរទាំរបស់ពួកគេ។ ព្រះជាម្ចាស់អាចដកយកផ្នត់គំនិតនេះចេញពីចិត្តរបស់ពួកគេជារៀងរហូត ដោយមិនអនុញ្ញាតឱ្យលោកម៉ូសេចូលទៅក្នុងទឹកដីសន្យា។ នេះគឺជាភស្តុតាងយ៉ាង ច្បាស់ក្រឡែតដែលបញ្ជាក់ថាមេដឹកនាំរបស់ពួកគេមិនមែនលោកម៉ូសេទេ ប៉ុន្តែ គឺជាទេវតាដ៏អស្ចារ្យរបស់អ្នកដែលទ្រង់បានមានព្រះបន្ទូលថា “មើល អញចាត់ទេវតា១ឱ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបម្រុងឯងតាមផ្លូវ ហើយនឹងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកឱ្យ ចូរប្រយ័ត្ន និងស្តាប់បង្គាប់តាមទ្រង់ . . . ពីព្រោះឈ្មោះអញនៅក្នុងទ្រង់”និក្ខមនំ ២៣:២០, ២១។ PPKh2 146.1

    Larger font
    Smaller font
    Copy
    Print
    Contents