Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ៦ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ នោះព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញអត់ទោសឲ្យ តាមពាក្យឯង ហើយ។ ជនគណនា ១៤:២០PPKh2 118.2

    ឥឡូវនេះ ពួកគេហាក់ដូចជាបានកែប្រែចិត្តដោយស្មោះអស់ពីចិត្ត ប៉ុន្តែ ពួកគេបានសោកស្តាយដោយសារតែបានឃើញលទ្ធផលនៃអំពើអាក្រក់របស់ពួកគេប៉ុណ្ណោះ គឺមិនបានយល់ដឹងនូវការរមិលគុណនិងការមិនគោរពប្រតិបត្តិរបស់ពួកគេ ផុសចេញពីក្នុងចិត្តនោះទេ។ នៅពេលពួកគេបានរកឃើញថាព្រះជាម្ចាស់មិនបានផ្លាស់ប្តូរការសម្រេចព្រះទ័យរបស់ទ្រង់ទេនោះ ឆន្ទៈរបស់ពួកគេក៏បានងើបឡើងវិញសាជាថ្មី ហើយគេបានប្រកាសថា ពួកគេនឹងមិនវិលត្រឡប់ទៅកាន់ទីរហោស្ថានវិញឡើយ។ ក្នុងការប្រាប់ឱ្យពួកគេវិលត្រឡប់ទៅកាន់វាលរហោស្ថានវិញ ព្រះជាម្ចាស់បានសាកល្បងអាការៈនៃការចុះចូលរបស់ពួកគេ ហើយឃើញថា ជាការមិនពិតប្រាកដទេ។ ចិត្តរបស់ពួកគេមិនបានផ្លាស់ប្តូរឡើយ ហើយពួកគេគ្រាន់តែត្រូវការការលើកលែងទោស ដើម្បីនឹងចាប់ផ្តើមប្រព្រឹត្តនូវកំហុសស្រដៀងគ្នានេះទៀតតែប៉ុណ្ណោះ។ ប្រសិនបើពួកគេបានសោកស្តាយចំពោះអំពើបាបរបស់គេ នៅពេលដែលអំពើបាបទាំងនោះត្រូវបានលាតត្រដាងយ៉ាងស្មោះត្រង់នៅចំពោះ មុខគេ នោះព្រះនឹងមិនកាត់ទោសពួកគេបែបនេះឡើយ! ប៉ុន្តែ ពួកគេគ្រាន់តែសោកស្តាយដោយភ័យខ្លាចចំពោះការជំនុំជម្រះនេះប៉ុណ្ណោះ។ ការសោកស្តាយរបស់ពួកគេមិនមែនជាការកែប្រែចិត្ដទេហើយក៏មិនអាចជួយគេឱ្យរួចពីការកាត់ទោសរបស់ព្រះដែរ។ PPKh2 118.3

    ពួកបណ្តាជនបានចំណាយពេលកើតទុក្ខពេញមួយយប់ ប៉ុន្តែនៅពេលព្រឹកឡើងពួកគេបានតាំងចិត្តស្តារភាពកំសាករបស់គេឡើងវិញ។ នៅពេលដែលព្រះបានប្រាប់ពួកគេឱ្យឡើងទៅចាប់យកទឹកដីនោះ ពួកគេបានបដិសេធ ហើយឥឡូវនេះ នៅពេលដែលព្រះអង្គបានប្រាប់ពួកគេឱ្យដកថយ ពួកគេបានបះបោរប្រឆាំងដូចគ្នា។ PPKh2 119.1

