Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៤ ឧសភា

    ខចងចាំប្រចាំសប្តាហ៍ ៖ ទ្រង់មានព្រះបន្ទូលថា បើឯងរាល់គ្នាប្រុងនឹងស្តាប់តាមព្រះយេហូវ៉ា ជាព្រះនៃឯង ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រនៃទ្រង់ ព្រមទាំងផ្ទៀងត្រចៀក ស្តាប់តាមបញ្ញត្តទ្រង់ ហើយកាន់តាមច្បាប់ទ្រង់ទាំងប៉ុន្មាន នោះអញនឹងមិនធ្វើឲ្យឯងរាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចជាអញបានធ្វើឲ្យកើតឡើងដល់ពួកសាសន៍អេស៊ីព្ទនោះឡើយ ដ្បិតអញនេះជាយេហូវ៉ា គឺជាព្រះដែលប្រោសឯងរាល់គ្នាឲ្យជា។ និក្ខមនំ : ១៥ : ២៦...PPKh2 1.1

    ចេញពីសមុទ្រក្រហមជនជាតិអ៊ីស្រាអែលបានបន្តដំណើរជាថ្មីម្តងទៀត នៅក្រោមការដឹកនាំរបស់បង្គោលពពក។ ពួកគេមានពេញដោយក្តីអំណរនៅក្នុងទិដ្ឋភាពនៃសេរីភាពថ្មីរបស់គេ ហើយរាល់ការមិនសប្បាយចិត្ត និងការត្អូញត្អែរទាំងឡាយត្រូវបានស្ងៀមស្ងាត់។ PPKh2 1.2

    ប៉ុន្តែ ខណៈដែលពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ នោះពួកគេមិនអាចរកទឹកផឹកបានទេ។ ទឹកសម្រាប់ផ្គត់ផ្គង់តាមផ្លូវដែលគេបានយកមកជាមួយក៏បានអស់។ មិនមានអ្វីដើម្បីបំបាត់ការស្រេករបស់ពួកគេទេ ខណៈដែលពួកគេបានធ្វើដំណើរយឺតៗ យ៉ាងនឿយហត់ នៅក្រោមកម្តៅព្រះអាទិត្យដ៏ក្តៅហែងនោះ។ លោកម៉ូសេដែលជាអ្នកស្គាល់តំបន់នេះបានដឹងពីអ្វីដែលអ្នកដទៃទៀតមិនដឹង គឺនៅម៉ាមរ៉េ មានប្រភពទឹក តែគេមិនអាចប្រើទឹកនេះបានទេ។ ដោយចិត្តកង្វល់ លោកបានឮសម្រែកហ៊ោដោយអរសប្បាយ ឡើងថា “ទឹក ទឹក!” បន្លឺបន្តគ្នាតាំងពីក្បាលដល់កន្ទុយជួរ។ ទាំងបុរស ស្ត្រីនិងកុមារប្រញាប់ប្រញាល់ រត់ទៅរកកន្លែកសម្រាកដោយអំណរ នៅពេលដែលសម្រែកនៃការថប់បារម្ភផ្ទុះឡើង ទឹកនេះល្វីងណាស់!PPKh2 1.3

