Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៨ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដល់ដំណរទី៤ នោះគេនឹងវិលមកឯណេះវិញ ដ្បិតសេចក្តីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរីមិនទាន់ពោរពេញនៅឡើយ។ លោកុប្បត្តិ ១៥:១៦PPKh2 166.1

    របៀបដែលព្រះបានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ដល់នគរអាក្រក់ៗ

    ព្រះនឹងទុកជីវិតឱ្យនគរអាក្រក់ៗដែលនៅតាមព្រំប្រទល់ស្រុកកាណាន ប្រសិនបើពួកគេមិនបានក្រោកឈរប្រឆាំងនឹងសាសន៍អ៊ីស្រាអែល ដែលជាការជំទាស់នឹងព្រះបន្ទូលរបស់ព្រះនោះទេ។ ព្រះជាម្ចាស់បានប្រទានសេចក្តីសន្យាដល់លោកអ័ប្រាហាំថា “ដល់តំណរទី៤ នោះគេនឹងវិលមកឯណេះវិញ ដ្បិតសេចក្តីទុច្ចរិតរបស់ពួកសាសន៍អាម៉ូរី មិនទាន់ពោរពេញនៅឡើយ” (លោកុប្បត្តិ ១៥:១៦)។ ព្រះជាម្ចាស់បានទុកជីវិតឱ្យពួកគេអស់រយៈពេល បួនរយឆ្នាំ ដើម្បីជាភស្តុតាងយ៉ាងច្បាស់ថាទ្រង់ជាព្រះពិតតែមួយគត់។ ពួកគេបានដឹងអំពីការអស្ចារ្យទាំងឡាយរបស់ទ្រង់ នៅក្នុងការនាំយកជនជាតិ អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។ ពួកគេអាចដឹងពីសេចក្តីពិត តែគេបានបដិសេធពន្លឺ ហើយនៅជាប់ទៅនឹងការថ្វាយបង្គំរូបព្រះក្លែងក្លាយរបស់ខ្លួនទៅវិញ។ PPKh2 166.2

    នៅពេលដែលព្រះជាម្ចាស់បាននាំរាស្រ្តរបស់ទ្រង់មកដល់ព្រំប្រទល់ស្រុកកាណាន ជាលើកទីពីរ ព្រះអង្គបានប្រទានភស្តុតាងពីអំណាចរបស់ទ្រង់ដល់ប្រទេសគ្មានសាសនាទាំងនេះម្តងទៀត។ ពួកគេបានឃើញថាព្រះជាម្ចាស់គង់នៅជាមួយនឹងសាសន៍អ៊ីស្រាអែល នៅក្នុងការទទួលជ័យជម្នះលើស្តេចអារ៉ាត និងជនជាតិកាណាន និងនៅក្នុងការអស្ចារ្យនៃការជួយសង្រ្គោះ អ្នកដែលជិតស្លាប់ពីពស់ចឹក។ នៅក្នុងការធ្វើដំណើរនិងការបោះជំរំទាំងអស់របស់ពួកគេ ជនជាតិអ៊ីស្រាអែលមិនដែលធ្វើឱ្យមនុស្សម្នា ឬអ្នកប្រឆាំងរបស់គេណាមួយឈឺចាប់ឡើយ។ នៅពេលមកដល់ព្រំប្រទល់ប្រទេស អាម៉ូរី ជនជាតិអ៊ីស្រាអែលបានស្នើសុំការអនុញ្ញាតធ្វើដំណើរឆ្លងកាត់តាមប្រទេសមួយនេះ ហើយសន្យាថានឹងគោរពតាមច្បាប់នៃប្រទេសនេះទាំងស្រុង។ នៅពេលដែលស្តេចសាសន៍អាម៉ូរីបានបដិសេធ ហើយលើកទ័ពមកច្បាំងទាំងរឹងទទឹង នោះពែងនៃសេចក្តីទុច្ចរិតរបស់ពួកគេបានពេញ ហើយឥឡូវនេះព្រះនឹងប្រើអំណាចរបស់ទ្រង់ដើម្បីផ្តួលរំលំពួកគេ។ PPKh2 166.3