    ព្រះជាម្ចាស់បានប្រទានកិត្តិយសនិងកាតព្វកិច្ចដល់ពួកគេ ឱ្យចូលទៅក្នុងទឹកដីនោះនៅពេលដែលទ្រង់បានសន្យា ប៉ុន្តែដោយសារការបដិសេធ របស់ពួកគេព្រះបានដកហូតការអនុញ្ញាតយកចេញទៅវិញ។ ឥឡូវនេះ នៅចំពោះមុខការហាមប្រាមរបស់ព្រះ សាតាំងបានជំរុញឱ្យពួកគេធ្វើកិច្ចការដ៏ពិសេសមួយ គឺថាឱ្យពួកគេបដិសេធមិនធ្វើតាម នៅពេលដែលព្រះបានតម្រូវឱ្យពួកគេធ្វើ ដោយការដឹកនាំពួកគេឱ្យប្រឆាំងជាមួយនឹងព្រះជាលើកទីពីរ។ ពួកគេបានស្រែកថា “យើងខ្ញុំបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ ដូច្នេះយើងខ្ញុំនឹងឡើងទៅច្បាំងតាមការដែលព្រះយេហូវ៉ាជាព្រះនៃយើងបានបង្គាប់មក” (ចោទិយកថា ១:៤១)។ ពួកគេពិតជាល្ងិតល្ងង់មែន! ព្រះជាម្ចាស់មិនបានបង្គាប់គេឱ្យ “ឡើងទៅច្បាំង” ឯណា។ ព្រះអង្គមិនមានបំណងឱ្យពួកគេទៅចាប់យកទឹកដីនោះដោយធ្វើសង្គ្រាមទេ ប៉ុន្តែដោយគ្រាន់តែគោរពតាមការត្រាស់បង្គាប់របស់ទ្រង់យ៉ាងតឹងរ៉ឹងប៉ុណ្ណោះ។ PPKh2 119.2

    ពួកគេបានលន់តួថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប” គឺពួកគេបានទទួលស្គាល់ថាកំហុសនេះគឺនៅក្នុងចិត្តរបស់ពួកគេ គឺមិនមែននៅឯព្រះជាម្ចាស់ដែលពួកគេបានចោទប្រកាន់បង្កាច់ថាមិនបានគោរពតាមការសន្យារបស់ទ្រង់នោះទេ។ ទោះបីជាការសារភាពរបស់គេមិនមែនជាការកែប្រែចិត្ដពិតប្រាកដដែលផុសចេញមកពីខាងក្នុងក៏ដោយ ក៏វាបានធ្វើជាការបញ្ជាក់ពីភាពយុត្តិធម៌របស់ព្រះដែរ។ PPKh2 120.1

    ព្រះជាម្ចាស់នៅតែធ្វើការតាមវិធីនេះដដែល ដើម្បីលើកតម្កើងព្រះនាមទ្រង់ ដោយការនាំមនុស្សឱ្យទទួលស្គាល់នូវភាពយុត្តិធម៌របស់ទ្រង់។ ព្រះប្រើការប្រឆាំងនិងការត្រឡប់ថយក្រោយ ដើម្បីបង្ហាញពីកិច្ចការនៃសេចក្ដី ងងឹត។ ទោះបីជាវិញ្ញាណដែលជំរុញឱ្យមានអំពើអាក្រក់មិនបានផ្លាស់ប្តូរពិតប្រាកដក៏ដោយ ក៏ការសារភាពកំហុសនោះ ជាការថ្វាយកិត្ដិយសដល់ព្រះជាម្ចាស់ និងសម្អាតអ្នកស្មោះត្រង់របស់ទ្រង់ ដែលត្រូវគេប្រឆាំងនិងមួលបង្កាច់នោះដែរ។ នេះហើយគឺជាស្ថានភាពដែលនឹងកើតមានឡើង នៅពេលដែលសេចក្ដីក្រោធនៃព្រះត្រូវបានចាក់ចេញនៅគ្រាបញ្ចប់។ ព្រះនឹងនាំមនុស្សមានបាបទាំងអស់ឱ្យមើលឃើញនិងទទួលស្គាល់ភាពយុត្តិធម៌នៃការដែលត្រូវបានចោទប្រកាន់។ PPKh2 120.2

    Larger font
    Smaller font
    Copy
    Print
    Contents