Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ ជាអ្នកដែលមិនបណ្តោយឲ្យព្រលឹងខ្លួនទៅតាមសេចក្តីភូតភរ ហើយមិនបានស្បថប្រវ័ញ្ចគេឡើយ។ ទំនុកដំកើង២៤:៣,៤PPKh2 247.1

    ចេញពីស៊ីគែម ជនជាតិអ៊ីស្រាអែលបានវិលត្រឡប់ទៅកាន់ទីដំឡើងត្រសាលរបស់ពួកគេនៅ គីលកាល។ នៅទីនោះមានប្រតិភូចម្លែកម្នាក់បានមកជួបពួកគេ ដោយអះអាងថាខ្លួនមកពីស្រុកឆ្ងាយ។ ការនេះហាក់ដូចជាបានបញ្ជាក់ឱ្យដឹងដោយសាររូបរាងរបស់គេ។ សម្លៀកបំពាក់របស់ពួកគេចាស់ដាច់ដាច ហើយពាក់ស្បែកជើងប៉ះជាច្រើនបំណះ។ ចំណែកអាហាររបស់ពួកគេនោះសុទ្ធតែស្វិត ហើយដុះផ្សិត ឯថង់ស្បែកសម្រាប់ស្រាទំពាំងបាយជូរ ជាថង់ស្បែកចាស់ហើយធ្លាយ បានចងខ្ជឹបវិញផង បានធ្វើដំណើរលើខ្នងលាយ៉ាងប្រញាប់ប្រញាល់។PPKh2 247.2

    នៅឯផ្ទះដ៏សែន “ឆ្ងាយដាច់ស្រយាល” របស់គេ ដែលគេអះអាងថាឆ្ងាយពីប្រទេស ប៉ាលេស្ទីន គេបានឮពីការអស្ចារ្យដែលព្រះបានធ្វើ ហើយស្តេចរបស់គេបានបញ្ជូនពួកគេឱ្យមកតាំងសេចក្តីសញ្ញា(ចរចា) ជាមួយនឹងសាសន៍អ៊ីស្រាអែល។ ព្រះបានព្រមានសាសន៍ហេព្រើរជាពិសេស មិនឱ្យចុះសន្ធិសញ្ញាជាមួយនឹងនគរណាមួយ ដែលថ្វាយបង្គំរូបព្រះនៅស្រុកកាណានឡើយ ហើយការសង្ស័យមួយបានកើតឡើងនៅក្នុងគំនិតរបស់ពួកមេដឹកនាំ អំពីសេចក្ដីពិតនៃសម្តីរបស់ជនចំឡែកទាំងនេះ។ PPKh2 247.3

    ពួកគេបាននិយាយថា “ក្រែងអ្នករាល់គ្នានៅក្នុងស្រុកយើងនេះដែរទេដឹង”។ ពួករាជទូតទាំងនោះឆ្លើយថា “យើងខ្ញុំជាអ្នកបម្រើរបស់លោក”។ តែ យ៉ូស្វេសួរគេថា តើអ្នករាល់គ្នាជាសាសន៍ណា ហើយមកពីណា គេក៏ជម្រាបថា “ឯនំបុ័ងយើងខ្ញុំនេះ បានយកពីផ្ទះយើងខ្ញុំមកទាំងក្តៅ សម្រាប់ជាស្បៀងតាមផ្លូវ តាំងពីថ្ងៃដែលយើងខ្ញុំបានចេញមកឯលោករាល់គ្នា តែឥឡូវនេះ មើល បានស្វិត ហើយដុះផ្សិតអស់រលីង ឯថង់ស្បែកសម្រាប់ស្រាទំពាំងបាយជូរទាំងនេះ ក៏ថ្មីសុទ្ធក្នុងកាលដែលយើងខ្ញុំបានចាក់ចូលពេញនោះដែរ តែមើល ឥឡូវនេះទៅជាកណ្តាចអស់វិញ សម្លៀកបំពាក់និងស្បែកជើងយើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ ដោយព្រោះផ្លូវឆ្ងាយ”។PPKh2 248.1

