Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២០ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ រួចកាលណាសេចក្តី ប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។ យ៉ាកុប ១ : ១៥PPKh2 83.1

    ព្រះមិនទទួលការស្តាប់បង្គាប់ត្រឹមតែផ្នែកខ្លះនោះទេ

    ព្រះមិនអាចទទួលយកការគោរពប្រតិបត្តិត្រឹមតែផ្នែកខ្លះនោះទេ។ វាមិន គ្រប់គ្រាន់ទេដែលថាការថ្វាយបង្គំដ៏ឱឡារិកនេះ គេបានធ្វើការសឹងតែគ្រប់យ៉ាងតាមការណែនាំរបស់ព្រះហើយនោះទេ។ គ្មាននរណាម្នាក់គួរបញ្ឆោតខ្លួនឯងដោយជំនឿថា មានក្រឹត្យវិន័យរបស់ព្រះខ្លះមិនសំខាន់ ឬថាព្រះអង្គនឹងទទួលយកការជំនួស ឱ្យអ្វីដែលទ្រង់បានតម្រូវនោះឡើយ។ ព្រះក៏មិនដែលដាក់ការត្រាស់បង្គាប់ណានៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដែលយើងអាចគោរពក៏បានឬមិនគោរពក៏បាន តាមតែចិត្តយើងជ្រើសរើស ហើយមិនបានទទួលរងនូវការឈឺចាប់ដែលជាផលវិបាកនៃការប្រព្រឹត្តិរបស់យើង ត្រឡប់មកវិញឡើយ។ PPKh2 83.2

    “រួចម៉ូសេប្រាប់ដល់អើរ៉ុន ហើយអេលាសារ និងអ៊ីថាម៉ារ ជាកូនលោកថា កុំឱ្យអ្នករាល់គ្នាបើកក្បាលឱ្យនៅទទេឡើយ ក៏កុំហែកសម្លៀកបំពាក់ខ្លួនដែរក្រែងលោស្លាប់ . . . ដ្បិតប្រេងចាក់លាបរបស់ព្រះយេហូវ៉ានៅជាប់លើអ្នករាល់គ្នាហើយ”។ អ្នកដឹកនាំដ៏អស្ចារ្យនេះ (លោកម៉ូសេ) បានរំឭកដល់បងប្រុសរបស់គាត់អំពីព្រះបន្ទូលរបស់ព្រះ ថា “ត្រូវឱ្យអស់អ្នកដែលចូលមកជិតអញ បានលើកអញជាបរិសុទ្ធ ហើយត្រូវឱ្យអញបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ” ដូច្នេះ អើរ៉ុនក៏នៅស្ងៀម។ ការស្លាប់របស់កូនប្រុសគាត់នៅក្នុងអំពើបាបដ៏ដ៏គួរឱ្យខ្លាចដូច្នេះ ជាអំពើបាបដែលគាត់ដឹងថា នេះជាលទ្ធផលនៃការធ្វេសប្រហែសរបស់គាត់ នៅក្នុងការបំពេញតួនាទីជាឪពុក ដែលធ្វើឱ្យចិត្តគាត់ទង្គឹះខ្សឹកខ្សួលជាពន់ពេក។ ប៉ុន្តែ លោកមិនត្រូវបង្ហាញទុក្ខព្រួយណាមួយ ដែលមើលទៅហាក់ដូចជាអាណិតអាសូរដល់អំពើបាបនោះឡើយ។ គាត់មិនត្រូវដឹកនាំក្រុមជំនុំនេះឱ្យមានកំហុសនៅចំពោះព្រះទេ។ PPKh2 83.3

    ព្រះជាម្ចាស់ចង់បង្រៀនដល់រាស្ត្ររបស់ទ្រង់ ឱ្យទទួលស្គាល់ភាពយុត្តិធម៌នៃការកែតម្រង់របស់ទ្រង់ ដើម្បីឱ្យអ្នកដទៃអាចកោតខ្លាច។ ព្រះបានស្តីបន្ទោសថាការអាណិតអាសូរក្លែងក្លាយដល់មនុស្សមានបាប គឺជាការព្យាយាមដោះសាចំពោះអំពើបាប។ អ្នកដែលប្រព្រឹត្តខុសមិនបានដឹងពីភាពធំសម្បើមនៃការរំលងនឹងក្រឹត្យវិន័យនោះទេ ហើយបើគ្មានការចង្អុលបង្ហាញពីអំណាចនៃព្រះវិញ្ញាណបរិសុទ្ធទេ ពួកគេនៅតែងងឹតងងល់មិនដឹងពីអំពើបាបរបស់គេដោយនៅតែស្តាប់បង្គាប់ព្រះត្រង់នេះ ហើយមិនស្តាប់បង្គាប់ត្រង់នោះដដែល។ កាតព្វកិច្ចនៃអ្នកបម្រើព្រះគ្រិស្តគឺត្រូវបង្ហាញដល់អ្នក ប្រព្រឹត្តខុសទាំងឡាយឱ្យដឹងពីគ្រោះថ្នាក់របស់ពួកគេ។ មនុស្សជាច្រើនបានធ្លាក់ចូលទៅក្នុងសេចក្តីវិនាសអន្តរាយ ដោយសារតែការអាណិតអាសូរក្លែងក្លាយនិងបោកបញ្ឆាតនេះ។ PPKh2 84.1

