Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៦ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើរ ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ ។ ទំនុកតម្កើង៩២:១២PPKh2 230.3

    វិធីសាស្រ្តដ៏សាមញ្ញរបស់ព្រះ ច្បាំងឈ្នះក្រុងយេរីខូរ

    ពួកអ៊ីស្រាអែលបានហែព័ទ្ធជុំវិញទីក្រុងចំនួនប្រាំមួយថ្ងៃ។ ថ្ងៃទីប្រាំពីរបានមកដល់ ហើយនៅពេលព្រះអាទិត្យរះភ្លាម លោកយ៉ូស្វេបានប្រមូលផ្តុំកងទ័ពរបស់ព្រះជាម្ចាស់ជាបន្ទាន់។ ឥឡូវនេះពួកគេត្រូវដើរហែក្បួនជុំវិញទីក្រុងយេរីខូរចំនួនប្រាំពីរជុំ ហើយនៅពេលឮសំឡេងត្រែដ៏ខ្លាំងពូកែបានបន្លឺឡើង ពួកគេត្រូវស្រែកឡើងយ៉ាងខ្លាំង ព្រោះព្រះបានប្រទានទីក្រុងនេះដល់ពួកគេហើយ។ PPKh2 230.4

    កងទ័ពដ៏ធំបានដង្ហែក្បួនយ៉ាងស្វាហាប់ ជុំវិញកំផែងទីក្រុង។ ទាំងអស់គ្នានៅស្ងៀមស្ងាត់ លើកលែងតែសំឡេងជើងរបស់ហ្វូងមនុស្សទម្លាក់ចុះទៅដីប៉ុណ្ណោះ។ ពួកអ្នកតាមដានពីខាងក្នុងកំផែងបានសម្លឹងមើលដោយមានការភិតភ័យកាន់តែខ្លាំង ខណៈដែលជុំទីមួយបានបញ្ចប់ហើយជុំទីពីរក៏ចាប់ផ្តើមបន្តបន្ទាប់មកជុំទីបី ទីបួន ទីប្រាំ ទីប្រាំមួយ។ តើចលនាដ៏អាថ៌កំបាំង នេះមានគោលបំណងអ្វីទៅ? PPKh2 231.1

    ពួកគេមិនចាំបាច់រង់ចាំយូរទេ។ នៅពេលជុំទីប្រាំពីរបានមកដល់ ទីបញ្ចប់ក្បួនដង្ហែបានឈប់។ ត្រែស្នែងដែលពីមុននៅស្ងៀមស្ងាត់ ឥឡូវបានបន្លឺឡើងកងរំពងញ័រផែនដី។ កំផែងដែលធ្វើពីដុំថ្មដ៏រឹងមាំ ដែលមានកំពូលដ៏ខ្ពស់និងការការពារដ៏រឹងមាំបានរង្គើឃ្លេងឃ្លោង ហើយធ្លាក់ចុះចេញពីគ្រឹះរបស់វា រួចក៏រលំដួលដល់ដី បាក់បែកខ្ទេចខ្ទី។ ប្រជាជនដែលរស់នៅក្នុងទីក្រុងយេរីខូរញាប់ញ័រដោយការភ័យខ្លាច ហើយកងទ័ពអ៊ីស្រាអែលបានដើរចូលទៅខាងក្នុង រួចបានកាន់កាប់ទីក្រុងនេះទាំងស្រុង។ PPKh2 231.2