    ពួកសាសន៍ហេព្រើរ “ឥតទូលសួរដល់ព្រះយេហូវ៉ាឡើយ ដូច្នេះយ៉ូស្វេ ក៏ព្រមចងជាស្ពានមេត្រីនឹងគេ ព្រមទាំងតាំងសញ្ញាឱ្យគេបាននៅរស់តទៅ ហើយពួកអ្នកដែលជាកំពូលលើពួកជំនុំក៏ស្បថនឹងគេដែរ”។ ដូច្នេះសន្ធិសញ្ញា នេះក៏បានផ្តល់សច្ចាប័ន។ បីថ្ងៃក្រោយមកទៀតជនជាតិអ៊ីស្រាអែលក៏បានរកឃើញការពិត។ “នោះក៏ឮថា ពួកអ្នកនោះជាអ្នកជិតខាង ដែលនៅក្នុងស្រុកនោះវិញ”។ ពួកស្រុកគីបៀនបានប្រើឧបាយកលនេះដើម្បីរក្សាជីវិតរបស់ពួកគេ។ PPKh2 248.2

    ជនជាតិអ៊ីស្រាអែលតូចចិត្ដជាខ្លាំង នៅពេលដែលពួកគេបានមកដល់ទីក្រុងនៃស្រុកគីបៀន នៅជិតចំណុចកណ្តាលនៃទឹកដីនេះ បន្ទាប់ពីពួកគេធ្វើដំណើរតែបីថ្ងៃប៉ុណ្ណោះ។ “តែមិនបានវាយគេទេ” ដ្បិតពួកអ្នកដែលជាកំពូលលើពួកជំនុំបានស្បថនឹងគេហើយ ដោយនូវព្រះនាមផងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល”។ ពួកស្រុកគីបៀនបានសន្យាថានឹងបោះបង់រូបព្រះចោល ហើយថ្វាយបង្គំដល់ព្រះយេហូវ៉ា និងរក្សាជីវិតរបស់ពួកគេ ដោយមិនរំលោភបំពាននឹងការត្រាស់បង្គាប់របស់ព្រះ ឱ្យបំផ្លាញជនជាតិ កាណានដែលថ្វាយបង្គំរូបព្រះនោះឡើយ។ ទោះបីជាពាក្យសម្បថនេះបានធ្វើឡើងដោយការបោកប្រាស់ក៏ដោយ ក៏គេមិនត្រូវកែប្រែដែរ។ ទោះបីជាត្រូវទទួលផលប្រយោជន៍ ត្រូវសងសឹក ឬដោយចំណាប់អារម្មណ៍ផ្ទាល់ខ្លួនក៏ដោយ ក៏មិនត្រូវធ្វើឱ្យសម្បថឬសេចក្តីសន្យានេះ អស់សុពលភាពឡើយ។ តើអ្នកណា “នឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន” គឺ “ជាអ្នកដែលហ៊ានទាំងស្បថដល់បង់ប្រយោជន៍ខ្លួនផង ឥតប្រែប្រួលឡើយ” (ទំនុកតម្កើង ២៤:៣, ១៥:៤) ។ PPKh2 248.3

