Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៦ កក្កដា

    ខចងចាំប្រចាំសប្តាហ៍ ៖ ហើយគ្រប់គ្នាបានផឹកទឹក ដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រិស្ត។ កូរិនថូសទី១ ១០:៤PPKh2 140.1

    ប្រឡាយទឹករស់ដែលធ្វើឱ្យជីវិតជនជាតិអ៊ីស្រាអែលស្រស់ស្រាយនៅទីរហោស្ថាន ដំបូងឡើយហូរចេញពីផ្ទាំងថ្មដែលលោកម៉ូសេបានវាយ នៅភ្នំហោរែប។ នៅក្នុងអំឡុងពេលនៃការធ្វើដំណើរត្រេចចររបស់ពួកគេនៅគ្រប់ទីកន្លែង នៅទីណាដែលពួកគេមានសេចក្តីត្រូវការ ព្រះបានធ្វើការអស្ចារ្យ ឱ្យមានទឹកចេញនៅក្បែរទីដំឡើងត្រសាលរបស់ពួកគេជានិច្ច។ PPKh2 140.2

    គឺជាព្រះគ្រិស្ត ដែលបានបណ្តាលឱ្យមានរន្ធទឹកសម្រាប់ប្រើប្រាស់ដល់ សាសន៍អ៊ីស្រាអែល។ “ហើយគ្រប់គ្នាបានផឹកទឹកដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណ ដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រិស្ត” (កូរិនថូសទី១ ១០:៤)។ ព្រះអង្គគឺជាប្រភពនៃព្រះពរទាំងអស់ ខាងរាងកាយក៏ដូចជាខាងព្រលឹងវិញ្ញាណ។ “គេមិនបានស្រេកឡើយ កំពុងដែលទ្រង់នាំគេដើរកាត់សមុទ្រខ្សាច់ គឺទ្រង់បានធ្វើឲ្យមានទឹកហូរចេញពីថ្មដា សម្រាប់គេ ទ្រង់ក៏បំប្រេះថ្មដា ឱ្យទឹកផុសចេញមក” “ទ្រង់បំប្រេះថ្មដា នោះមានទឹកផុលចេញមក ហូរសាយតាមកន្លែងហួតហែងដូចជាទន្លេ”។ (អេសាយ៤៨:២១; ទំនុកតម្កើង ១០៥: ៤១) ។ PPKh2 140.3

    ជីវិតហូរចេញមកពីព្រះគ្រិស្តដូចជាទឹកដែលផ្ដល់ជីវិតហូរចេញមកពីផ្ទាំងថ្មដែរ ដូច្នេះព្រះគ្រិស្ត “វាយដោយព្រះ” “បានរងរបួសសម្រាប់ការរំលងរបស់យើង” “វាយជាំដោយព្រោះអំពើទុច្ចរិតរបស់យើងទេ” (អេសាយ ៥៣:៤, ៥) ប្រឡាយនៃសេចក្តីសង្គ្រោះហូរសម្រាប់មនុស្សបាត់បង់។ ដូចជាលោកម៉ូសេ បានវាយថ្មម្តង ដូច្នេះ ព្រះគ្រិស្តក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង . . . គឺសម្រាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់” (ហេព្រើរ ៩:២៨)។ ព្រះអង្គសង្គ្រោះរបស់យើងមិនត្រូវបានគេថ្វាយជាតង្វាយយញ្ញបូជាជាលើកទីពីរទេ។ កិច្ចការចាំបាច់តែមួយគត់របស់អ្នកដែលស្វែងរកព្រះពរនៃព្រះគុណរបស់ទ្រង់ គឺត្រូវសូមដោយក្នុងព្រះនាមនៃព្រះយេស៊ូគ្រិស្ត នោះព្រះលោហិតដែលប្រទានជីវិតនឹងហូរចេញមកជាថ្មីម្តងទៀត តំណាងដោយទឹកដែលហូរចេញមកសម្រាប់ជនជាតិ អ៊ីស្រាអែល។ PPKh2 141.1

    មុនពេលដែលពួកសាសន៍ហេព្រើរបានមកដល់កាដេស ប្រឡាយទឹក រស់ដែលបានហូរមកជាច្រើនឆ្នាំមកហើយនោះក៏បានឈប់ហូរ។ ព្រះជាម្ចាស់ បានសាកល្បងមើលថាតើពួកគេនឹងជឿទុកចិត្តលើការដឹកនាំរបស់ទ្រង់ ឬពួក គេធ្វើតាមការមិនជឿនៃដូនតារបស់ពួកគេ។ PPKh2 141.2

    ឥឡូវនេះពួកគេអាចមើលឃើញភ្នំនៃស្រុកកាណានហើយ គឺនៅមិនឆ្ងាយប៉ុន្មានពីស្រុកអេដុមឡើយ។ ផ្លូវដែលព្រះបានកំណត់ទៅកាន់ទឹកដី កាណាន គឺត្រូវឆ្លងកាត់ស្រុកអេដុមនេះឯង។ ព្រះជាម្ចាស់បានបង្គាប់ដល់លោកម៉ូសេថា “ហើយបង្គាប់ដល់ពួកបណ្តាជនថា ឯងរាល់គ្នានឹងត្រូវដើរកាត់ព្រំស្រុករបស់ពួកកូនចៅអេសាវ . . . ហើយគេនឹងខ្លាចឯង . . . ត្រូវឱ្យឯងទិញស្បៀងអាហារពីគេបរិភោគទៅ ក៏ត្រូវទិញទឹកពីគេផឹកដែរ” (ចោទិយកថា ២:៤-៦) ។ PPKh2 141.3

    ការណែនាំទាំងនេះដ៏គួរតែល្មមគ្រប់គ្រាន់ ដើម្បីពន្យល់ពីមូលហេតុដែលទ្រង់បានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹករបស់ពួកគេ គឺពួកគេនឹងឆ្លងកាត់ប្រទេស ដែលមានទឹកគ្រប់គ្រាន់ និងដីមានជីជាតិ នៅតាមផ្លូវឆ្ពោះទៅកាន់ទឹកដី កាណាននៅពេលបន្តិចទៀតនេះហើយ។ នៅពេលដែលលំហូរទឹកនៃការ អស្ចារ្យបានឈប់ ពួកគេដ៏គួរតែមានអំណររីករាយដោយសារមូលហេតុនេះ ហើយការនេះក៏ដ៏គួរតែជាសញ្ញាបញ្ជាក់ប្រាប់គេថាដំណើរត្រាច់ចរនៅទៅ ទីរហោស្ថាននេះបានដល់ទីបញ្ចប់ហើយ។ ប៉ុន្តែ ពួកបណ្តាជនហាក់ដូចជាបានបោះបង់សេចក្តីសង្ឃឹមថាព្រះជាម្ចាស់នឹងនាំពួកគេចូលទៅក្នុងទឹកដី កាណាន ហើយពួកគេបានស្រែកទាមទារសុំព្រះពរសម្រាប់ទីរហោស្ថានទៅវិញ។ PPKh2 141.4

    Larger font
    Smaller font
    Copy
    Print
    Contents