Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ គ្រប់ទាំងផ្លូវរបស់មនុស្ស សុទ្ធតែត្រឹមត្រូវនៅភ្នែកខ្លួន តែព្រះយេហូវ៉ាទ្រង់ថ្លឹងចិត្តវិញ។ សុភាសិត ២១:២PPKh2 108.2

    អំពើបាបនៃការច្រណែន

    លោកម៉ូសេបានដឹងពីភាពកម្សោយរបស់គាត់ ហើយបានយកព្រះធ្វើជាអ្នកប្រឹក្សាយោបល់ ប៉ុន្តែលោកអើរ៉ុនបានគិតថាខ្លួនឯងខ្ពស់ជាង ហើយទុកចិត្តទៅលើព្រះតិច ហើយបានបរាជ័យនៅក្នុងរឿងថ្វាយបង្គំរូបព្រះនៅភ្នំស៊ីណាយ។ នាងម៉ារាមនិងលោកអើរ៉ុនត្រូវបានការច្រណែននិងមហិច្ឆតាបិទភ្នែកឱ្យនិយាយថា “តើព្រះយេហូវ៉ាបានមានព្រះបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានព្រះបន្ទូលនឹងយើងដែរទេឬអី?” PPKh2 108.3

    នាងម៉ារាមបានរកឃើញមូលហេតុដើម្បីត្អូញត្អែរព្រឹត្តិការណ៍ដែលព្រះបានដឹកនាំជាពិសេស អាពាហ៍ពិពាហ៍របស់លោកម៉ូសេបានធ្វើឱ្យនាងមិនពេញចិត្តឡើយ។ ការដែលគាត់បានយកស្ត្រីសាសន៍ដទៃ ក្រៅពីស្រ្តីសាសន៍ហេព្រើរមកធ្វើជាប្រពន្ធដូច្នេះ គឺជាការប្រឆាំងទៅនឹងអំនួតរបស់គ្រួសារនិងជាតិសាសន៍របស់នាង។ នាងបានប្រព្រឹត្តទៅកាន់នាង សេផូរ៉ា ដោយការមិនគោរពនៅក្នុងការកំពុតយ៉ាងអាក្រក់។ PPKh2 108.4

    ទោះបីជាគេហៅនាងថាជា “ស្រ្តីសាសន៍គូស” ក៏ដោយ ក៏ប្រពន្ធរបស់ លោកម៉ូសេគឺជាសាសន៍ម៉ាឌាន ហើយជាកូនចៅរបស់លោកអ័ប្រាហាំដែរ។ នាងខុសពីសាសន៍ហេព្រើរដោយសារតែមានស្បែកខ្មៅជាងប៉ុណ្ណោះ។ ទោះបីជានាងមិនមែនជាសាសន៍អ៊ីស្រាអែលក៏ដោយ នាងសេផូរ៉ាគឺជាអ្នកថ្វាយ បង្គំព្រះពិត។ នាងមានការខ្មាសអៀន និងមានលក្ខណៈស្ងាត់ស្ងៀម ស្រគត់ ស្រគំ ហើយឆាប់ព្រួយចិត្ដ នៅពេលដែលជួបប្រទះនឹងការពិបាក។ ដោយហេតុនោះហើយបានជានៅពេលដែលគាត់វិលត្រឡប់ទៅស្រុកអេស៊ីព្ទ លោកម៉ូសេយល់ព្រមឱ្យនាងវិលត្រឡប់ទៅស្រុកម៉ាឌានវិញ។ PPKh2 109.1

