Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៧ សីហា

    ខចងចាំប្រចាំសប្តាហ៍ ៖ ដោយសារសេចក្តីជំនឿ លុះគេដើរព័ទ្ធជុំវិញក្រុងយេរីខូរ អស់៧ថ្ងៃហើយ នោះកំផែងទីក្រុងក៏រលំទៅ។ ហេព្រើរ ១១:៣០PPKh2 233.2

    “ដោយសារសេចក្តីជំនឿ លុះគេដើរព័ទ្ធជុំវិញក្រុងយេរីខូរ អស់៧ថ្ងៃហើយ នោះកំផែងទីក្រុងក៏រលំទៅ” (ហេព្រើរ ១១:៣០)។ មេបញ្ជាការនៃ កងទ័ពរបស់ព្រះប្រស្រ័យទាក់ទងជាមួយនឹងលោកយ៉ូស្វេតែម្នាក់ប៉ុណ្ណោះ មិនមែនជាមួយនឹងក្រុមជំនុំទាំងមូលទេ។ ក្នុងការជឿឬសង្ស័យទៅលើពាក្យរបស់លោកយ៉ូស្វេនោះវាអាស្រ័យទៅលើចិត្តរបស់គេទេ។ ពួកគេមិនអាចមើលឃើញកងទ័ពនៃពួកទេវតាដែលបានចូលរួមជាមួយពួកគេ ក្រោមការដឹកនាំនៃព្រះរាជបុត្រារបស់ព្រះនោះទេ។ ពួកគេអាចពិចារណាថា “ការដើរជុំវិញកំផែងទីក្រុងរាល់ថ្ងៃ ការផ្លុំត្រែស្នែងចៀមជារឿងដ៏គួរឱ្យចង់សើចទាំងនេះមិនអាចមានឥទ្ធិពលទៅលើប៉មការពារដ៏រឹងមាំនេះបានទេ”។ ប៉ុន្តែព្រះទ្រង់ចង់បញ្ជាក់ឱ្យគេដឹងថា កម្លាំងរបស់ពួកគេមិនមែននៅក្នុងប្រាជ្ញាឬកម្លាំងរបស់មនុស្សទេ តែមានតែនៅក្នុងព្រះអង្គសង្គ្រោះរបស់ពួកគេប៉ុណ្ណោះ។ ព្រះនឹងធ្វើការដ៏អស្ចារ្យជំនួសអ្នកដែលទុកចិត្តលើទ្រង់។ ប្រសិនបើពួកគេដាក់ទំនុកចិត្តរបស់គេទៅលើទ្រង់ទាំងស្រុង និងស្តាប់បង្គាប់ដល់ទ្រង់ដោយស្មោះត្រង់ នោះទ្រង់នឹងជួយដល់កូនចៅរបស់គេដែលជឿដល់ទ្រង់ នៅក្នុងគ្រប់ករណីបន្ទាន់ៗទាំងអស់។ PPKh2 233.3

    មូលហេតុដែលកងទ័ពអ៊ីស្រាអែលត្រូវបរាជ័យនៅក្រុងអៃ

    បន្ទាប់ពីការដួលរលំនៃទីក្រុងយេរីខូរភ្លាម លោកយ៉ូស្វេបានរៀបចំវាយ យកក្រុងអៃ ជាទីក្រុងតូចមួយតាមជួរភ្នំ ដែលមានចម្ងាយពីរបីគីឡូម៉ែត្រពីជ្រលងភ្នំយ័រដាន់ភាគខាងលិច។ អ្នកស៊ើបការណ៍បានរាយការណ៍មកថា មនុស្សដែលរស់នៅក្នុងទីក្រុងនោះមានចំនួនតិចទេ ហើយយើងត្រូវយកកម្លាំង មកតែបន្តិចនឹងអាចដណ្តើមយកទីក្រុងនេះបានហើយ។ PPKh2 234.1

    ជោគជ័យដ៏ធំដែលព្រះបានប្រទានឱ្យពួកគេ បានធ្វើឱ្យកងទ័ពអ៊ីស្រាអែល មានទំនុកចិត្តលើខ្លួនឯង។ ពួកគេមិនបានដឹងថាមានតែជំនួយមកពីព្រះប៉ុណ្ណោះទេ ដែលអាចធ្វើឱ្យពួកគេទទួលជោគជ័យបាន។ សូម្បីលោកយ៉ូស្វេក៏ធ្វើផែនការវាយយកទីក្រុងអៃដោយមិនបានសុំយោបល់ពីព្រះដែរ។ PPKh2 234.2

    កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមសម្លឹងមើលទៅសត្រូវរបស់ខ្លួន ដោយការប្រមាថ។ ពួកគេរំពឹងថានឹងដណ្តើមយកជ័យជម្នះបានយ៉ាងងាយ ហើយគេបានគិតថា ចំនួនទាហានត្រឹមតែបីពាន់នាក់ប៉ុណ្ណោះអាចនឹងដណ្តើម ទីក្រុងនោះបានហើយ។ ក្បួនកងទ័ពនេះបានធ្វើដំណើរជិតដល់មាត់ទ្វារទីក្រុងទៅហើយ ដើម្បីជួបប្រយុទ្ធជាមួយនឹងកងទ័ពដែលមានការតស៊ូប្តូរផ្តាច់។ ដោយការវាយប្រហារយ៉ាងសន្ធាប់មកលើពួកគេ ពីសំណាក់ខ្មាំងសត្រូវដែលមានគ្នាច្រើននិងស្ទាត់ជំនាញខាងសង្គ្រាម ពួកគេបានរត់គេចខ្លួនចុះតាមជម្រាលភ្នំចោតៗ ទាំងភ័យស្លន់ស្លោ។ កងទ័ពកាណាន “ដេញពួក អ៊ីស្រាអែលពីមុខទ្វារក្រុងទៅ . . . ទាំងប្រហារអ្នកទាំងនោះនៅត្រង់ផ្លូវចុះ”។ ទោះបីជាការបាត់បង់នេះមានទំហំតូចក៏ដោយ ក៏មានមនុស្សសាមសិបប្រាំមួយនាក់បានស្លាប់ដែរ បរាជ័យនេះបានធ្វើឱ្យពួកគេបាក់ទឹកចិត្តជាខ្លាំង។ “ដូច្នេះពួកជនទាំងឡាយ ក៏មានចិត្តរលាយទៅដូចជាទឹក”។ PPKh2 234.3

    ឯយ៉ូស្វេ លោកហែកសម្លៀកបំពាក់ ហើយទម្លាក់ខ្លួនក្រាបផ្កាប់មុខនឹងដី នៅចំពោះហិបនៃព្រះយេហូវ៉ា ទាល់តែល្ងាច ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង គេក៏ដាក់ធូលីដីនៅលើក្បាលរៀងខ្លួនដែរ”។PPKh2 235.1

    រួចយ៉ូស្វេទូលថា ” ដល់ហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់បាននាំពួកបណ្តាជននេះ ឆ្លងទន្លេយ័រដាន់មក ដើម្បីនឹងប្រគល់យើងរាល់គ្នា ទៅក្នុងកណ្តាប់ដៃសាសន៍អាម៉ូរី ឱ្យត្រូវវិនាសដូច្នេះ ដ៏គួរតែឱ្យយើងរាល់គ្នាបានសុខចិត្តនៅខាងនាយទន្លេយ័រដាន់វិញ ជាជាងPPKh2 235.2

    ឱព្រះអម្ចាស់អើយ ដែលពួកអ៊ីស្រាអែលបែរខ្នងរត់នៅមុខពួកខ្មាំងសត្រូវយ៉ាងនេះ តើត្រូវឱ្យទូលបង្គំថាដូចម្តេចវិញ ដ្បិតពួកសាសន៍កាណាន និងមនុស្សនៅស្រុកនេះទាំងប៉ុន្មាន គេនឹងឮហើយនិងព័ទ្ធយើងរាល់គ្នាជុំវិញ រួចគេនឹងកាត់ឈ្មោះយើងរាល់គ្នាពីផែនដីចេញ នោះតើទ្រង់នឹងធ្វើដូចម្តេច សម្រាប់ព្រះនាមទ្រង់ដ៏ជាធំ”។ PPKh2 235.3

    ព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយនឹងលោកយ៉ូស្វេថា “ចូរក្រោកឡើង! ម្តេចក៏ទម្លាក់ខ្លួនក្រាបផ្កាប់មុខដូច្នេះ ពួកអ៊ីស្រាអែលបាន . . . ប្រព្រឹត្តរំលងសេចក្តីសញ្ញាអញ ដែលបានបង្គាប់ដល់គេហើយ” ដល់ពេលវិនិច្ឆ័យឱ្យទាន់ពេលវេលាហើយ មិនមែនជាពេលដែលត្រូវអស់សង្ឃឹមនិងទ្រហោយំឡើយ។ គឺមានបាបនៅក្នុងជំរំ ហើយឯងត្រូវតែស្វែងរក និងបំបាត់ចោលចេញ។ “បើឯងរាល់គ្នាមិនបំផ្លាញរបស់ដែលសម្រាប់បំផ្លាញពីពួកឯងចេញទេ នោះអញមិននៅជាមួយនឹងឯងរាល់គ្នាទៀតឡើយ”។PPKh2 235.4

    Larger font
    Smaller font
    Copy
    Print
    Contents