    ជនជាតិអ៊ីស្រាអែលបានឆ្លងកាត់ស្ទឹងអើណូនហើយបានឈានទៅមុខប្រឆាំងទាស់នឹងសត្រូវ។ ការប្រយុទ្ធគ្នាមួយបានកើតឡើង ហើយកងទ័ពអ៊ីស្រាអែលមានជ័យជម្នះ។ មិនយូរប៉ុន្មាន ពួកគេត្រូវប្រឈមមុខជាមួយនឹងប្រទេសអាម៉ូរី។ មេបញ្ជាការនៃកងទ័ពរបស់ព្រះ បានយកជ័យជម្នះពីខ្មាំង សត្រូវ នៃរាស្រ្តរបស់ទ្រង់។ ទ្រង់អាចនឹងធ្វើដូចគ្នានេះ កាលពីសាមសិប ប្រាំបីឆ្នាំមុន ប្រសិនបើសាសន៍អ៊ីស្រាអែលបានទុកចិត្ដលើទ្រង់។ PPKh2 167.1

    កងទ័ពអ៊ីស្រាអែលបានរុលទៅមុខដោយចិត្តអន្ទះសា ហើយមិនយូរប៉ុន្មានក៏បានដល់ប្រទេសមួយ ជាកន្លែងដ៏ល្អសម្រាប់សាកល្បងសេចក្តីក្លាហាន និងជំនឿរបស់គេ ទៅលើព្រះ។ នៅពីមុខពួកគេ នគរបាសានដ៏មានឥទ្ធិពលនិងមានទីក្រុងធ្វើពីថ្មធំៗជាច្រើនដែលមានកំផែងព័ទ្ធជុំវិញធ្វើឱ្យពិភពលោកសព្វថ្ងៃនេះមានការរំភើបយ៉ាងក្រៃលែង “ទីក្រុងហុកសឹប … អស់ទាំងទីក្រុងទាំងនោះសុទ្ធតែមានបន្ទាយមានកំផែងយ៉ាងខ្ពស់ណាស់ នៅព័ទ្ធជុំវិញ ព្រមទាំងទ្វារនិងរនុកផង” អគារទាំងឡាយបានសង់ឡើងពីថ្មពណ៌ខ្មៅធំៗក្រៃលែង ដែលមិនមានកងទ័ពណាអាចវាយយកអគារនោះបានឡើយ។ ប្រទេសនេះសម្បូរទៅដោយគុហានិងរូងថ្មមាំៗជាច្រើនកន្លែង។ អ្នកដែលអាស្រ័យនៅក្នុង ប្រទេសនេះគឺជាសែស្រឡាយនៃពូជមនុស្សយក្ស ដែលមានមាឌធំសម្បើមហើយខ្លាំងពូកែផង ដែលល្បីថាជាមនុស្សសាហាវឃោរឃៅ ដ៏គួរឱ្យភ័យខ្លាចដល់ប្រទេសនានាដែលនៅជុំវិញទាំងអស់។ រីឯស្តេចអុកមានមាឌដ៏គួរឱ្យកត់សម្គាល់សូម្បីតែនៅក្នុងចំណោមមនុស្សយក្សដូចគ្នាក៏ដោយ។ PPKh2 167.2

    ក៏ប៉ុន្តែបង្គោលពពកបានរំកិលទៅមុខ ហើយកងទ័ពហេព្រើរក៏បានធ្វើដំណើរទៅមុខដល់អេទ្រីជាកន្លែងដែលស្ដេចមាឌយក្សបានរង់ចាំពួកគេ។ ស្តេចអុកមានកងទ័ពដ៏ជំនាញយ៉ាងសម្រាំងនៅនឹងសមរភូមិ។ ក្រុងអេទ្រីបានឈរនៅត្រង់ព្រំប្រទល់នៃខ្ពង់រាបដ៏ទូលំទូលាយមួយងើបឡើងជ្រងោ ចេញពីវាលរាប ដែលគ្របដណ្តប់ដោយដុំថ្មស្រួចៗ។ គេអាចចូលទៅកាន់ទីនោះបានតែតាមច្រកតូចចង្អៀតដ៏ចោតនិងពិបាកដើរប៉ុណ្ណោះ។ នៅក្នុងករណី ដែលត្រូវបរាជ័យ កងកម្លាំងរបស់ទ្រង់អាចរកកន្លែងជ្រកកោននៅតាមវាលថ្ម ជាកន្លែងដែលជនបរទេសមិនអាចចូលទៅតាមបានឡើយ។ PPKh2 168.1

    Larger font
    Smaller font
    Copy
    Print
    Contents