Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង។ ទំនុកតម្កើង១១៩ : ១០៥PPKh2 43.5

    ការទូលអង្វរដល់ព្រះរបស់លោកម៉ូសេជំនួសសាសន៍អ៊ីស្រាអែល ពន្យល់អំពីការសម្របសម្រួលរបស់ព្រះគ្រិស្តចំពោះព្រះវរបិតា ជំនួសមនុស្ស មានបាប។ ប៉ុន្តែ ព្រះជាម្ចាស់មិនបានអនុញ្ញាតឱ្យលោកម៉ូសេទទួលកំហុស នៃការប្រព្រឹត្តិរំលងរបស់មនុស្ស ដូចជាព្រះគ្រិស្តបានធ្វើនោះទេ។ ព្រះអង្គមានបន្ទូលថា “ឯអ្នកណាដែលបានធ្វើបាបនឹងអញ នោះអញនឹងលុបឈ្មោះអ្នកនោះឯងពីបញ្ជីចេញ”។ PPKh2 44.1

    ពួកបណ្តាជនបានកប់សពមនុស្សស្លាប់ទាំងទុក្ខក្រៀមក្រំ។ ពីព្រោះមនុស្សបីពាន់នាក់ត្រូវបានសម្លាប់ដោយមុខដាវ ក្រោយមកមិនយូរប៉ុន្មាន សេចក្តីវេទនាបានធ្លាក់មកលើជំរំរបស់ពួកគេ ហើយឥឡូវនេះព្រះបានបញ្ជូនព្រះរាជសារមកប្រាប់ពួកគេថា ព្រះវត្តមានរបស់ព្រះនឹងលែងគង់នៅជាមួយនឹងការធ្វើដំណើររបស់ពួកគេតទៅទៀតហើយ “អញមិនឡើងទៅកណ្តាលពួកឯងទេ ក្រែងអញធ្វើឱ្យឯងវិនាសតាមផ្លូវ ដ្បិតឯងរាល់គ្នាជាមនុស្សមានក្បាលរឹង”។ ហើយព្រះបានបង្គាប់ថា “ដូច្នេះចូរឯងរាល់គ្នាដោះគ្រឿងលម្អពីខ្លួនចេញឥឡូវ ដើម្បីឱ្យអញដឹងជាត្រូវធ្វើដល់ឯងរាល់គ្នាជាយ៉ាងណា”។ “នោះពួកកូនចៅអ៊ីស្រាអែលក៏ដោះគ្រឿងលម្អទាំងអស់ពីខ្លួនចេញ ត្រង់ភ្នំហូរែប” ទាំងបន្ទាបខ្លួននិងសោកស្តាយ។ PPKh2 44.2

    តាមការត្រាស់បង្គាប់របស់ព្រះ ត្រសាលដែលគេបានប្រើជាកន្លែងថ្វាយបង្គំបណ្តោះអាសន្ន ត្រូវបានគេយក “ទៅដំឡើងនៅទីឆ្ងាយ ក្រៅពីទីដំឡើងត្រសាល (ជំរំ) របស់គេ”។ នេះគឺជាភស្តុតាងបន្ថែមទៀត ដែលបញ្ជាក់ថាព្រះជាម្ចាស់បានដកយកព្រះវត្តមានរបស់ទ្រង់ចេញពីពួកគេ។ ពួកបណ្តាជន បានដឹងពីការស្តីបន្ទោសនេះយ៉ាងច្បាស់ ហើយការបះបោរដោយចេតនារបស់ពួកបណ្ដាជនហាក់បីដូចជាការព្រមានឱ្យដឹងជាមុន អំពីមហន្ដរាយមួយធំជាងនេះដែលនឹងកើតឡើងនៅពេលខាងមុខ។ PPKh2 44.3

