Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៧ ឧសភា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ។ យ៉ូហាន ៦ : ៣៥PPKh2 8.1

    ថ្ងៃសប្ប័ទមុនភ្នំស៊ីណាយ

    នៅក្នុងវិធីដែលព្រះបានប្រទាននំម៉ាណា យើងមានភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាថ្ងៃសប្ប័ទមិនមែនមានដើមកំណើតនៅត្រឹមពេលដែលព្រះ បានប្រទានក្រឹត្យវិន័យដប់ប្រការនៅភ្នំស៊ីណាយទេ។ ពួកគេបានយល់ថាព្រះជាម្ចាស់បានតម្រូវឱ្យពួកគេរក្សាថ្ងៃសប្ប័ទតាំងពីមុនសាសន៍អ៊ីស្រាអែលបានមកដល់ភ្នំស៊ីណាយទៅទៀត។ នៅពេលដែលពួកគេបានរើសនំម៉ាណាលើសពីថ្ងៃធម្មតាពីរដង នៅថ្ងៃសុក្រ ដើម្បីរៀបចំសម្រាប់ថ្ងៃសប្ប័ទនិស្ស័យដ៏ពិសិដ្ឋនៃថ្ងៃឈប់សម្រាកនេះ បានរំឭកដល់ពួកគេជាបន្ត។ ហើយនៅពេលដែលពួកបណ្តាជនខ្លះបានចេញទៅរករើសនំម៉ាណានៅថ្ងៃសប្ប័ទ ព្រះអម្ចាស់បានសួរថា “តើឯងរាល់គ្នាមិនព្រមធ្វើតាមបញ្ញត្តិ ហើយនិងច្បាប់អញដល់កាលណាទៀត”។ PPKh2 8.2

    “ហើយបង្អុរនំម៉ាណាឱ្យធ្លាក់មកលើគេ (កូនចៅអ៊ីស្រាអែល) ដូចជាភ្លៀងសម្រាប់គេបរិភោគ គឺទ្រង់ប្រទានអាហារពីឋានសួគ៌ដល់គេ គេបានបរិភោគនំរបស់ពួកទេវតាទាំងអស់គ្នា ទ្រង់បានផ្ញើអាហារមកគេ ឱ្យបានឆ្អែត” (ទំនុកតម្កើង ៧៨:២៤, ២៥) នោះគឺជាចំណីអាហារដែលពួកទេវតាបានប្រទានដល់គេ។ ព្រះបានបង្រៀនដល់ពួកគេរៀងរាល់ថ្ងៃថា ពួកគេនឹងមានអ្វីៗគ្រប់យ៉ាង តាមសេចក្តីត្រូវការរបស់គេ នៅក្នុងទឹកដីកាណានដែលបានហ៊ុមព័ទ្ធដោយស្រែចម្ការដែលមានភោគផលដ៏បរិបូរ។ PPKh2 8.3

    នំម៉ាណាគឺជានិមិត្តរូបតំណាងឱ្យព្រះអង្គ ដែលបានយាងចុះមកពីព្រះជាម្ចាស់ ដើម្បីប្រទានជីវិតដល់មនុស្សនៅក្នុងពិភពលោក។ ព្រះយេស៊ូមានបន្ទូលថា “ខ្ញុំជានំប៉័ងជីវិត ពួកអយ្យកោអ្នករាល់គ្នាបានបរិភោគនំម៉ាណានៅទីរហោស្ថាន ហើយក៏ស្លាប់អស់ទៅ ឯនំប៉័ងដែលខ្ញុំនិយាយនេះ គឺជានំប៉័ង ដែលចុះពីឋានសួគ៌មក។ . . . បើអ្នកណាបរិភោគនំប៉័ងនេះ នោះនឹងរស់នៅអស់កល្បជានិច្ច ឯនំប៉័ងដែលខ្ញុំឱ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឱ្យជំនួសជីវិតមនុស្សលោក” យ៉ូហាន ៦:៤៨-៥១។ PPKh2 9.1