    ការដែលសាសន៍គីបៀនបានធ្វើឱ្យខ្លួនឯងទៅជាទាសករ

    គេបានទុកជីវិតឱ្យពួកគីបៀនរស់នៅ ប៉ុន្តែ ត្រូវបានចាត់ឱ្យទៅបម្រើការយ៉ាងថោកទាប នៅក្នុងរោងឧបោសថ ក្នុងឋានៈជាទាសករ ។ “នៅថ្ងៃនោះឯង យ៉ូស្វេបានតម្រូវគេឱ្យធ្វើជាពួកអ្នកកាប់ឧស ហើយរែកទឹកដល់ពួកជំនុំ និងសម្រាប់អាសនានៃព្រះយេហូវ៉ា”។ ពួកគេបានទទួលលក្ខខណ្ឌទាំងនេះដោយការដឹងគុណនិងរីករាយ ដោយបានគង់ជីវិត ទោះបីជាត្រូវធ្វើអ្វីក៏ដោយ។ ពួកគេបាននិយាយទៅកាន់លោកយ៉ូស្វេថា “ឥឡូវនេះ មើលយើងខ្ញុំនៅក្នុងកណ្តាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកគិតថាស្រួល ហើយត្រឹមត្រូវចុះ”។PPKh2 249.1

    គីបៀនគឺជាទីក្រុងសំខាន់បំផុតរបស់ពួកគេ “ជាក្រុងធំ ដូចជាក្រុងរបស់ស្តេចណាមួយដែរ . . . ហើយពួកមនុស្សនៅក្រុងនោះ សុទ្ធតែខ្លាំងពូកែផង”។ វាគឺជាភស្តុតាងនៃការរន្ធត់ដ៏សម្បើមអស្ចារ្យ ដែលសាសន៍អ៊ីស្រាអែល បានជំរុញដល់ជនជាតិកាណានដែលជាមនុស្សនៅក្នុងទីក្រុងដ៏មានឥទ្ធិពលមួយឱ្យងាកទៅរកការបន្ទាបខ្លួន ដើម្បីជាមធ្យោបាយសង្គ្រោះអាយុជីវិតរបស់ ពួកគេ។ PPKh2 249.2

    ប៉ុន្តែ ពួកអ្នកស្រុកគីបៀននឹងមានជីវិតល្អប្រសើរជាងនេះ ប្រសិនបើពួកគេបានដោះស្រាយដោយស្មោះត្រង់ជាមួយនឹងសាសន៍អ៊ីស្រាអែល។ ការបោកប្រាស់របស់ពួកគេ បានត្រឹមតែនាំឱ្យពួកគេអាម៉ាស់និងក្លាយទៅជាទាសករប៉ុណ្ណោះ។ ព្រះបានតាំសញ្ញាថាអ្នកទាំងឡាយណាដែលនឹងបោះបង់ជំនឿលើព្រះក្លែងក្លាយរបស់ខ្លួនចោល ហើយភ្ជាប់ទំនាក់ទំនងជាមួយនឹងសាសន៍អ៊ីស្រាអែល នឹងបានទទួលព្រះពរនៃសេចក្ដីសញ្ញាដែរ។ ជាមួយនឹង ករណីលើកលែងមួយចំនួន ពួកមនុស្សបែបនេះនឹងរីករាយជាមួយនឹងការសព្វព្រះហឫទ័យនិងកិត្តិយសស្មើគ្នាជាមួយនឹងសាសន៍អ៊ីស្រាអែលដែរ។ PPKh2 249.3

    ពួកអ្នកស្រុកគីបៀនអាចទទួលបាននូវងារទាំងនេះ។ មិនមានការបន្ទាប ខ្លួនណាឱ្យទាបជាងការដែលពលរដ្ឋនៃរាជធានីដែលមាន “ពួកមនុស្សនៅក្រុងនោះ សុទ្ធតែខ្លាំងពូកែផង” សុខចិត្តមកធ្វើជាអ្នកពុះឧសរែកទឹកដូច្នេះ។ នៅគ្រប់ទាំងជំនាន់របស់គេ លក្ខខណ្ឌនៃការងារជាទាសករដ៏នឿយហត់របស់ពួកគេ បានបញ្ជាក់ថាព្រះស្អប់ខ្ពើមពាក្យកុហកណាស់។ PPKh2 250.1

    Larger font
    Smaller font
    Copy
    Print
    Contents