Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៥ មិថុនា

    ខចងចាំប្រចាំសប្តាហ៍ ៖ គឺព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សេចក្តីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ។ យេរេមា៣១:៣៣PPKh2 95.1

    សេចក្តីសញ្ញាមួយទៀត នៅក្នុងព្រះគម្ពីរគេហៅថា សេចក្តីសញ្ញា “ចាស់” ដែលព្រះបានធ្វើជាមួយសាសន៍អ៊ីស្រាអែល នៅភ្នំស៊ីណាយ រួចមកត្រូវបានសម្រេចដោយឈាមនៃតង្វាយយញ្ញបូជា។ សេចក្តីសញ្ញាដែលព្រះបានធ្វើជាមួយនឹងលោកអ័ប្រាហាំបានសម្រេចដោយព្រះលោហិតរបស់ព្រះគ្រិស្ត គឺត្រូវបានហៅថា សេចក្តីសញ្ញា “លើកទីពីរ” ឬសេចក្តីសញ្ញា “ថ្មី” ព្រោះឈាមបោះត្រាលើសេចក្តីសញ្ញានោះបានខ្ចាយបន្ទាប់ពីឈាមនៃសេចក្តីសញ្ញាទីមួយ។ PPKh2 95.2

    ប៉ុន្តែប្រសិនបើសេចក្តីសញ្ញាជាមួយនឹងលោកអ័ប្រាហាំមានសេចក្តីសន្យានៃការប្រោសលោះទៅហើយនោះតើហេតុអ្វីបានជាព្រះចាំបាច់ធ្វើ សេចក្តីញ្ញាមួយទៀតនៅភ្នំស៊ីណាយធ្វើអ្វី? ក្នុងការរស់នៅជាទាសករ ពួកបណ្តាជនបានបាត់បង់នូវចំណេះដឹងអំពីគោលការណ៍នៃសេចក្តីសញ្ញា ជាមួយនឹងលោកអ័ប្រាហាំអស់ជាច្រើន។ នៅក្នុងការរំដោះពួកគេចេញពីប្រទេសអេស៊ីព្ទ ព្រះមានគោលបំណងចង់បង្ហាញអំណាចនិងសេចក្តីមេត្តាករុណារបស់ទ្រង់ ដើម្បីដឹកនាំពួកគេឱ្យត្រឡប់ទៅរកសេចក្ដីស្រឡាញ់និងការជឿទុកចិត្តលើទ្រង់វិញ។ ទ្រង់ចង់ឱ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយនឹងទ្រង់ដោយការរំដោះខ្លួនចេញពីទាសភាពខាងរាងកាយ។ PPKh2 96.1

    ប៉ុន្តែ ពួកគេមិនបានដឹងច្បាស់លាស់អំពីភាពបរិសុទ្ធរបស់ព្រះ អំពើបាប ដ៏ធ្ងន់ធ្ងរនៅក្នុងចិត្ដរបស់ពួកគេ ការអសមត្ថភាពរបស់គេទាំងស្រុងក្នុងគោរពច្បាប់របស់ព្រះ និងសេចក្តីត្រូវការព្រះអង្គសង្គ្រោះរបស់ពួកគេនោះទេ។ PPKh2 96.2

    ព្រះបានប្រទានក្រឹត្យវិន័យរបស់ទ្រង់ឱ្យពួកគេ ជាមួយនឹងសេចក្តីសន្យា នៃព្រះពរដ៏ធំធេង នៅលើលក្ខខណ្ឌនៃការស្តាប់បង្គាប់ថា “ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ . . . ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឱ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល” (និក្ខមនំ ១៩: ៥, ៦)។ ពួកបណ្តាជនមិនបានដឹងពីភាពមានបាបនៅក្នុងចិត្តរបស់ពួកគេ និងថាបើគ្មានព្រះគ្រិស្តទេ ពួកគេមិនអាចកាន់តាមក្រឹត្យវិន័យរបស់ព្រះបាននោះឡើយ។ ដោយគិតថាពួកគេអាចបង្កើតសេចក្ដីសុចរិតដោយខ្លួនឯងបាន ពួកគេបានប្រកាសថា “យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមក ហើយនឹងស្តាប់បង្គាប់គ្រប់ជំពូកផង” (និក្ខមនំ ២៤:៧)។ ពួកគេបានរៀបចំខ្លួនរួចជាស្រេចដើម្បីធ្វើសេចក្តីសញ្ញាជាមួយនឹងព្រះជាម្ចាស់ ប៉ុន្តែបានតែពីរបីសប្តាហ៍ ប៉ុណ្ណោះ ពួកគេបានបំពាននឹងសេចក្តីសញ្ញាដែលពួកគេបានធ្វើជាមួយនឹងព្រះដោយបែរទៅថ្វាយបង្គំរូបគោមាសទៅវិញ។ ឥឡូវនេះដោយមើលឃើញអំពើបាបនិងសេចក្តីត្រូវការការអត់ឱនទោសរបស់គេ ព្រះបានធ្វើឱ្យពួកគេដឹងថា ពួកគេត្រូវការព្រះអង្គសង្គ្រោះដែលបានបង្ហាញក្នុងសេចក្តីសញ្ញារបស់ លោកអ័ប្រាហាំ ដែលតំណាងដោយនិមិត្តរូបនៃតង្វាយយញ្ញបូជា។ ឥឡូវនេះពួកគេបានរៀបចំខ្លួនអបអរសាទរចំពោះព្រះពរនៃសេចក្តីសញ្ញាថ្មីនេះ។ PPKh2 96.3

    សេចក្តីសញ្ញាថ្មីនិងការរាប់ជាសុចរិតដោយសេចក្តីជំនឿ

    ពាក្យថា “សេចក្តីសញ្ញាចាស់” គឺការស្តាប់បង្គាប់ និងការរស់នៅ “ដែលបើអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ” (អេសេគាល ២០:១១) ។ ប៉ុន្តែ “ត្រូវបណ្តាសាហើយ អ្នកណាដែលមិនយកចិត្តទុកដាក់នឹងអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ ព្រមទាំងប្រព្រឹត្តតាមផង” (ចោទិយកថា ២៧:២៦) ។ ព្រះបានបង្កើត “សេចក្ដីសញ្ញាថ្មី” ឡើង នៅលើ “សេចក្តីសន្យាមួយដែលប្រសើរជាងមុន” ជាសេចក្តីសន្យានៃការអត់ឱនទោសនិងព្រះគុណរបស់ព្រះជាម្ចាស់ ដើម្បីផ្លាស់ប្តូរចិត្ត ហើយនាំឱ្យត្រូវរ៉ូវជាមួយនឹងក្រឹត្យវិន័យរបស់ព្រះវិញ។ “សេចក្តីសញ្ញាដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ . . . ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ” (យេរេមា ៣១:៣៣, ៣៤) ។ PPKh2 96.4

    Larger font
    Smaller font
    Copy
    Print
    Contents