Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១០ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ កុំឲ្យទឹមនឹមស្រៀក ជា១នឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្តីសុចរិត និងសេចក្តីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ និងងងឹត លាយឡំគ្នាដូចម្តេចបាន។ កូរិនថូសទី២ ៦:១៤PPKh2 194.2

    អ្នកដែលបង្ខូចរូបភាពរបស់ព្រះនិងបំផ្លាញព្រះវិហាររបស់ទ្រង់ នៅក្នុង រូបកាយរបស់ខ្លួន នឹងមិនដកថយពីសេចក្តីប្រាថ្នានៃចិត្តខូចអាក្រក់របស់ខ្លួនបានឡើយ។ ទាសករនៃតណ្ហាមិនអាចដឹងពីកាតព្វកិច្ចដ៏ពិសិដ្ឋនៃក្រឹត្យវិន័យ របស់ព្រះ កោតសរសើរចំពោះតង្វាយយញ្ញបូជាលោះបាប ឬក៏ឱ្យតម្លៃត្រឹមត្រូវដល់ព្រលឹងមនុស្សឡើយ។ សេចក្តីល្អ ភាពបរិសុទ្ធ សេចក្ដីស្រឡាញ់ចំពោះរបស់ភាពបរិសុទ្ធ ទាំងអស់នេះត្រូវបានឆេះអស់នៅក្នុងភ្លើងតម្រេកតណ្ហា។ ចិត្តបានត្រឡប់ជាកាកសំណល់ដ៏ខ្មៅងងឹត និងត្រមង់ត្រមោច។ មនុស្សដែលបានបង្កើតឡើងក្នុងរូបអង្គនៃព្រះបានធ្លាក់ចុះទាបដល់កម្រិតស្មើនឹងសត្វ។ PPKh2 194.3

    គ្រោះថ្នាក់នៃការសេពគប់ជាមួយនឹងអ្នកមិនជឿព្រះ

    ដោយការដឹកនាំអ្នកដើរតាមព្រះគ្រិស្ត ឱ្យរួបរួមជាមួយនឹងអ្នកមិនជឿព្រះ ហើយចូលរួមនៅក្នុងល្បែងកម្សាន្តផ្សេងៗ សាតាំងទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការអូសទាញពួកគេឱ្យចូលទៅក្នុងអំពើបាប។ ឥឡូវនេះ ព្រះក៏តម្រូវឱ្យរាស្រ្តរបស់ទ្រង់រស់នៅខុសប្លែកពីលោកិយ នៅក្នុងប្រពៃណី ទំនៀមទម្លាប់ និងគោលការណ៍ផ្សេងៗ ដូចដែលទ្រង់បានទាមទារចង់បានពីពួកជនជាតិអ៊ីស្រាអែលនៅសម័យបូរាណដែរ។ ការព្រមានដែលទ្រង់បានប្រទានដល់សាសន៍ហេព្រើរ ទាក់ទងនឹងការរួបរួមជាមួយនឹងព្រះដទៃ មិនច្បាស់ដូចជាការហាមប្រាមដល់គ្រិស្តជនទាំងឡាយកុំឱ្យអនុវត្តតាមវិញ្ញាណនិងប្រពៃណីរបស់អ្នកមិនជឿព្រះនោះឡើយ។ យើងមិនអាចឈររឹងមាំ ប្រឈមនឹងមនុស្ស ដ៏មានឥទ្ធិពល ដែលនាំឱ្យយើងឃ្លាតចេញពីព្រះនោះទេ។ នៅពេលយើងអធិស្ឋានថា “សូមកុំនាំយើងខ្ញុំឱ្យធ្លាក់ទៅក្នុងសេចក្តីល្បួងឡើយ ” យើងត្រូវជៀសវាងចេញពីការល្បួងឱ្យបានឆ្ងាយជាទីបំផុត។ PPKh2 195.1

