Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៣ សីហា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ កុំឲ្យគម្ពីរក្រឹត្យវិន័យ នេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង។ យ៉ូស្វេ១:៨PPKh2 223.2

    ប្រជាជននៃក្រុងយេរីខូរបានភ័យខ្លាចរួចទៅហើយ

    អ្នកស៊ើបការណ៍នេះបានវិលត្រឡប់មកវិញជាមួយនឹងរបាយការណ៍ថា “ព្រះយេហូវ៉ាទ្រង់បានប្រគល់ស្រុកនោះទាំងមូល មកក្នុងកណ្តាប់ដៃយើងហើយ ពួកអ្នកស្រុកនោះទាំងប៉ុន្មាន គេកំពុងតែរលាយចេញពីមុខយើងរាល់គ្នាទៅ”។ នៅក្នុងក្រុងយេរីខូរ ពួកគេបានឮគេប្រាប់ថា “ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាទ្រង់ធ្វើឱ្យទឹកសមុទ្រក្រហមរីងទៅ នៅមុខអ្នករាល់គ្នា ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក ហើយពីការដែលអ្នករាល់គ្នាបានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំង២អង្គ នៅខាងនាយទន្លេយ័រដាន់នោះដែរ គឺដល់ ស៊ីហុន ហើយនិងអុក ដែលអ្នករាល់គ្នាបានបំផ្លាញអស់រលីងទៅ កាលយើងខ្ញុំបានឮ នោះចិត្តយើងខ្ញុំបានរលត់ទៅភ្លាម គ្មានវិញ្ញាណនៅក្នុងមនុស្សណាទៀតសោះ ដោយព្រោះអ្នករាល់គ្នា ដ្បិតព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទ្រង់ជាព្រះលើឋានសួគ៌ ហើយជាព្រះលើផែនដីផង”។PPKh2 223.3

    បទបញ្ជាឱ្យមានរបៀបរៀបរយត្រូវបានអនុវត្តដើម្បីរៀបចំចេញដំណើរទៅមុខ។ ពួកបណ្តាជនត្រូវយកម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ក្នុងរយៈពេលបីថ្ងៃ ហើយកងទ័ពត្រូវបានរៀបចំសម្រាប់ការប្រយុទ្ធ។ ក្នុងការចាកចេញពីជំរំរបស់ខ្លួននេះ ពួកបណ្តាជនបានចុះទៅមាត់ទន្លេយ័រដាន់។ ពួកគេគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថាបើគ្មានជំនួយពីព្រះទេ ពួកគេពិតជាមិនមានសង្ឃឹមថានឹងអាចឆ្លងទន្លេនេះបានឡើយ។ នៅរដូវនេះនៃឆ្នាំនីមួយៗ ទឹកកកបានរលាយធ្លាក់មកពីភ្នំ បានធ្វើឱ្យទឹកទន្លេយ័រដាន់ឡើងពេញព្រៀប ធ្វើឱ្យពួកអ៊ីស្រាអែលមិនអាចឆ្លងទៅរួចឡើយ។ គឺជាបំណងប្រាថ្នារបស់ព្រះ ដែលថាការឆ្លងកាត់ទន្លេយ័រដាន់នេះគឺជាការអស្ចារ្យរបស់ព្រះ។ PPKh2 224.1

    តាមការដឹកនាំរបស់ព្រះ លោកយ៉ូស្វេបានបញ្ជាឱ្យពួកបណ្តាជនលុបបំបាត់អំពើបាបរបស់ពួកចោល ហើយរំដោះខ្លួនពីអំពើសៅហ្មងខាងក្រៅ ទាំងឡាយឱ្យអស់ គាត់បានមានប្រសាសន៍ថា “ពីព្រោះថ្ងៃស្អែក ព្រះយេហូវ៉ា ទ្រង់នឹងធ្វើការអស្ចារ្យនៅក្នុងពួកឯង ហិបនៃសេចក្តីសញ្ញានឹងនាំទៅមុខ បណ្តាជនទៅ នោះគេក៏លើកយកហិបនៃសេចក្តីសញ្ញា សែងនាំមុខបណ្តាជន សំដៅទៅទន្លេ ដោយពួកសង្ឃបានសែងចេញពីកន្លែងតម្កល់នៅកណ្តាលជំរំចេញទៅ”។ “ឯងរាល់គ្នានឹងដឹងដោយសារសេចក្តីនេះថា ព្រះដ៏មានព្រះជន្មរស់ ទ្រង់គង់នៅក្នុងពួកឯង ហើយថា ទ្រង់នឹងបណ្តេញសាសន៍កាណាន . . . ចេញពីមុខឯងរាល់គ្នាទៅជាមិនខាន គឺដោយហិបនៃសេចក្តីសញ្ញាផងព្រះអម្ចាស់នៃផែនដីទាំងមូល នឹងនាំមុខឯងរាល់គ្នាទៅក្នុងទន្លេយ័រដាន់”។ លុះដល់ពេលកំណត់ ដំណើរឆ្ពោះទៅមុខក៏បានចាប់ផ្តើម ដែលមានហិបសញ្ញានៅលើស្មារបស់ពួកសង្ឃជាអ្នកសែងនាំមុខ ចន្លោះពីហិបទៅហ្វូង បណ្តាជនមានប្រវែងជាងកន្លះគីឡូម៉ែត្រ ពួកគេបានសម្លឹងដោយយកចិត្តទុកដាក់ជាខ្លាំង ខណៈដែលពួកសង្ឃបានធ្វើដំណើរទៅមុខ ចុះពីច្រាំងទន្លេយ័រដាន់ ពួកគេបានឃើញហិបដ៏ពិសិដ្ឋរំកិលនឹងថ្កល់ឆ្ពោះទៅកាន់ខ្សែទឹកដែលកំពុងហូរត្របាញ់ រហូតដល់ជើងរបស់សង្ឃដែលជាអ្នកសែងហិបនោះបានទម្លាក់ចូលទៅក្នុងទឹក។ រំពេចនោះ ទឹកដែលហូរមកពីខាងលើបានឈប់ ត្រឡប់ជាកល់ជាគំនរ ខណៈដែលចរន្តទឹកនៅខាងក្រោមចេះតែហូរបន្ត ហើយបាតទន្លេក៏បានបើកចំហ។PPKh2 224.2

    ពួកសង្ឃបានបោះជំហានទៅមុខដល់ពាក់កណ្តាលទន្លេហើយបានឈរស្ងៀមនៅទីនោះ ខណៈដែលហ្វូងមនុស្សដ៏ធំបានដើរឡើងឆ្លងទៅកាន់ត្រើយម្ខាងទៀត។ អំណាចដែលបានទប់ទឹកទន្លេយ័រដាន់នេះគឺជាអំណាចដដែល ដែលបានបើកសមុទ្រក្រហម ឱ្យមនុស្សជំនាន់មុន កាលពីសែសិបឆ្នាំមុន។ នៅពេលដែលមនុស្សបានឆ្លងកាត់ផុតអស់ហើយ សង្ឃក៏បានសែងហិបឡើងឆ្ពោះទៅកាន់ច្រាំងនៅត្រើយខាងលិច។ នៅពេលដែល “ពួកសង្ឃបានដាក់ជើងដល់ដី” ភ្លាម ទឹកដែលគរជាគំនរដូចជាគេចាប់ចង បានហូរធ្លាក់ចុះត្រឡប់ទៅជាទឹកជំនន់ដូចដើមវិញជាប្រញាប់ ។ PPKh2 225.1

    Larger font
    Smaller font
    Copy
    Print
    Contents