    ប៉ុន្តែ ព្រះក៏មិនបានទុកពួកគេចោលដោយគ្មានសេចក្តីសង្ឃឹមដែរ។ គេបានដំឡើងត្រសាលនោះនៅខាងក្រៅទីដំឡើងត្រសាលដែលលោកម៉ូសេ ហៅថា “ត្រសាលជំនុំ”។ គាត់បានប្រាប់ដល់អស់អ្នកដែលពិតជាបានកែប្រែចិត្ដ ហើយចង់វិលត្រឡប់ទៅព្រះជាម្ចាស់វិញ ឱ្យលន់តួអំពើបាបរបស់ខ្លួន និងស្វែងរកសេចក្ដីមេត្ដាករុណារបស់ទ្រង់។ នៅពេលពួកគេបានវិលត្រឡប់ទៅកាន់ត្រសាល (តង់) របស់ពួកគេវិញ លោកម៉ូសេក៏បានចូលទៅត្រសាលជំនុំនោះ។ ពួកបណ្តាជនបានរង់ចាំមើលទីសម្គាល់ ដែលបញ្ជាក់ប្រាប់ថាព្រះបានទទួលការទូលអង្វររបស់លាកម៉ូសេជំនួសពួកគេហើយ។ ការអង្វររបស់ពួកគេត្រូវបានព្រះទទួលយក។ នៅពេលដែលបង្គោលពពកចុះមក ហើយឈប់នៅមាត់ទ្វារត្រសាលជំនុំ ពួកបណ្តាជនបានយំដោយសេចក្ដីអំណរ ហើយ ពួកគេបាន “ក្រោកឡើង ថ្វាយបង្គំនៅមាត់ទ្វារត្រសាលរបស់គេរៀងខ្លួន”។PPKh2 45.1

    ជំនួយមកពីព្រះជាម្ចាស់គឺជាការចំាបាច់

    លោកម៉ូសេបានដឹងថា ដើម្បីដឹកនាំពួកបណ្តាជននេះឱ្យមានជោគជ័យ គាត់ត្រូវតែមានជំនួយមកពីព្រះ។ លោកបានទទូចអង្វរសុំឱ្យមានការធានានៃវត្តមានរបស់ព្រះថា “ដូច្នេះ បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិតមែន នោះសូមសម្តែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង ដើម្បីឱ្យទូលបង្គំបានស្គាល់ទ្រង់ ហើយឱ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ពិត រួចសូមទ្រង់នឹកចាំពីសាសន៍នេះថាជារាស្ត្ររបស់ទ្រង់ផង”។PPKh2 45.2

    ចម្លើយតបត្រឡប់មកវិញគឺ “វិញ្ញាណអញនឹងទៅជាមួយនឹងឯង ហើយអញនឹងឱ្យឯងបានសម្រាក”។ ប៉ុន្តែលោកម៉ូសេមិនទាន់ពេញចិត្តនៅឡើយទេ។ គាត់បានអធិស្ឋានសូមឱ្យព្រះសព្វព្រះហឫទ័យនឹងរាស្រ្តរបស់ទ្រង់ឡើងវិញ ហើយសូមឱ្យភស្តុតាងនៃព្រះវត្តមានរបស់ទ្រង់ ត្រូវបានឃើញជាក់ស្តែងផ្ទាល់នឹងភ្នែក ថាទ្រង់បន្តការដឹកនាំការធ្វើដំណើររបស់ពួកគេ តទៅទៀត “បើសិនណាជាព្រះវិញ្ញាណនៃទ្រង់មិនយាងទៅជាមួយទេ នោះសូមកុំនាំយើងខ្ញុំរាល់គ្នាឡើងចេញពីទីនេះទៅឡើយ ដ្បិតតើធ្វើដូចម្តេចឱ្យដឹងថា ទូលបង្គំហើយនិងរាស្ត្រទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ទៅបាន តើមិនមែនដោយទ្រង់យាងទៅជាមួយនឹងយើងខ្ញុំទេឬអី?” PPKh2 45.3

    Larger font
    Smaller font
    Copy
    Print
    Contents