    នៅពេលដែលជនជាតិអ៊ីស្រាអែលស្ថិតនៅក្នុងសភាពសុខសាន្ត និងមានសុវត្ថិភាព ពួកគេត្រូវបានសាតាំងអូសទាញទម្លាក់ចូលទៅក្នុងអំពើបាប។ ភាពងាយស្រួលនៃជីវិតនិងការបណ្តែតបណ្តោយខ្លួន ធ្វើឱ្យបន្ទាយនៃចិត្តគ្មានការប្រុងប្រយ័ត្ន ហើយគំនិតទាបថោកក៏រកផ្លូវចូលឃើញ។ ជនក្បត់នៅខាង ក្នុងជំរំបានគ្រវែងចោលគោលការណ៍សំខាន់ៗ ហើយបាននាំសាសន៍អ៊ីស្រាអែល ឱ្យវង្វេងចូលទៅក្នុងអំណាចរបស់សាតាំង។ នេះគឺជារបៀបដែលសាតាំងព្យាយាមបំផ្លាញមនុស្ស។ ដំណើរការនៃការរៀបចំយ៉ាងយូរ ដែលគេមិនធ្លាប់ជួបប្រទះ បានធ្វើដំណើរជាបន្តនៅក្នុងចិត្តមនុស្ស មុនពេលដែលគ្រិស្តបរិស័ទប្រព្រឹត្តអំពើបាបដោយបើកចំហ។ គំនិតមិនបានធ្លាក់ចុះពីភាពបរិសុទ្ធ និងសុចរិត ទៅជាអាក្រក់ ពុករលួយនិងឧក្រិដ្ឋ ភ្លាមៗតែម្តងនោះទេ។ ដោយការបណ្តែតបណ្តោយទៅតាមគំនិតមិនបរិសុទ្ធ អំពើបាបដែលអ្នកស្អប់នឹងធ្វើឱ្យអ្នកពេញចិត្តវិញ។ PPKh2 195.2

    យើងមិនអាចដើរតាមផ្លូវនៅក្នុងទីក្រុងរបស់យើង ដោយមិនបានឃើញ ការផ្សាយពាណិជ្ជកម្មដ៏គួរឱ្យភ្ញាក់ផ្អើលនៃឧក្រិដ្ឋកម្មដែលគេបានបង្ហាញនៅក្នុង រឿងប្រលោមលោក ឬក៏សម្តែងនៅក្នុងរោងល្ខោននោះទេ។ គំនិតដែលប្រកប ទៅដោយភាពអសីលធម៌និងពុករលួយត្រូវបានគេរក្សាទុកនៅចំពោះមុខមនុស្ស នៅក្នុងទស្សនាវដ្តី និងអ្វីៗគ្រប់យ៉ាងដែលអាចបំផុសចំណង់តណ្ហា ត្រូវបានគេនាំចូលទៅចំពោះមុខពួកគេ តាមរបៀបដ៏គួរឱ្យរំភើប។ ពួកគេបានស្តាប់និងអានបានយ៉ាងច្រើននៃអំពើឧក្រិដ្ឋដ៏ថោកទាប ដែលធ្វើឱ្យសតិសម្បជញ្ញៈរបស់គេបានត្រឡប់ទៅជារឹងរូស ហើយពួកគេក៏បានធ្លាក់ចូលក្នុងអំពើទាំងនេះដោយការពេញចិត្តជាទីបំផុត។ PPKh2 196.1

    ការកម្សាន្តដែលពេញនិយមជាច្រើននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ បានក្លាយជាទីពេញចិត្តដល់អ្នកដែលអះអាងថាខ្លួនជាគ្រិស្តបរិស័ទ ហើយបានដឹកនាំពួកគេឱ្យទទួលលទ្ធផល ដូចជាការថ្វាយបង្គំដល់ព្រះនៃសាសន៍ដទៃដែរ។ តាមរយៈរឿងល្ខោន សាតាំងបានធ្វើការនៅគ្រប់សម័យកាល ដើម្បីបញ្ចូលតណ្ហានិងលើកតម្កើងអំពើអាក្រក់។ សាតាំងប្រើ ល្ខោន របាំ តុក្កតា សម្រាប់បើកទ្វារឱ្យមានការបណ្តែតបណ្ដោយទៅតាមការត្រេកត្រអាល។ នៅទីណាដែលមានការជួបជុំគ្នាដើម្បីកម្សាន្តសប្បាយ ជាកន្លែងដែលគេបំពុលឱ្យមានអំនួត ឬការបណ្តែតបណ្តោយទៅតាមចំណង់នៃការបរិភោគ ជាកន្លែងដែលសាតាំងបាននាំមនុស្សឱ្យភ្លេចព្រះ និងមើលមិនឃើញនូវផលប្រយោជន៍ដ៏អស់កល្បជានិច្ច ទីនោះហើយដែលសាតាំងយកច្រវាក់របស់វាមកចងនៅជុំវិញបុគ្គលនោះ។ PPKh2 196.2

    Larger font
    Smaller font
    Copy
    Print
    Contents