Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៣មិថុនា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដូច្នេះកាលណាអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ នោះនឹងពាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សំរាប់ជាសេចក្តីរំឭកនៅចំពោះព្រះយេហូវ៉ាជានិច្ច។ និក្ខមនំ ២៨ : ២៩PPKh2 67.2

    ពន្លឺព្រាងៗនៃសិរីល្អរបស់ឋានសួគ៌

    គ្មានភាសាណាអាចពណ៌នាអំពីសិរីល្អ នៅក្នុងរោងឧបោសថបានឡើយ។ ជញ្ជាំងបន្ទះមាស បញ្ចាំងពន្លឺដែលទទួលបានពីជើងចង្កៀងមាស តុនំប៉័ង និងអាសនាគ្រឿងក្រអូប ភ្លឺចែងចាំងដោយមាស នៅខាងក្នុងវាំងននទីពីរ មានហិបដ៏ពិសិដ្ឋ ហើយនៅពីលើហិបនោះ មានសិរីល្អដ៏បរិសុទ្ធ ជាការបង្ហាញពីព្រះវត្តមានរបស់ព្រះយេហូវ៉ា ទាំងអស់នេះគ្រាន់តែជាការឆ្លុះបញ្ចាំង ឱ្យឃើញសិរីល្អព្រិលៗ នៃសិរីល្អរបស់ព្រះវិហារនៃព្រះនៅឋានសួគ៌ ជា មជ្ឈមណ្ឌលដ៏ធំនៃកិច្ចការសម្រាប់ការប្រោសលោះរបស់យើងប៉ុណ្ណោះ ។ PPKh2 67.3

    ការសាងសង់រោងឧបោសថ ត្រូវចំណាយពេលប្រហែលកន្លះឆ្នាំ។ នៅពេលរោងឧបោសថនោះត្រូវបានសាងសង់រួចរាល់សព្វគ្រប់ហើយ លោក ម៉ូសេបានពិនិត្យមើលគ្រប់ការទាំងអស់នោះឃើញថា “គេបានធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក គេបានធ្វើការនោះស្រេចទាំងអស់ រួចម៉ូសេក៏ឱ្យពរដល់គេ” ជនជាតិអ៊ីស្រាអែលបានប្រមូលផ្តុំគ្នានៅជុំវិញ ដើម្បីពិនិត្យមើលសំណង់ដ៏ពិសិដ្ឋនេះ។ បង្គោលពពក អណ្តែតនៅលើរោងឧបោសថ ហើយ “សិរីល្អនៃព្រះយេហូវ៉ាបានស្ថិតនៅពេញក្នុងរោងឧបោសថ”។ មានការបង្ហាញនូវសិរីរុងរឿងរបស់ព្រះ ហើយមួយរយៈនោះសូម្បីតែលោកម៉ូសេក៏មិនអាចចូលទៅបានដែរ។ ពួកបណ្តាជនមានការអស្ចារ្យដោយបានឃើញទីសម្គាល់ដែលបញ្ជាក់ថាព្រះបានទទួលយកការងារដែលធ្វើដោយដៃរបស់ពួក គេហើយ។ ការស្ញប់ស្ញែងយ៉ាងឱឡារិកបានគ្របដណ្តប់លើមនុស្សគ្រប់គ្នា។ ពួកគេមានក្តីអំណរសប្បាយនៅក្នុងចិត្តពេញហូរហៀរ រហូតស្រក់ទឹកភ្នែកនៃក្តីអំណរ។ ព្រះជាម្ចាស់បានបន្ទាបអង្គទ្រង់មកគង់នៅជាមួយពួកគេ។ PPKh2 68.1

    នៅសម័យលោកអ័ប្រាហាំ ភាពជាសង្ឃគឺជាសិទ្ធិរបស់កូនច្បង។ ឥឡូវនេះជំនួសឱ្យកូនច្បង ព្រះអម្ចាស់បានទទួលយកអំបូរលេវីឱ្យធ្វើការនៅក្នុងរោងឧបោសថ។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏មានតែលោកអើរ៉ុននិងកូនរបស់គាត់ទេ ដែលព្រះបានអនុញ្ញាតឱ្យបម្រើជាសង្ឃពិតប្រាកដនៅចំពោះព្រះ! ចំណែកឯអំបូរលេវីដទៃទៀតព្រះបានប្រគល់ការទទួលខុសត្រូវចំពោះរោងឧបោសថនិងគ្រឿងសង្ហារឹមទាំងឡាយដែលនៅក្នុងនោះ។ PPKh2 68.2

