Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១ មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថា អស់ទាំង ខច្បាប់ របស់ទ្រង់សុទ្ធតែសុចរិត ហើយថា ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខ ដោយសេចក្តីស្មោះត្រង់របស់ទ្រង់ទេ។ ទំនុកតម្កើង១១៩ : ៧៥PPKh2 41.2

    សេចក្តីស្រឡាញ់មិនមែនធំជាងយុត្តិធម៌ ដែលតម្រូវឱ្យផ្តន្ទាទោសនៅពេលជំនុំជម្រះនោះទេ។ ព្រះជាម្ចាស់បានកាត់ចេញនូវអស់អ្នកដែលត្រូវបានប្តេជ្ញាចិត្តប្រឆាំងនឹងទ្រង់ ដ្បិតពួកនោះអាចនឹងនាំអ្នកដទៃទៀតឱ្យវិនាសដែរ។ ដោយការទុកជីវិតឱ្យកាអ៊ីន ព្រះជាម្ចាស់បានបង្ហាញនូវលទ្ធផលនៃការអនុញ្ញាតឱ្យអំពើបាបនៅបន្តទៅទៀតដោយមិនបានផ្តន្ទាទោស។ ជីវិតនិងការបង្រៀនរបស់គាត់ (កាអ៊ីន) បាននាំឱ្យពិភពលោកនេះត្រឡប់ទៅជាពុករលួយ ហើយត្រូវបានបំផ្លាញដោយទឹកជំនន់។ ប្រវត្តិសាស្រ្តរបស់មនុស្សមុនទឹកជំនន់នេះបានបញ្ជាក់ថាការអត់ធ្មត់និងការបន្ធូរបន្ថយដ៏អស្ចារ្យរបស់ព្រះ មិនបានទប់ស្កាត់អំពើអាក្រក់របស់ពួកគេទេ។ PPKh2 41.3

    ដូចគ្នានឹងនៅឯភ្នំស៊ីណាយដែរ។ ប្រសិនបើព្រះមិនបានដាក់ទណ្ឌកម្ម យ៉ាងរហ័សដល់ការប្រព្រឹត្ដិរំលងនឹងបញ្ញត្តិរបស់ព្រះអង្គនេះទេ លទ្ធផលដូចគ្នានេះនឹងកើតឡើងម្តងទៀតជាមិនខាន។ ពិភពលោកយើងនេះនឹងក្លាយទៅជាពុករលួយដូចជានៅជំនាន់លោកណូអេដូច្នោះដែរ។ អំពើអាក្រក់នឹងបានចូលមក ច្រើនជាងលទ្ធផលនៃអំពើអាក្រក់ដែលកើតឡើងពីការទុកជីវិតកាអ៊ីនឱ្យរស់នោះទៅទៀត។ គឺជាសេចក្ដីមេត្ដាករុណារបស់ព្រះនេះហើយ ដែលមនុស្សរាប់ពាន់នាក់បានរងទុក្ខលំបាក ដើម្បីទប់ស្កាត់កុំឱ្យមានការជំនុំជម្រះដល់មនុស្សរាប់លាននាក់។ ដើម្បីជួយសង្គ្រោះមនុស្សជាច្រើន ទ្រង់ត្រូវតែដាច់ចិត្តផ្តន្ទាទោសដល់មនុស្សមួយចំនួនតូច។ PPKh2 42.1

    លើសពីនេះទៅទៀត នៅពេលដែលមនុស្សបានលុបបំបាត់ការការពាររបស់ព្រះ នគរទាំងមូលត្រូវតែទទួលនូវអំណាចនៃខ្មាំងសត្រូវរបស់ពួកគេ។ មិនយូរមិនឆាប់ ពួកគេនឹងធ្លាក់ចូលជារំពារបស់សត្រូវដ៏មានឥទ្ធិពលរបស់គេជាមិនខាន។ គឺជាការចាំបាច់សម្រាប់ការល្អរបស់សាសន៍អ៊ីស្រាអែល ដែលព្រះបាន ផ្តន្ទាទោសអំពើឧក្រិដ្ឋនេះទាន់ពេលវេលា។ PPKh2 42.2