    ណាដាបនិងអ័ប៊ីហ៊ូវនឹងមិនប្រព្រឹត្ដអំពើបាបដ៏ធ្ងន់ធ្ងរនេះទេ ប្រសិនបើពួកគេមិនបានស្រវឹងស្រឿងៗនោះ។ ពួកគេបានបន្ទាបបន្ថោកកិច្ចការដ៏បរិសុទ្ធរបស់គេដោយខ្វះការចេះប្រមាណ។ គំនិតរបស់ពួកគេត្រឡប់ទៅជាច្របូកច្របល់ ហើយសីលធម៌របស់ពួកគេក្លាយទៅជាស្រអ័ព្ទ ធ្វើឱ្យពួកគេមិនអាចដឹងពីការខុសគ្នារវាងការងារបរិសុទ្ធនិងការងារធម្មតា។ ព្រះបានប្រទានការព្រមានដល់លោកអើរ៉ុននិងកូនប្រុសៗរបស់គាត់ ដែលនៅរស់ថា “កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឱ្យឯង ឬពួកកូនឯងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់”។ ការប្រើប្រាស់គ្រឿងស្រវឹងបានរារាំងមនុស្សមិនឱ្យដឹងពីពិសិដ្ឋភាពនៃរបស់បរិសុទ្ធ ឬឥទ្ធិពលនៃតម្រូវការរបស់ព្រះ។ អស់អ្នកដែលមានទួនាទីទទួលខុសត្រូវ ត្រូវតែរក្សាការចេះប្រមាណឱ្យបានតឹងរ៉ឹង ដើម្បីឱ្យមានអារម្មណ៍ភ្លឺថ្លា ស្គាល់ភាពខុសគ្នារវាងត្រូវនិងខុស។ PPKh2 84.2

    ករណីយកិច្ចដូចគ្នានេះក៏ធ្លាក់ទៅលើរាល់អស់អ្នកដែលដើរតាមព្រះគ្រិស្តដែរ។ “តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ” (ពេត្រុសទី២ ១:៩)។ នៅពេលដែលគេប្រើគ្រឿងស្រវឹង នឹងមានផលអាក្រក់កើតឡើងដូចគ្នានឹងករណីរបស់សង្ឃនៃសាសន៍អ៊ីស្រាអែលដូច្នោះ ជាក់ជាមិនខាន។ សតិស្មារតីនិងចុះថយ លែងស្គាល់អំពើបាប ហើយចិត្តរឹងមានះនឹងចូលមកជំនួសវិញ រហូតមើលឃើញថាការខុសគ្នារវាងការងារបរិសុទ្ធ និងការធម្មតាជាការមិនសំខាន់។ “ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សម្រាប់ចម្រើនសិរីល្អដល់ព្រះចុះ” (កូរិនថូសទី១ ១០:៣១)។ លោកប៉ុលបានផ្តល់ការព្រមានយ៉ាងធ្ងន់ៗនិងដ៏គួរឱ្យភ័យខ្លាចដល់ពួកជំនុំរបស់ព្រះគ្រិស្ត នៅគ្រប់សម័យកាលទាំងអស់ថា “បើអ្នកណាបង្ខូចព្រះវិហារនៃព្រះ នោះព្រះនឹងធ្វើឱ្យអ្នកនោះត្រូវខូចដែរ ដ្បិតព្រះវិហារនៃព្រះជាវត្ថុដ៏បរិសុទ្ធ គឺជាខ្លួនអ្នករាល់គ្នានេះឯង” (កូរិនថូសទី១ ៣:១៧) ៕ PPKh2 85.1

    *****

    Larger font
    Smaller font
    Copy
    Print
    Contents