Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១២ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រិស្តយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ រ៉ូម ៦:២៣PPKh2 131.2

    ពួកជនជាតិអ៊ីស្រាអែលបានស្នើសុំឱ្យគេសម្លាប់លោកម៉ូសេនិងអើរ៉ុន។ ប៉ុន្តែ ពួកគេមិនបានចំណាយពេលដែលព្រះទុកឱកាសចុងក្រោយឱ្យគេនៅយប់នោះ ដើម្បីកែប្រែចិត្តនិងលន់តួទោសទេ ពួកគេបែរជាយកពេលនោះទៅរៀបចំរិះរកវិធីទប់ទល់នឹងភស្តុតាងដែលបានបង្ហាញថាពួកគេជាអ្នកមានបាបយ៉ាងធ្ងន់នោះទៅវិញ។ ពួកគេនៅតែស្អប់ខ្ពើមដល់បុរសដែលព្រះបានតែងតាំង ហើយរៀបចំខ្លួនទប់ទល់នឹងអំណាចរបស់ពួកគាត់ដដែល។ PPKh2 131.3

    “លុះដល់ថ្ងៃស្អែកឡើង ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ក៏រទូរទាំទាស់នឹងម៉ូសេ ហើយនិងអើរ៉ុនថា ‘លោកបានសម្លាប់ពួកជននៃព្រះយេហូវ៉ា”។ ហើយពួកគេបានមូលគ្នាប្រើអំពើហិង្សាប្រឆាំងទាស់នឹងមេដឹកនាំដ៏ស្មោះត្រង់ និងលះបង់ខ្លួននេះទៅហើយ ។ PPKh2 131.4

    សេចក្ដីស្រឡាញ់របស់លោកម៉ូសេចំពោះ ជនជាតិអ៊ីស្រាអែលដែលមានកំហុស

    សិរីល្អនៃព្រះបានលេចមកក្នុងពពកនៅពីលើត្រសាលជំនុំ ហើយព្រះ សូរសៀងរបស់ព្រះបានមានបន្ទូលទៅកាន់លោកម៉ូសេនិងអើរ៉ុនថា “ចូរឱ្យឯង ថយចេញពីពួកជំនុំនេះទៅ ដើម្បីឱ្យអញបានបំផ្លាញគេចេញជាមួយរំពេច”។ PPKh2 132.1

    នៅក្នុងវិបត្តិដ៏គួរឱ្យភ័យខ្លាចនេះ លោកម៉ូសេរារង់ចាំបន្តិចហាក់បង្ហាញអំពីអ្នកគង្វាលចៀមពិតប្រាកដ ដែលយកចិត្តទុកដាក់ចំពោះហ្វូងចៀម ដែលគាត់ថែរក្សា។ គាត់បានអង្វរសុំកុំឱ្យព្រះជាម្ចាស់បំផ្លាញពួកបណ្តាជនទាំងអស់ទៅតាមព្រះហឫទ័យរបស់ទ្រង់ឡើយ។ PPKh2 132.2

    ប៉ុន្តែ សេចក្តីក្រោធរបស់ព្រះបានពុះពោរឡើង ហើយសេចក្តីវេទនាក៏បានបំពេញការងារនៃការសម្លាប់របស់ខ្លួន។ តាមការណែនាំរបស់ប្អូនគាត់ លោកអើរ៉ុនបានយកជើងពានមួយ ហើយប្រញាប់ប្រញាល់រត់ចូលទៅក្នុងចំណោមពួកក្រុមជំនុំដើម្បី “ថ្វាយឱ្យធួននឹងគេ” “ក៏ឈរនៅកណ្តាលពួកមនុស្សស្លាប់ និងពួកមនុស្សរស់”។ សេចក្តីវេទនានេះត្រូវបានបញ្ឈប់ ប៉ុន្តែបានសម្លាប់ជនជាតិអ៊ីស្រាអែលអស់រហូតដល់មួយម៉ឺនបួនពាន់នាក់។ PPKh2 132.3

    ឥឡូវនេះ ពួកបណ្តាជនបានបង្ខំចិត្តជឿនូវសេចក្ដីពិតដ៏មិនដ៏គួរឱ្យចង់ដឹង ថាពួកគេនឹងត្រូវស្លាប់នៅទីរហោស្ថាននេះ។ ពួកគេបានស្រែកឡើងថា “មើល យើងរាល់គ្នាស្លាប់ យើងវិនាសហើយ យើងទាំងអស់គ្នាត្រូវវិនាស!” ពួកគេបានសារភាពថាពួកគេបានធ្វើបាប ក្នុងការប្រឆាំងបះបោរទាស់នឹងអ្នកដឹកនាំរបស់គេទាំងពីរ ហើយថាកូរេនិងពួកអ្នកដើរតាមគាត់បានទទួលការជំនុំជម្រះយ៉ាងយុត្តិធម៌របស់ព្រះជាម្ចាស់។ PPKh2 132.4

    តើអំពើអាក្រក់ដែលជាមូលដ្ឋាននៃសេចក្តីវិនាសរបស់លោកកូរេនេះ នៅតែមានដែរឬទេ? អំនួតនិងការលោភលន់បានរីករាលដាលយ៉ាងទូលំទូលាយ ដែលបើកទ្វារឱ្យការច្រណែននិងទំនាស់ផ្សេងៗកើនឡើងដល់កម្រិត ខ្ពស់បំផុត។ អំពើនេះបានទាញមនុស្សឱ្យបែកចេញឆ្ងាយពីព្រះ ហើយចូលទៅជិតសាតាំង ដោយមិនដឹងខ្លួន។ ដូចជាកូរេនិងគូកនរបស់គាត់ដែរ ពួកគេជាច្រើនកំពុងគិត កំពុងដាក់ផែនការ និងកំពុងធ្វើការយ៉ាងអន្ទះសា ដើម្បីលើកតម្កើងខ្លួនឯងថាពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរសេចក្ដីពិត និងនិយាយមួលបង្កាច់ពីអ្នកបម្រើរបស់ព្រះ។ ដោយគេនៅតែបន្ដនិយាយ ដដែលៗអំពីការកុហកនេះ ទីបំផុតពួកគេក៏បានជឿថាវាជាការពិត។ PPKh2 132.5

    ជនជាតិហេព្រើរមិនចង់ចុះចូលជាមួយនឹងការដឹកនាំរបស់ព្រះជាម្ចាស់ និងលក្ខខណ្ឌរបស់ព្រះទេ។ ពួកគេក៏មិនចង់ទទួលការកែតម្រង់ដែរ។ នេះហើយ គឺជាអាថ៌កំបាំងដែលធ្វើឱ្យគេរអ៊ូរទាំទាស់នឹងលោកម៉ូសេ។ នៅទូទាំងប្រវត្តិសាស្រ្តនៃពួកជំនុំ ពួកអ្នកបម្រើរបស់ព្រះត្រូវតែជួបនឹងវិញ្ញាណដូចគ្នានេះ។ PPKh2 133.1

    Larger font
    Smaller font
    Copy
    Print
    Contents