Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១០ កញ្ញា

    ខចងចាំប្រចាំសប្តាហ៍ ៖ តែឯព្រះ ទ្រង់សម្តែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រិស្តបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨PPKh2 265.1

    ត្រូវតែចៀសវាងពីសង្គ្រាមស៊ីវិល (រវាងគ្នាឯង)

    អំបូរពីរ គឺកាឌនិងរូបេន ជាមួយនឹងអំបូរម៉ាណាសេពាក់កណ្តាល បានទទួលមរតករបស់ពួកគេមុនពេលឆ្លងទន្លេយ័រដាន់។ គឺតំបន់ខ្ពង់រាបនិងព្រៃឈើដ៏សម្បូរបែបយ៉ាងធំល្វឹងល្វើយនៃស្រុកគីលកាលនិងស្រុកបាសាន ដែលមានភាពទាក់ទាញ គេមិនអាចរកឃើញកន្លែងណានៅក្នុងស្រុកកាណានដែលអាចប្រៀបផ្ទឹមនឹងទីនោះបានឡើយ។ អំបូរពីរកន្លះ ចង់តាំងទីលំនៅ នៅទីនេះ ហើយបានសន្យាថា នឹងផ្តល់ចំណែកនៃកងទ័ពរបស់ខ្លួនឱ្យឆ្លងទន្លេយ័រដាន់ទៅជាមួយបងប្អូនរបស់គេ ហើយចូលរួមប្រយុទ្ធរហូតដល់ពួកគេបានចូលកាន់កាប់ទឹកដីកាណានជាមរតក។ នៅពេលដែលអំបូរទាំងដប់ពីរចូលទៅក្នុងស្រុកកាណាន “ឯពួកកូនចៅរូបេន និងពួកកូនចៅកាឌ ហើយពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លងទៅនៅមុខពួកកូនចៅអ៊ីស្រាអែល ទាំងមានគ្រឿងសស្ត្រាវុធពាក់ស្រាប់ ដូចជាម៉ូសេបានប្រាប់ គឺមានចំនួនប្រហែលជា ៤ម៉ឺននាក់ ដែលសុទ្ធតែពាក់គ្រឿងសស្ត្រាវុធរៀបចំនឹងច្បាំង គេឆ្លងនៅចំពោះព្រះយេហូវ៉ា ទៅដល់វាលក្រុងយេរីខូរ”។ (យ៉ូស្វេ ៤:១២, ១៣)។ ពួកគេបានរួមដៃជាមួយបងប្អូនគេប្រយុទ្ធយ៉ាងក្លាហានអស់ពេលជាច្រើនឆ្នាំ។ ដោយពួកគេបានរួមចំណែកនៅក្នុងចម្បាំងនានា ដូច្នេះពួកគេក៏បានទាមទារចំណែកទឹកដីរបស់ខ្លួន។ ពួកគេបានវិលត្រឡប់មកវិញ “ដោយនាំយករបស់ទ្រព្យជាច្រើន និងហ្វូងសត្វយ៉ាងសន្ធឹក ព្រមទាំងប្រាក់ មាស លង្ហិន ដែក និងសម្លៀកបំពាក់ជាច្រើនផង” ទាំងអស់នេះសម្រាប់ចែកចាយដល់អ្នកដែល នៅជាមួយគ្រួសារ និងហ្វូងសត្វរបស់គេ។ PPKh2 265.2

    លោកយ៉ូស្វេបានសម្លឹងមើលពួកគេចាកចេញទៅដោយចិត្តក្តុកក្តួល ព្រោះគាត់ដឹងពីការល្បួងដ៏ខ្លាំងក្លា ដែលពួកគេនឹងធ្លាក់ចូលនៅក្នុងជីវិតដាច់សង្វែងនិងវង្វេងវង្វាន់ នៅក្នុងប្រពៃណីរបស់ពួកអ្នកមិនជឿព្រះ ដែលរស់នៅតាមព្រំប្រទល់ស្រុករបស់ពួកគេ។ PPKh2 266.1

    ខណៈដែលលោកយ៉ូស្វេ និងមេដឹកនាំផ្សេងទៀតកំពុងតែព្រួយបារម្ភអំពីប្រផ្នូលអាក្រក់នេះស្រាប់តែមានដំណឹងចម្លែកមួយបានមកដល់ពួកគេ។ នៅក្បែរទន្លេយ័រដាន់ អំបូរពីរកន្លះបានដំឡើងអាសនាយ៉ាងធំ ស្រដៀងនឹងអាសនាតង្វាយដុតនៅស៊ីឡូរដែរ។ ដោយការឈឺចាប់នៃសេចក្តីស្លាប់ ក្រឹត្យវិន័យរបស់ព្រះបានហាមប្រាមមិនឱ្យមានការថ្វាយបង្គំផ្សេងណាមួយ ក្រៅពីការថ្វាយបង្គំនៅរោងឧបោសថឡើយ ព្រោះការនោះនឹងនាំមនុស្សឱ្យវង្វេងចេញពីជំនឿពិត។ PPKh2 266.2