    ពួកសង្ឃត្រូវស្លៀកពាក់សម្លៀកបំពាក់ពិសេស។ ជាទូទៅ អាវរបស់សង្ឃត្រូវធ្វើពីក្រណាត់ខ្លូតទេសពណ៌ស ត្បាញជាសំពត់តែមួយ ដែលមានខ្សែក្រវាត់ចង្កេះ ធ្វើពីក្រណាត់ខ្លូតទេសពណ៌ស ប៉ាក់ដោយពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម។ ហើយត្រូវពាក់មួកឬឈ្នួតធ្វើពីក្រណាត់ខ្លូតទេសនៅលើក្បាល។ នេះគឺជាប្រដាប់តែងកាយនៅខាងក្រៅ។ សង្ឃត្រូវតែដោះស្បែកជើងរបស់ខ្លួនទុកនៅខាងមុខទ្វារចូលទៅក្នុងរោងឧបោសថ ហើយត្រូវលាងដៃនិងជើងទាំងពីររបស់ពួកគេ មុននឹងចូលទៅបម្រើការនៅក្នុងរោងឧបោសថ។ នេះគឺជាមេរៀនយ៉ាងច្បាស់បញ្ជាក់ប្រាប់ថាពួកអ្នកដែលនឹងចូលទៅឯព្រះវត្តមានរបស់ព្រះ ត្រូវតែដកយកចេញនូវភាពសៅហ្មងទាំង ឡាយ។ PPKh2 68.3

    សម្លៀកបំពាក់របស់សម្តេចសង្ឃត្រូវធ្វើពីសម្ភារៈដ៏មានតម្លៃ និងបង្ហាញពីការរចនាយ៉ាងស្រស់ស្អាត។ បន្ថែមទៅលើអាវដែលធ្វើពីក្រណាត់ខ្លូតទេសរបស់សង្ឃធម្មតានេះ គាត់ត្រូវពាក់អាវផាយពណ៌ខៀវ ត្បាញជាប់គ្នា។ នៅជុំវិញអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាសលម្អនៅជុំវិញ។ អេផូដអាវខ្លី ត្រូវបានលម្អដោយខ្សែក្រវ៉ាត់ដែលមានពណ៌ដូចគ្នា។ អេផូដគឺជាអាវកាក់ (អាវគ្មានដៃ) ហើយនៅលើស្មានៃអេផូដមានត្បូងអូនីក្សពីរគ្រាប់ដែលមានឆ្លាក់ឈ្មោះអំបូរនៃសាសន៍អ៊ីស្រាអែលទាំងដប់ពីរ។ PPKh2 69.1

    នៅពីលើអេផូដមានប្រដាប់បាំងដើមទ្រូងដែលមានរាងបួនជ្រុងស្មើ ដែលព្យួរទម្លាក់ពីស្មាដោយខ្សែពណ៌ខៀវ។ រឹមនៃប្រដាប់បាំងដើមទ្រូងនោះត្រូវដាំត្បូងដែលមានតម្លៃ ដូចជាត្បូងដែលបង្កើតជាគ្រឹះទាំងដប់ពីរនៃទីក្រុងរបស់ព្រះដែរ។ ព្រះអម្ចាស់បានណែនាំឱ្យលោក “អើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ នោះនឹងពាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សម្រាប់ជាសេចក្តីរំឭក នៅចំពោះព្រះយេហូវ៉ាជានិច្ច” (និក្ខមនំ ២៧:២៩) ។ ដូច្នេះព្រះគ្រិស្តជា សម្តេចសង្ឃដ៏ធំបានបង្ហូរព្រះលោហិតរបស់ទ្រង់ជំនួសមនុស្សមានបាប ក៏ពាក់ឈ្មោះរបស់អ្នកដែលបានកែប្រែចិត្ត ជាមនុស្សដែលបានទទួលជឿទ្រង់ដូច្នោះដែរ។PPKh2 69.2

    Larger font
    Smaller font
    Copy
    Print
    Contents