    ជនជាតិអ៊ីស្រាអែលមិនមែនទទួលបានជ័យជម្នះដោយអំណាចរបស់ ខ្លួនឯងទេ! ហើយក៏ដូចជាផលដំបូងដែលចេញពីដីដែរ ទីក្រុងនេះនិងរបស់របរទាំងប៉ុន្មានដែលនៅក្នុងទីក្រុង ត្រូវតែថ្វាយជាតង្វាយយញ្ញបូជាដល់ព្រះ។ នៅក្នុងការដណ្តើមយកទឹកដីស្រុកកាណាននេះ ពួកអ៊ីស្រាអែលមិនមែនច្បាំងដើម្បីឱ្យខ្លួនឯងមានបាន ឬលើកតម្កើងខ្លួនឯងនោះទេ ប៉ុន្តែដើម្បីលើកតម្កើងសិរីល្អរបស់ព្រះយេហូវ៉ាដ៏ជាស្ដេចរបស់ពួកគេវិញ។ ព្រះទ្រង់បានប្រទានការត្រាស់បង្គាប់មកថា “ឯឯងរាល់គ្នាត្រូវប្រយ័ត្នតែនឹងរបស់ដែលសម្រាប់បំផ្លាញ ក្រែងកាលណាឯងញែករបស់ណាទុកសម្រាប់នឹងបំផ្លាញ . . ដូច្នេះនឹងនាំឱ្យពួកអ៊ីស្រាអែលត្រូវបំផ្លាញទាំងអស់គ្នាដែរ ព្រមទាំងមាន សេចក្តីវឹកវរផង”។ PPKh2 231.3

    មនុស្សទាំងអស់ដែលរស់នៅក្នុងទីក្រុងនេះ រួមជាមួយនឹងសត្វមានជីវិតទាំងប៉ុន្មានផងត្រូវសម្លាប់ចោលទាំងអស់។ មានតែនាងរ៉ាហាបដ៏ស្មោះត្រង់និងអ្នកដែលនៅក្នុងផ្ទះរបស់នាងប៉ុណ្ណោះដែលត្រូវទុកជីវិត ដើម្បីគោរពទៅតាមសេចក្តីសន្យារបស់អ្នកស៊ើបការណ៍។ វិមាននិងប្រាសាទដ៏អស្ចារ្យទាំងឡាយនៅក្នុងទីក្រុង ជាមួយនឹងអ្នកដែលរស់នៅទីនោះ និងទ្រព្យសម្បត្តិ ដ៏ប្រណីតរបស់ពួកគេ វាំងននល្អៗនិងសម្លៀកបំពាក់ដ៏មានតម្លៃ ត្រូវបានដុតបំផ្លាញ។ អ្វីៗដែលមិនត្រូវបំផ្លាញដោយភ្លើងដូចជា “ប្រាក់និងមាសទាំងប៉ុន្មាន ហើយអស់ទាំងប្រដាប់ប្រដាធ្វើពីលង្ហិននិងដែក” ត្រូវទុកជារបស់សម្រាប់បម្រើដល់ត្រសាលជំនុំ។ គេមិនអាចស្ថាបនាទីក្រុងយេរីខូរឱ្យបានរឹងមាំឡើងវិញបានឡើយ ការជំនុំជម្រះនឹងកើតឡើងដល់អ្នកណាដែលហ៊ាន កសាងកំផែងទីក្រុងដែលអំណាចរបស់ព្រះបានផ្តួលរំលំនេះឡើងវិញ។ PPKh2 232.1

    ការបំផ្លាញទាំងស្រុងនៃប្រជាជននៅក្រុងយេរីខូរគឺការបំពេញតាមបន្ទូលត្រាស់បង្គាប់ដែលព្រះបានប្រទានកន្លងមក ទាក់ទងនឹងប្រជាជននៅស្រុកកាណាន “ហើយឯងបានឈ្នះគេ នោះត្រូវឱ្យបំផ្លាញគេឱ្យអស់រលីងចេញ” “តែឯអស់ទាំងទីក្រុងរបស់សាសន៍ទាំងនេះ . . . នោះមិនត្រូវទុកអ្វីដែលមានដង្ហើមឱ្យនៅរស់ឡើយ” (ចោទិយកថា ៧:២; ២០:១៦) ។PPKh2 232.2

