Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៩ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេ។ ម៉ាថាយ ៦:២៤PPKh2 238.1

    លោកអេកានបដិសេធមិនព្រមកែប្រែចិត្ដ

    នៅក្នុងចំណោមរាស្រ្តអ៊ីស្រាអែលរាប់លាននាក់ មានតែមនុស្សម្នាក់គត់ ដែលហ៊ានបំពានទៅនឹងបញ្ញត្តិរបស់ព្រះ។ ការលោភលន់របស់អេកានបានកើតឡើងដោយអាវធំដ៏មានតម្លៃមកពីស៊ីណើរ សូម្បីនៅពេលដែលកំពុងប្រឈមមុខនឹងសេចក្តីស្លាប់ទៅហើយក៏ដោយ ក៏គាត់បាននិយាយថា “ដ្បិតខ្ញុំបានឃើញអាវ១យ៉ាងល្អពីស្រុកស៊ីណើរ (បាប៊ីឡូន)”។ ហើយគាត់បានយកមាសនិងប្រាក់ដែលត្រូវតែថ្វាយជាសម្បត្តិរបស់ព្រះ គាត់បានប្លន់យកផលដំបូងនៃស្រុកកាណានពីព្រះ។ កម្រមានការរំលោភនឹងបញ្ញត្តិទីដប់ត្រូវបានបន្ទោសណាស់។ ភាពធំសម្បើមនៃអំពើបាបនេះហើយនិងលទ្ធផលដ៏អាក្រក់របស់វា គឺជាមេរៀននៃប្រវត្តិសាស្រ្តរបស់អេកាន។ PPKh2 238.2

    លោកអេកានពេញចិត្តនឹងការលោភលន់ចង់បានទ្រព្យសម្បត្តិ រហូតដល់បានក្លាយទៅជាទម្លាប់មួយ ដែលចងគាត់ជាប់ទៅនឹងច្រវាក់ ដោះលែងបាន។ គាត់ដ៏គួរតែភ័យខ្លាចចំពោះគំនិតដែលនាំយកនូវគ្រោះមហន្តរាយមកឱ្យសាសន៍អ៊ីស្រាអែល ប៉ុន្តែ ការយល់ដឹងរបស់គាត់ត្រូវបានសម្លាប់ដោយអំពើបាប ហើយនៅពេលដែលការល្បួងចូលមកដល់ គាត់បានក្លាយជាជនរងគ្រោះយ៉ាងងាយស្រួល។ PPKh2 238.3

    ព្រះក៏បានហាមប្រាមយើងដោយផ្ទាល់ មិនឱ្យលោភលន់ចង់បាន ដូចជាអេកានដែលបានយករបស់ដែលត្រូវបំផ្លាញនៅក្រុងយេរីខូរដូច្នោះដែរ។ ព្រះបានព្រមានយើងថា “អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិ ផងបានទេ”។ “ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ” “មិនត្រូវទាំងឱ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង” (ម៉ាថាយ ៦២៤; លូកា ១២:១៥; អេភេសូរ ៥:៣)។ PPKh2 238.4

    យើងឃើញមានឧទាហរណ៍នៃវាសនាអាក្រក់ដ៏គួរឱ្យភ័យខ្លាចរបស់លោកអេកាន យូដាស អាណាណាសនិងសាភីរ៉ា។ នៅពីក្រោយអ្នកទាំងអស់នេះ យើងមានលុយស៊ីហ្វ័រ។ ទោះបីជាមានការព្រមានទាំងអស់នេះក៏ដោយ ក៏ការលោភលន់នៅតែរីករាលដាលដែរ។ PPKh2 239.1

    យើងឃើញផ្លូវដ៏រអិលនេះនៅគ្រប់ទីកន្លែង។ ការលោភលន់បង្កើតជម្លោះនៅក្នុងគ្រួសារ វាបង្កើតឱ្យមានការច្រណែននិងសម្អប់រវាងអ្នកក្រ ទាស់ នឹងអ្នកមាន វាបានជំរុញឱ្យអ្នកមានសង្កត់សង្កិនអ្នកក្រ។ ហើយការអាក្រក់នេះមិនមែនមានតែនៅក្នុងលោកិយប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងពួកជំនុំក៏មានដែរ។ ជាការងាយបំផុតក្នុងការស្វែងរកភាពអាត្មានិយម ការលោភលន់ ឬការមិនរវល់នឹងសេចក្តីសប្បុរស ហើយការប្លន់ពីព្រះនោះ គឺ “នៅក្នុងតង្វាយដប់ហូតមួយនិងតង្វាយសទ្ធា” នោះឯង។ មនុស្សជាច្រើនជាអ្នកទៅព្រះវិហារដែលបានចូលរួមក្នុងកម្មវិធីលៀងព្រះអម្ចាស់យ៉ាងទៀងទាត់ ខណៈដែលទ្រព្យ សម្បត្ដិរបស់គេរកបានមកដោយខុសច្បាប់ ជារបស់ដែលព្រះជាម្ចាស់បានដាក់បណ្តាសា។ ដោយ “អាវ១យ៉ាងល្អពីស្រុកស៊ីណើរ-បាប៊ីឡូន” មនុស្សជាច្រើនបានលះបង់សេចក្តីសង្ឃឹមនៃឋានសួគ៌។ សម្រែកនៃការរងទុក្ខនៃអ្នកក្រីក្របានបន្លឺឡើងដោយគ្មានអ្នកណាយកត្រចៀកស្តាប់ ពន្លឺនៃដំណឹងល្អត្រូវបានបិទបាំងនៅក្នុងការរីកចម្រើនខាងទ្រព្យសម្បត្តិ ការអនុវត្តន៍ផ្ទុយពីវិជ្ជាជីវជាគ្រិស្តបរិស័ទ ហើយអ្នកដែលគេហៅថាគ្រិស្តបរិស័ទនៅតែបន្តប្រមូលទ្រព្យសម្បត្ដិដោយលោភលន់។ “ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ ប៉ុន្តែឯងរាល់គ្នាបានកោងយករបស់អញហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ទ្រង់ឯណា គឺក្នុងតង្វាយ១ភាគក្នុង១០ ហើយក្នុងតង្វាយលើកចុះឡើងនោះឯង” (ម៉ាឡាគី ៣:៨) នេះជាព្រះបន្ទូលនៃ ព្រះយេហូវ៉ា។ PPKh2 239.2

    Larger font
    Smaller font
    Copy
    Print
    Contents