    គេក៏បានសម្រេចចិត្តបញ្ជូនគណៈប្រតិភូឱ្យទៅពន្យល់ពីការប្រព្រឹត្ដិនោះ ដល់អំបូរទាំងពីរនិងមួយចំហៀងនោះ។ គេបានជ្រើសរើសមេដឹកនាំដប់នាក់ គឺម្នាក់ពីអំបូរនីមួយៗ។ មេដឹកនាំរបស់អ្នកទាំងដប់នាក់នោះគឺលោកភីនេហាស ដែលបានខំប្រឹងប្រែងញែកខ្លួនគាត់ចេញពីគេ ក្នុងស្ថានភាពនៅពេអ៊រ។ PPKh2 266.3

    ដើម្បីបញ្ជាក់ថាបងប្អូនរបស់ខ្លួនមានកំហុស ប្រតិភូទាំងនោះបានជួបពួកគេ ដោយការព្រមានយ៉ាងធ្ងន់ៗ។ ពួកគេបានប្រាប់ដល់អ្នកទាំងនោះឱ្យនឹកចាំពីការជំនុំជម្រះដែលបានធ្លាក់មកលើជនជាតិ អ៊ីស្រាអែល ដោយការចូលរួមជាមួយនឹងព្រះបាលពេអ៊រ។ លោកភីនេហាសបានប្រាប់ដល់អំបូរកាឌនិងអំបូររូបេនថា ប្រសិនបើពួកគេមិនចង់រស់នៅក្នុងស្រុកនោះដោយគ្មានអាសនា សម្រាប់ថ្វាយតង្វាយយញ្ញបូជាទេ ពួកគេនឹងត្រូវបានស្វាគមន៍ឱ្យមានចំណែកទ្រព្យសម្បត្ដិនិងឯកសិទ្ធិជាមួយនឹងអំបូរផ្សេងៗទៀត នៅឯត្រើយម្ខាងទៀតដែរ។ PPKh2 266.4

    នៅក្នុងការឆ្លើយតបត្រឡប់ទៅវិញ ពួកអ្នកដែលរងការចោទប្រកាន់ទាំងនោះបានពន្យល់ថា អាសនារបស់ពួកគេមិនមានបំណងសម្រាប់ថ្វាយតង្វាយយញ្ញបូជាអ្វីទេ គឺគ្រាន់តែសម្រាប់ទុកជាទីបន្ទាល់រំឭកថា ទោះបីជាមានទន្លេពុះចែកយ៉ាងនេះក៏ដោយ ក៏ពួកគេនៅមានជំនឿដូចបងប្អូនរបស់ពួកគេនៅស្រុកកាណានដែរ។ ពួកគេបារម្ភខ្លាចច្រើនឆ្នាំទៅមុខទៀត កូនចៅរបស់គេអាចនឹងត្រូវកាត់ផ្តាច់លែងមានចំណែកជាមួយនឹងសាសន៍អ៊ីស្រា-អែល។ អាសនាដែលយកគំរូតាមអាសនារបស់ព្រះជាម្ចាស់នៅស៊ីឡូរនេះ ជាទីបន្ទាល់បញ្ជាក់ថា អ្នកសាងសង់អាសនានេះគឺជាអ្នកថ្វាយបង្គំព្រះដែលមានព្រះជន្មរស់។ PPKh2 267.1

    ពួកមេដឹកនាំដែលគេបានចាត់ឱ្យទៅដូចជារាជទូតដែលមានអំណរទាំងនោះក៏បានទទួលយកការពន្យល់នេះ ហើយពួកបណ្តាជនបានរួបរួមសរសើរតម្កើងដល់ព្រះដោយអំណររីករាយ។ PPKh2 267.2

    ឥឡូវនេះអំបូរកាឌនិងរូបេនបានដាក់សិលាចារឹកមួយ នៅលើអាសនា របស់ពួកគេ ដែលចង្អុលបង្ហាញពីគោលបំណងនៃការសាងអាសនានេះឡើង។ ពួកគេបាននិយាយថា “នេះហើយជាទីបន្ទាល់ដល់អ្នករាល់គ្នា ហើយនិងយើងខ្ញុំពីព្រះយេហូវ៉ា”។ ដោយវិធីនេះពួកគេបានព្យាយាមការពារការយល់ច្រឡំនាពេលអនាគត និងដកយកចេញនូវបុព្វហេតុនៃការល្បួង។ PPKh2 267.3

    Larger font
    Smaller font
    Copy
    Print
    Contents