    ចំពោះមនុស្សជាច្រើន ការត្រាស់បង្គាប់នេះហាក់ដូចជាផ្ទុយនឹងវិញ្ញាណនៃសេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណាដែលបានចែងនៅក្នុងផ្នែកផ្សេងទៀតនៃព្រះគម្ពីរ ប៉ុន្តែ ទាំងអស់នេះពិតជាសេចក្តីណែនាំនៃប្រាជ្ញា និងសេចក្ដីល្អដ៏គ្មានព្រំដែន។ ព្រះជាម្ចាស់ហៀបនឹងតាំងសាសន៍អ៊ីស្រាអែល ជានគរមួយនៅក្នុងស្រុកកាណាន។ ពួកគេមិនត្រឹមតែជាអ្នកទទួលមរតកសាសនាពិតប៉ុណ្ណោះទេ គឺពួកគេត្រូវផ្សព្វផ្សាយគោលការណ៍នៃសាសនានេះទូទៅនៅលើពិភពលោកថែមទៀតផង។ ជនជាតិកាណានបានបោះបង់ចោលជំនឿសាសនាដទៃយ៉ាងថោកទាបនេះដោយខ្លួនឯង ហើយជាការចាំបាច់ដែលប្រទេសនេះត្រូវបានជម្រះពីអ្វីៗគ្រប់យ៉ាងដែលនឹងទប់ស្កាត់មិនឱ្យគោលបំណងដែលប្រកបដោយព្រះគុណរបស់ព្រះបានសម្រេច។ PPKh2 232.3

    ព្រះបានប្រទានឱកាសគ្រប់គ្រាន់ដល់បណ្តាជននៅក្នុងស្រុកកាណាន ឱ្យកែប្រែចិត្ត។ សែសិបឆ្នាំមុន ការជំនុំជម្រះទៅលើស្រុកអេស៊ីព្ទ បានបង្ហាញពីអំណាចរបស់ព្រះនៃសាសន៍អ៊ីស្រាអែល។ ការដណ្តើមយកជ័យជម្នះពីពួកម៉ាឌាននៃស្រុកកាឡាតនិងស្រុកបាសានបានបង្ហាញបន្ថែមទៀតថាទ្រង់គឺជាព្រះដែលខ្ពស់ជាងព្រះតូចៗផងទាំងពួង។ ការស្អប់ខ្ពើមរបស់ទ្រង់ចំពោះអំពើទុច្ចរិត ត្រូវបានបង្ហាញនៅក្នុងការជំនុំជម្រះដល់សាសន៍អ៊ីស្រាអែល ដែលបានចូលរួមក្នុងពិធីរបស់ព្រះបាលពេអរដ៏ដ៏គួរឱ្យរន្ធត់។ ពួកអ្នករស់នៅក្នុងទីក្រុងយេរីខូរបានដឹងអំពីព្រឹត្តិការណ៍ទាំងអស់នេះ។ ទោះបីជាពួកគេមិនព្រមគោរពតាមក៏ដោយ ក៏មនុស្សជាច្រើនបានយល់ស្របតាមគំនិតរបស់នាងរ៉ាហាបដែលថាព្រះនៃសាសន៍អ៊ីស្រាអែល “ជាព្រះលើឋានសួគ៌ ហើយជាព្រះលើផែនដីផង” ដែរ។ ជនជាតិកាណានបានរស់ដើម្បីតែប្រមាថដល់ឋានសួគ៌និងបង្ខូចដល់ផែនដី ដូចជាមនុស្សនៅមុនពេលទឹកជំនន់ដែរ។ ទាំងសេចក្តីស្រឡាញ់និងសេចក្តីយុត្ដិធម៌តម្រូវឱ្យបំផ្លាញចោលនូវពួកអ្នកដែលបះបោរប្រឆាំងនឹងព្រះទាំងនេះ។ PPKh2 233.1

    Larger font
    Smaller font
    Copy
    Print
    Contents