Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ២៥ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ មានពរហើយ នគរណាដែលយកព្រះយេហូវ៉ាទុកជា ព្រះរបស់ខ្លួន គឺសាសន៍ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់។ ទំនុកដំកើង ៣៣:១២PPKh2 228.1

    សាសន៍ហេព្រើរបានចូលទៅក្នុងស្រុកកាណានហើយ ប៉ុន្តែគេមិនទាន់បានកាន់កាប់ទឹកដីនេះនៅឡើយ។ ពូជមនុស្សដ៏ខ្លាំងពូកែដែលបានរស់នៅទីនោះកំពុងក្រោកឈរប្រុងប្រៀបទប់ទល់នឹងការឈ្លានពានទឹកដីរបស់ពួកគេ។ សេះនិងរទេះចម្បាំងរបស់គេ ចំណេះដឹងខាងកិច្ចការប្រទេសជាតិរបស់គេនិងការហ្វឹកហ្វឺនខាងសង្រ្គាម បានធ្វើឱ្យពួកគេមានប្រៀបជាខ្លាំង។ លើសពីនេះទៅទៀត ប្រទេសនេះត្រូវបានការពារដោយ “ទីក្រុងធំ ដែលមានកំផែងខ្ពស់ដល់ផ្ទៃមេឃផង” (ចោទិយកថា ៩:១)។ នៅក្នុងសង្គ្រាមដែលនឹងចូលមកដល់នាពេលខាងមុខនេះ ជនជាតិអ៊ីស្រាអែលអាចសង្ឃឹមថានឹងទទួលបានជោគជ័យតែនៅក្នុងការធានានៃកម្លាំងរបស់ព្រះប៉ុណ្ណោះ មិនមែនដោយកម្លាំងរបស់ពួកគេផ្ទាល់ឡើយ។ PPKh2 228.2

    ទីក្រុងយេរីខូរដ៏ធំនិងមានស្តុកស្តម្ភនេះ នៅជិតបង្កើយនឹងជំរំរបស់ពួកគេ នៅគីលកាល។ នៅពីក្រោយកំផែងការពារដ៏រឹងមាំរបស់ខ្លួន ទីក្រុងដ៏អំនួតនេះបានបំពានដល់ព្រះ នៃសាសន៍អ៊ីស្រាអែល។ ទីក្រុងយេរីខូរជាកន្លែងដែលបានឧទិ្ទសជាពិសេសដល់ព្រះអាស្តារ៉ូថជាព្រះនៃព្រះចន្ទ។ ទីនេះ ជាមជ្ឈមណ្ឌលនៃគំនិតដ៏អាក្រក់និងថោកទាបបំផុតនៃសាសនាសាសន៍ កាណាន។ ដោយលទ្ធផលដ៏គួរឱ្យភ័យខ្លាចនៃអំពើបាបរបស់ពួកគេនៅក្រុងបេតពេអរហាក់នៅថ្មីៗនៅក្នុងគំនិតរបស់ពួកគេ ពួកបណ្តាជន អ៊ីស្រាអែល អាចសម្លឹងមើលទៅឯទីក្រុងនេះដោយការស្អប់ខ្ពើមប៉ុណ្ណោះ។ PPKh2 228.3

    លោកយ៉ូស្វេបានមើលឃើញថាការដណ្តើមយកទីក្រុងយេរីខូរគឺជាជំហានទីមួយ ក្នុងការកាន់កាប់ទឹកដីកាណាន។ ដោយចាកចេញពីជំរំ ទៅសញ្ជឹងគិតនិងអធិស្ឋាន គាត់បានឃើញកំពូលមេទ័ពដ៏ខ្លាំងពូកែម្នាក់ “មានទាំងកាន់ដាវហូតជាស្រេច”។ លោកយ៉ូស្វេចូលទៅសួរថា “តើលោកកាន់ខាងយើងខ្ញុំ ឬខាងពួកខ្មាំងសត្រូវរបស់យើងខ្ញុំ?” អ្នកនោះបានឆ្លើយតបមកវិញថា “អញបានមកធ្វើជាកំពូលលើពួកពលផងព្រះយេហូវ៉ាវិញ” ជនចំឡែកដ៏អាថ៌កំបាំងនេះគឺព្រះគ្រិស្តជាព្រះដ៏ខ្ពស់បំផុត។ ដោយការភ័យខ្លាច លោកយ៉ូស្វេបានទម្លាក់ខ្លួនក្រាបផ្កាប់មុខដល់ដីហើយថ្វាយបង្គំ។ PPKh2 229.1