    ការដែលព្រះបញ្ឈប់អំពើអាក្រក់របស់ពួកគេនោះ មិនមែនមានន័យថាព្រះខ្វះសេចក្តីមេត្ដាករុណាទេ។ ប្រសិនបើព្រះទុកជីវិតពួកគេឱ្យរស់តទៅទៀត វិញ្ញាណដែលដឹកនាំឱ្យគេបះបោរប្រឆាំងនឹងព្រះដដែលនោះ នឹងហុចជាលទ្ធផលនៃសម្អប់និងការទាស់ទែងគ្នា នៅក្នុងចំណោមពួកគេជាបន្តទៅទៀតជាមិនខាន។ នៅទីបំផុត ពួកគេនឹងបំផ្លាញខ្លួនឯងនិងមនុស្សដទៃជាក់ជាមិនខាន។PPKh2 42.3

    សេចក្ដីស្រឡាញ់ដូចជាព្រះរបស់លោកម៉ូសេ ចំពោះសាសន៍អ៊ីស្រាអែល

    នៅពេលដែលពួកបណ្តាជនបានចាប់ផ្តើមមើលឃើញទំហំនៃទោសកំហុសរបស់ពួកគេ គេព្រួយបារម្ភខ្លាចក្រែងព្រះលែងការពារពួកគេ។ លោកម៉ូសេបានសន្យាថានឹងទូលអង្វរដល់ព្រះជាម្ចាស់ជំនួសពួកគេម្តងទៀត។ PPKh2 43.1

    គាត់បានមានប្រសាសន៍ថា “ឯងរាល់គ្នាបានធ្វើបាបយ៉ាងធ្ងន់ណាស់ តែអញនឹងឡើងទៅឯព្រះយេហូវ៉ាឥឡូវ ប្រហែលជាអញនឹងធ្វើយ៉ាងណាឱ្យធួននឹងបាប” នៅក្នុងការលន់តួនៅចំពោះព្រះ គាត់និយាយថា “បណ្តាជននេះបានធ្វើបាបធ្ងន់ណាស់ហើយ គឺគេបានធ្វើព្រះពីមាសសម្រាប់ខ្លួនគេ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះអំពើបាបរបស់គេផង ពុំនោះសោត សូមលុបឈ្មោះទូលបង្គំពីបញ្ជីដែលទ្រង់បានកត់ទុកចេញដែរ”។ PPKh2 43.2

    ការអធិស្ឋានរបស់លោកម៉ូសេបានតម្រង់គំនិតរបស់យើង កំណត់ត្រានៅនគរឋានសួគ៌ ដែលឈ្មោះនិងអំពើរបស់យើងបានចារឹកទុកនៅក្នុងនោះទោះល្អឬអាក្រក់ក្តី។ នៅក្នុងសៀវភៅបញ្ជីជីវិតមានឈ្មោះអ្នកដែលបានចូលបម្រើកិច្ចការរបស់ព្រះជាម្ចាស់ទាំងអស់។ ប្រសិនបើអ្នកណាដែលនៅតែរឹងរូសនៅក្នុងអំពើបាប នៅទីបញ្ចប់ពួកគេទាំងនេះនឹងមានចិត្តរឹងទាស់នឹងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយនៅគ្រាជំនុំជម្រះ ឈ្មោះរបស់គេនឹងត្រូវលុបចេញពីបញ្ជីជីវិត។ PPKh2 43.3

    ប្រសិនបើព្រះបដិសធពួកបណ្តាជនអ៊ីស្រាអែល លោកម៉ូសេសុខចិត្តឱ្យព្រះលុបឈ្មោះគាត់ចេញ ជាមួយនឹងពួកគេដែរ ព្រោះលោកមិនអាចទ្រាំមើលឃើញការជំនុំជម្រះរបស់ព្រះធ្លាក់មកលើអ្នកដែលព្រះអង្គបានរំដោះដោយសប្បុរសនោះឡើយ។ PPKh2 43.4

    Larger font
    Smaller font
    Copy
    Print
    Contents