    ពេលដែលនាងសេផូរ៉ាបានរស់នៅជាមួយប្តីរបស់នាងជាថ្មីឡើងវិញ នៅទីរហោស្ថាននាងបានឃើញថា បន្ទុករបស់គាត់ធ្ងន់ធ្ងរលើសពីកម្លាំងរបស់គាត់ឆ្ងាយណាស់ ហើយនាងបានប្រាប់ពីការភ័យខ្លាចរបស់នាងទៅលោកយេត្រូ ជាអ្នកដែលបានស្នើវិធីសម្រាលបន្ទុករបស់លោកម៉ូសេ។ នេះជាមូលហេតុចម្បងដែលនាងម៉ារាមមិនចូលចិត្តសេផូរ៉ា។ នាងម៉ារាមបានគិតថាប្រពន្ធរបស់លោកម៉ូសេគឺជាដើមហេតុ ដែលធ្វើឱ្យលោកម៉ូសេលែងរវល់ជាមួយនាងនិងលោកអើរ៉ុន។ ប្រសិនបើលោកអើរ៉ុនបានឈរយ៉ាងរឹងមាំលើផ្លូវត្រូវ គាត់អាចនឹងបញ្ឈប់អំពើអាក្រក់របស់នាងម៉ារាម ប៉ុន្តែ ជំនួសឱ្យការបង្ហាញដល់នាងម៉ារាមពីអំពើបាបរបស់នាង គាត់បែរជាមានសមានចិត្តរួបរួមជាមួយនាង ហើយនៅទីបំផុត បានចូលរួមនៅក្នុងការច្រណែនជាមួយនឹងនាងថែមទៀតផង។ PPKh2 109.2

    លោកម៉ូសេបានទទួលរងទ្រាំការចោទប្រកាន់នេះដោយនៅស្ងៀមមិនរអ៊ូរទាំ។ “រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី” ហើយនេះជាមូលហេតុដែលព្រះបានប្រទានប្រាជ្ញាយ៉ាងវាងវៃ និងការដឹកនាំដល់លោកម៉ូសេ ច្រើនជាងមនុស្សដទៃផ្សេងទៀត។ PPKh2 109.3

    ព្រះជាម្ចាស់បានជ្រើសរើសលោកម៉ូសេ។ ដោយការត្អូញត្អែររបស់ពួកគេ នាងម៉ារាមនិងលោកអើរ៉ុនមានទោសដោយការមិនស្មោះត្រង់ មិនត្រឹមតែចំពោះអ្នកដឹកនាំដែលព្រះបានតែងតាំងប៉ុណ្ណោះទេ ប៉ុន្តែ គឺជាមួយនឹងព្រះដោយផ្ទាល់តែម្តង។ “ព្រះយេហូវ៉ាទ្រង់ក៏ចុះមក ក្នុងបង្គោលពពក ឈរនៅត្រង់មាត់ទ្វារត្រសាល មានព្រះបន្ទូលហៅចំពោះអើរ៉ុន និងម៉ារាម “រួចគេក៏ចេញមក”។ ព្រះមិនបានបដិសេធការទាមទារអំណោយទាននៃសេចក្តី ទំនាយរបស់ពួកគេទេ។ ប៉ុន្តែ ទ្រង់បានប្រទានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងលោកម៉ូសេ។ ព្រះបានមានបន្ទូលជាមួយគាត់ទល់មុខនឹងមុខ។ “ចុះហេតុអ្វីបានជាឯងហ៊ាននិយាយទំនាស់នឹងម៉ូសេជាអ្នកបម្រើអញដូច្នេះ។ សេចក្តីខ្ញាល់របស់ព្រះយេហូវ៉ាក៏កាន់តែឡើងទាស់នឹងអ្នកទាំង២នោះ រួចទ្រង់យាងបាត់”។ ជាភស្តុតាងនៃការមិនសព្វព្រះហឫទ័យរបស់ព្រះ នាងម៉ារាម “ក៏កើតឃ្លង់សដូចហិមៈ”។ តែព្រះបានទុកជីវិតឱ្យលោក អើរ៉ុន ហើយទ្រង់បានស្តីបន្ទោសដល់គាត់ជាខ្លាំង នៅក្នុងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់នាងម៉ារាមនេះ។ ឥឡូវនេះ អំនួតរបស់គាត់បានបន្ទាបចុះនៅក្នុងធូលីដី លោកអើរ៉ុនបានលន់តួអំពើបាបរបស់ខ្លួន ហើយបានអង្វរថាសូមកុំឱ្យប្អូនស្រីរបស់គាត់ត្រូវស្លាប់ដោយសេចក្តីវេទនាដ៏សាហាវដ៏គួរឱ្យស្អប់ខ្ពើមនេះឡើយ។ PPKh2 110.1

    Larger font
    Smaller font
    Copy
    Print
    Contents