    បន្ទាប់មក គាត់បានឮការធានារបស់ព្រះមកថា “មើលអញបានប្រគល់ក្រុងយេរីខូរ ព្រមទាំងស្តេចគេ និងពួកមនុស្សខ្លាំងពូកែស្ទាត់ជំនាញទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃឯងហើយ” ហើយគាត់បានទទួលការណែនាំអំពីការវាយយកទីក្រុងនោះ។ ដោយការស្តាប់បង្គាប់តាមការត្រាស់បង្គាប់របស់ព្រះ លោកយ៉ូស្វេបានប្រមូលផ្តុំកងទ័ពអ៊ីស្រាអែល។ គ្មានការវាយប្រហារដោយកម្លាំងទ័ពឡើយ។ គឺពួកគេគ្រាន់តែដើរជុំវិញទីក្រុង ដោយសែងហិបរបស់ព្រះជាម្ចាស់ និងកាន់ត្រែហើយផ្លុំប៉ុណ្ណោះ។ ហិបសញ្ញារបស់ព្រះជាម្ចាស់បានហ៊ុមព័ទ្ធដោយសិរីល្អរបស់ទ្រង់ ដែលសែងដោយពួកសង្ឃស្ថិតក្នុងសម្លៀកបំពាក់ពិសេសប្រចាំតំណែង។ កងទ័ពអ៊ីស្រាអែលបានដើរតាមពីក្រោយ។ ក្បួនបានហែព័ទ្ធជុំវិញទីក្រុងដែលមានជោគវាសនាអាក្រក់នោះ។PPKh2 229.2

    គេមិនមានឮសំឡេងអ្វីឡើយ ក្រៅពីសំឡេងជើងនៃកងទ័ពដ៏ខ្លាំងពូកែ និងសំឡេងត្រែដែលបានបន្លឺយ៉ាងកងរំពង ទៅប៉ះនឹងទីខ្ពស់ជះសំឡេង ខ្ទ័រត្រឡប់មកវិញ ពាសពេញទាំងផ្លូវនៅក្នុងទីក្រុងយេរីខូរឡើយ។ PPKh2 230.1

    អ្នកយាមទីក្រុងនេះបានរាយការណ៍ទៅកាន់អ្នកមានអំណាចនៅថ្នាក់លើ ដោយការភ្ញាក់ផ្អើលនិងការព្រួយបារម្ភយ៉ាងខ្លាំង។ នៅពេលពួកគេបានឃើញថាហ្វូងមនុស្សដ៏មានឫទ្ធានុភាពបានដង្ហែក្បួននៅជុំវិញក្រុងរបស់ពួកគេមួយថ្ងៃមួយជុំ ជារៀងរាល់ថ្ងៃ ដោយមានហិបសញ្ញានិងពួកសង្ឃសែងហិបពិសិដ្ឋដ៏អាថ៌កំបាំង ទស្សនីយភាពនេះបានវាយប្រហារទៅលើចិត្តរបស់សង្ឃនិងបណ្តាជនឱ្យមានការភ័យខ្លាចយ៉ាងក្រែលែង។ ពួកគេបានត្រួតពិនិត្យ ប្រព័ន្ធការពារដ៏រឹងមាំរបស់ពួកគេឡើងវិញ ដោយរំពឹងថាពួកគេពិតជានឹងអាចទប់ទល់ទៅនឹងការវាយប្រហារដ៏ខ្លាំងក្លាបំផុតនេះបានដោយជោគជ័យ។ មនុស្សជាច្រើនបានសើចចំអកមើលងាយថានឹងមិនមានការខូចខាតណាមួយអាចកើតឡើងដល់ពួកគេ តាមរយៈការហែក្បួនដ៏ចម្លែកនេះឡើយ។ អ្នកផ្សេងទៀតបានភ័យខ្លាច ខណៈដែលពួកគេតាមដានមើលក្បួនដង្ហែរៀងរាល់ថ្ងៃ។ ពួកគេបាននឹកចាំថាសមុទ្រក្រហមធ្លាប់បានញែកចេញពីគ្នាម្តង នៅចំពោះសាសន៍អ៊ីស្រាអែល និងថាព្រះទើបតែនឹងបានបើកផ្លូវឱ្យពួកគេដើរឆ្លងកាត់ទន្លេយ័រដាន់នៅពេលថ្មីៗនេះ។ PPKh2 230.2