    បន្ទាប់ពីចាកចេញពីវាលរហោស្ថានស៊ីនមក ពួកបណ្តាជនអ៊ីស្រាអែល បោះជំរំនៅរេផិឌីម។ នៅទីនោះគ្មានទឹកឱ្យគេផឹកសោះ ពួកគេក៏បានចាប់ផ្តើម លែងទុកចិត្តនឹងការផ្គត់ផ្គង់របស់ព្រះម្តងទៀត។ ពួកបណ្តាជនរករឿងឈ្លោះនឹងម៉ូសេ ដោយពាក្យថា “ចូរឱ្យទឹកមកយើងរាល់គ្នាផឹកផង”។ ពួកគេបានស្រែកដោយកំហឹងថា “ហេតុអ្វីបានជាលោកនាំពួកយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកដើម្បីសម្លាប់យើង ព្រមទាំងកូនចៅ និងហ្វូងសត្វយើងផង ដោយស្រេកទឹកដូច្នេះ”។ នៅពេលដែលព្រះបានផ្គត់ផ្គង់អាហារដ៏បរិបូរដល់ពួកគេ គេបាននឹកចាំដោយអៀនខ្មាសពីភាពខ្វះជំនឿរបស់គេ ហើយគេបានសន្យាថានឹងទុកចិត្តលើព្រះអម្ចាស់ នៅពេលអនាគតតទៅ ប៉ុន្តែ ពួកគេបានបរាជ័យចំពោះការសាកល្បងសេចក្តីជំនឿ លើកដំបូងរបស់ពួកគេ។ ដុំពពកដែលកំពុងនាំមុខគេ ហាក់ដូចជាអាថ៌កំបាំងដ៏គួរឱ្យភ័យខ្លាច។ ហើយតើលោកម៉ូសេជានរណា? តើគាត់មានគោលបំណងអ្វីបានជានាំពួកគេចេញពីស្រុកអេស៊ីព្ទមកដូច្នេះ? ការសង្ស័យនិងការមិនទុកចិត្តបានពុះពោរពេញដួងចិត្តរបស់ពួកគេ ហើយគេបម្រុងនឹងគប់សម្លាប់គាត់នឹងថ្ម ដោយកំហឹងយ៉ាងច្រឡោត។PPKh2 9.2

    ទឹកហូរចេញពីថ្ម

    លោកម៉ូសេបានស្រែកអំពាវនាវទៅព្រះទាំងទុក្ខព្រួយ “តើឱ្យពួកទូលបង្គំធ្វើដូចម្តេចនឹងពួកនេះ?” ព្រះបានបង្គាប់គាត់ឱ្យដើរទៅខាងមុខគេ ទាំងនាំពួកចាស់ទុំសាសន៍អ៊ីស្រាអែលទៅជាមួយ ហើយយកដំបងដែលបានធ្វើការអស្ចារ្យនៅស្រុកអេស៊ីព្ទនោះ ជាប់នឹងដៃទៅជាមួយផង។ ហើយព្រះអម្ចាស់ មានបន្ទូលទៅគាត់ថា “មើល អញនឹងឈរនៅមុខឯង នៅលើថ្មដាហូរ៉ែប ត្រូវឱ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឱ្យគេផឹក”។ គាត់បានធ្វើតាមបង្គាប់របស់ព្រះ ហើយទឹកក៏ហូរចេញជាប្រឡាយទឹករស់ ដែលបានចម្អែតដល់មនុស្សក្នុងជំរំទាំងអស់គ្នាជាបរិបូរ។ ដោយក្តីមេត្តាករុណារបស់ទ្រង់ ព្រះអម្ចាស់បានយកដំបងធ្វើជាឧបករណ៍របស់ទ្រង់ ដើម្បីសម្រេចការរំដោះរបស់ពួកគេ។ PPKh2 9.3

    Larger font
    Smaller font
    Copy
    Print
    Contents