Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៨ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបាន អាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់ប្រទានឲ្យ។ និក្ខមនំ ២០ : ១២PPKh2 56.2

    ព្រះបានតាំងថ្ងៃសប្ប័ទនៅសួនច្បារអេដែន ដែលមានអាយុស្មើនឹងផែនដីដែរ។ ថ្ងៃនេះត្រូវបានគោរពដោយបុព្វបុរសទាំងអស់ តាំងពីជំនាន់នោះដរាបតមក។ នៅពេលដែលព្រះបានប្រកាសអំពីក្រឹត្យវិន័យរបស់ទ្រង់នៅភ្នំស៊ីណាយ ព្រះបន្ទូលដំបូងដែលគេបានឮមុនគេបង្អស់ នៅក្នុងបញ្ញត្តិ ទីបួនថា “ចូរនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះជាបរិសុទ្ធ” បង្ហាញថាថ្ងៃសប្ប័ទមិនមែនទើបតែបង្កើតឡើងនៅពេលនោះទេ។ ថ្ងៃនេះបានចង្អុលប្រាប់ដល់យើងត្រឡប់ទៅការបង្កើតលោក ដែលជាប្រភពដើមនៃថ្ងៃនោះ។ សាតាំងមានគោលបំណងបំផ្លាញការដ៏អស្ចារ្យនេះ។ ប្រសិនបើវាបានដឹកនាំមនុស្សឱ្យបំភ្លេចព្រះអាទិកររបស់ពួកគេ ពួកគេនឹងមិនខំប្រឹងប្រែងប្រឆាំងទប់ទល់នឹងអំណាចអាក្រក់ទេ ហើយសាតាំងនឹងចាប់យកពួកគេធ្វើជាឈ្លើយជាមិនខាន។ PPKh2 56.3

    ការមិនគោរពសិទ្ធិអំណាចរបស់ឪពុកម្តាយ មិនយូរមិនឆាប់នឹងនាំឱ្យមានការមិនគោរពសិទ្ធិអំណាចរបស់ព្រះជាមិនខាន ដូច្នេះ សាតាំងបានធ្វើការដើម្បីកាត់បន្ថយកាតព្វកិច្ចនៃការគោរពបញ្ញត្តិទីប្រាំនេះ។ នៅក្នុងប្រទេស ដែលមិនកាន់សាសនាជាច្រើន គេបានបោះបង់ឪពុកម្តាយចោល ឬទុកឱ្យ ឈឺស្លាប់នៅពេលដែលពួកគេមានវ័យចាស់លែងអាចគ្រប់គ្រងជីវិតខ្លួនឯងបាន។ គេបានលែងគោរពស្ត្រីជាម្តាយ នៅពេលដែលប្តីរបស់គាត់បានស្លាប់បាត់ទៅ ដែលការទទួលខុសត្រូវថែរក្សាម្តាយមេម៉ាយនេះត្រូវធ្លាក់ទៅលើកូនច្បង។ លោកម៉ូសេបានបង្គាប់ឱ្យកូនប្រុសស្រីស្ដាប់បង្គាប់ឪពុកម្ដាយរបស់ ខ្លួន ប៉ុន្តែនៅពេលដែលជនជាតិអ៊ីស្រាអែលបានវង្វេងចេញពីព្រះ បញ្ញត្តិទីប្រាំ នេះក៏ត្រូវបានគេជាន់ឈ្លី។ PPKh2 57.1

    សាតាំងដែលជា “អ្នកសម្លាប់គេតាំងពីដើមមក” (យ៉ូហាន ៨:៤៤) ហើយមិនយូរប៉ុន្មាន នៅពេលដែលវាទទួលបានអំណាចគ្រប់គ្រងលើមនុស្សលោក វាមិនមែនត្រឹមតែជំរុញឱ្យពួកគេឱ្យស្អប់និងសម្លាប់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែ វាបានទាំងធ្វើឱ្យការរំលោភបំពានទៅនឹងបញ្ញត្តិទីប្រាំមួយ ក្លាយជាផ្នែកមួយនៃសាសនារបស់វាថែមទៀតផង។ PPKh2 57.2

    សាតាំងបានដឹកនាំមនុស្សដែលមិនជឿព្រះឱ្យជឿថាការយកមនុស្សមកថ្វាយជាយញ្ញបូជាគឺជាការចាំបាច់ដើម្បីផ្គាប់ចិត្តដល់ព្រះក្លែងក្លាយរបស់ពួកគេ ហើយពួកគេបានប្រព្រឹត្តអំពើសាហាវឃោរឃៅហួសប្រមាណ នៅក្រោមរូបភាពនៃការថ្វាយបង្គំរូបព្រះ។ ក្នុងចំណោមអំពើឃោរឃៅទាំងនេះ មានការឱ្យកូនរបស់ពួកគេដើរឆ្លងកាត់ភ្លើងនៅចំពោះរូបព្រះក្លែងក្លាយរបស់ពួកគេជាដើម។ ពេលដែលនរណាម្នាក់បានដើរឆ្លងកាត់ភ្លើងដោយមិនរលាក ពួកបណ្តាជនជឿថាព្រះរបស់គេបានទទួលតង្វាយយញ្ញបូជារបស់ពួកគេហើយ។ ពួកគេបានចាត់ទុកថាកូនដែលនៅរស់ពីភ្លើងនោះគឺជាអ្នកដែលព្រះរបស់គេពេញចិត្តជាពិសេស។ ពួកគេបានថ្វាយរបស់ជាច្រើនដល់កូននោះ ហើយបានលើកតម្កើងគេយ៉ាងខ្ពស់ចាប់ពីពេលនោះមក។ ទោះជាយ៉ាងនេះក៏ដោយ ក៏អំពើឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរដ៏គួរឱ្យខ្លាចរបស់គេ មិនដែលត្រូវបានផ្តន្ទាទោសឡើយ។ ក៏ប៉ុន្តែ ប្រសិនបើកុមារនោះត្រូវបានឆេះស្លាប់នៅក្នុងភ្លើងដែលគេដើរឆ្លងកាត់នោះ វាសនារបស់គេត្រូវបានបញ្ចប់ កំហឹងនៃព្រះរបស់គេត្រូវបានរំងាប់ដោយការយកជីវិតរបស់ជនរងគ្រោះនេះ។ នៅគ្រានៃការក្បត់សាសនាដ៏ធំ អំពើដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះបានរីករាលដាលនៅក្នុងចំណោមសាសន៍អ៊ីស្រាអែល។ PPKh2 57.3

    ការបំពានទៅនឹងបញ្ញត្តិទីប្រាំពីរនេះក៏ត្រូវបានគេអនុវត្តតាំងពីដំបូង នៅក្នុងនាមនៃសាសនាដែរ។ ការរួមភេទដ៏ដ៏គួរស្អប់ខ្ពើមផ្សេងៗក៏បានក្លាយជាផ្នែកមួយនៃការថ្វាយបង្គំព្រះក្លែងក្លាយដែរ។ ព្រះក្លែងក្លាយនោះឯងដែលមិនបរិសុទ្ធ ហើយអ្នកថ្វាយបង្គំដល់ព្រះទាំងនោះ ក៏ស្ថិតនៅក្រោមតណ្ហារបស់ព្រះទាំងនោះដែរ។ ពិធីបុណ្យសាសនាត្រូវបានកំណត់លក្ខណៈដោយភាពមិនបរិសុទ្ធជាសកលនិងបើកចំហ។ PPKh2 58.1

    Larger font
    Smaller font
    Copy
    Print
    Contents