    ពួកបណ្តាជនបានស្តីបន្ទោសដល់លោកម៉ូសេ នៅក្នុងក្តីអស់សង្ឃឹមរបស់ពួកគេ ដោយមិនបាននឹកឃើញថា ព្រះវត្តមានរបស់ព្រះនៅក្នុងបង្គោល ពពកដ៏អស្ចារ្យ កំពុងដឹកនាំលោកម៉ូសេ និងពួកគេនោះឡើយ។ លោកម៉ូសេបានធ្វើការមួយដែលពួកបណ្តាជនភ្លេចមិនបាន គឺលោកបានអំពាវនាវសុំជំនួយ ពីព្រះ ដោយស្មោះអស់ពីចិត្ត។ “រួចទ្រង់បង្ហាញដើមឈើមួយ ឱ្យលោកបោះទៅក្នុងទឹក នោះទឹកក៏ត្រឡប់ទៅជាសាបវិញ”។ នៅទីនេះព្រះបានប្រទានសេចក្តីសន្យាដល់សាសន៍អ៊ីស្រាអែល។ “បើឯងរាល់គ្នាប្រុងនឹងស្តាប់តាមព្រះយេហូវ៉ា ជាព្រះនៃឯង ហើយធ្វើការត្រឹមត្រូវ នៅព្រះនេត្រនៃទ្រង់ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបញ្ញត្តិទ្រង់ ហើយកាន់តាមច្បាប់ទ្រង់ទាំងប៉ុន្មាន នោះអញនឹងមិនធ្វើឱ្យឯងរាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចជាអញបានធ្វើឱ្យកើតឡើងដល់ពួកសាសន៍អេស៊ីព្ទនោះឡើយ ដ្បិតអញនេះជាយេហូវ៉ា គឺជាព្រះដែលប្រោសឯងរាល់គ្នាឱ្យជា”។ ចេញពីម៉ាមរ៉េពួកបណ្តាជនបានធ្វើដំណើរទៅអេលីម ជាកន្លែងដែលពួកគេបានរកឃើញ “ក្បាលទឹកដប់ពីរ” ហើយគេក៏ស្នាក់នៅទីនោះជាច្រើនថ្ងៃ។ PPKh2 2.1

    នៅពេលពួកគេបានចេញពីស្រុកអេស៊ីព្ទបានមួយខែ ស្បៀងអាហាររបស់ពួកគេក៏អស់។ តើគេអាចចិញ្ចឹមដល់ហ្វូងមនុស្សដ៏ច្រើនបែបនេះយ៉ាងណាទៅ? សូម្បីតែពួកមេដឹកនាំនិងពួកចាស់ទុំក៏បានចូលរួមក្នុងការត្អូញត្អែរ ទាស់នឹងមេដឹកនាំដែលព្រះបានតែងតាំងនេះដែរ “ស៊ូឱ្យយើងបានស្លាប់ដោយ ព្រះហស្តនៃព្រះយេហូវ៉ា នៅស្រុកអេស៊ីព្ទ ក្នុងកាលដែលយើងអង្គុយនៅជិតឆ្នាំងសម្ល ហើយបានទទួលទានបាយឱ្យឆ្អែត នោះជាជាង ដ្បិតដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះ នោះគឺដើម្បីតែសម្លាប់ពួកជំនុំនេះទាំងអស់ ដោយអត់ឃ្លានទេ”។PPKh2 2.2

    ពួកគេមិនទាន់អត់ឃ្លានពិតប្រាកដទេ តែពួកគេបារម្ភចំពោះពេលអនាគតទៅមុខទៀត។ នៅក្នុងក្តីស្រមៃរបស់ពួកគេ គេប្រមើលឃើញកូនចៅរបស់គេជួបប្រទះនឹងការអត់ឃ្លាន។ ព្រះអម្ចាស់បានអនុញ្ញាតឱ្យពួកគេជួបនឹងការលំបាកនៅជុំវិញគេ និងឱ្យចំណីអាហាររបស់គេចេះតែនៅតិចទៅៗ ដើម្បីឱ្យចិត្តរបស់ពួកគេងាកបែរមករកទ្រង់ ជាព្រះដែលបានរំដោះរបស់ពួកគេនោះវិញ។ ប្រសិនបើពួកគេអំពាវនាវរកទ្រង់ដោយសេចក្តីត្រូវការរបស់ពួកគេ នោះទ្រង់នឹងប្រទានភស្តុតាងនៃក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់ របស់ទ្រង់ ដល់ពួកគេ។ វាគឺជាការមិនជឿដែលពេញទៅដោយអំពើបាប នៅក្នុងជីវិតរបស់ពួកគេ ដោយគិតថាពួកគេឬកូនចៅរបស់គេអាចនឹងស្លាប់ដោយ ការអត់ឃ្លាននោះ។ PPKh2 3.1

    Larger font
    Smaller font
    Copy
    Print
    Contents