Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១៤ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ តែបើសិនជាឯងរាល់គ្នា មិនគាប់ចិត្តនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាទេ នោះចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ទោះបើជាព្រះទាំងប៉ុន្មាន ដែលពួកអយ្យកោឯងបានគោរពប្រតិបត្តិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ យ៉ូស្វេ ២៤:១៥PPKh2 274.1

    សារៈសំខាន់នៃការសម្រេចចិត្តត្រឹមត្រូវ

    មេដឹកនាំដែលមានវ័យចំណាស់នេះ បានជំរុញឱ្យពួកបណ្តាជនពិចារណា អំពីអ្វីដែលលោកបានពន្យល់ដល់ពួកគេ។ តែបើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដែលជាប្រភពនៃអំណាច ជារន្ធទឹក និងជាព្រះពរទេ នោះចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ទោះបើជា “ព្រះទាំងប៉ុន្មាន ដែលពួកអយ្យកោឯងបានគោរពប្រតិបត្តិ” ជាព្រះតូចៗដែលព្រះបានត្រាស់ហៅលោកអ័ប្រាហាំឱ្យចាកចេញមក “ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី”។PPKh2 274.2

    បណ្តាំចុងក្រោយទាំងនេះគឺជាការស្តីបន្ទោសយ៉ាងធ្ងន់ដល់សាសន៍អ៊ីស្រាអែល។ ព្រះរបស់ជនជាតិអាម៉ូរីមិនអាចការពារអ្នកដែលថ្វាយបង្គំខ្លួនបានទេ។ ព្រោះតែអំពើបាបដ៏ថោកទាបរបស់ពួកគេ សាសន៍ដ៏អាក្រក់មួយនេះត្រូវបានបំផ្លាញ ហើយទឹកដីដ៏ល្អដែលពួកគេធ្លាប់បានកាន់កាប់ ត្រូវបានប្រគល់ទៅឱ្យរាស្រ្តរបស់ព្រះ។ ចុះរាស្រ្តអ៊ីស្រាអែលល្ងង់អីខ្លាំងម្ល៉េះ បានជ្រើសរើសយករូបព្រះដែលជនជាតិអាម៉ូរីបានថ្វាយបង្គំដែលត្រូវបានព្រះបំផ្លាញដូច្នេះ! លោកយ៉ូស្វេមានប្រសាសន៍ថា “តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ”។ ពួកបណ្តាជនមានចិត្តពុះពោរដូចជាមេដឹកនាំរបស់គេមាននៅក្នុងចិត្តដែរ ហើយពួកគេបានឆ្លើយតបដោយឥតស្ទាក់ស្ទើរថា “សូមឱ្យគំនិត ដែលនឹងបោះបង់ចោលព្រះយេហូវ៉ា ដើម្បីទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះ បាននៅឆ្ងាយពីយើងខ្ញុំទៅ”។ PPKh2 274.3

    ប៉ុន្តែ មុននឹងពួកគេអាចធ្វើឱ្យមានការផ្លាស់ប្តូរជាអចិន្រ្តៃយ៍ណាមួយនៅក្នុងជីវិតរបស់ខ្លួន ពួកគេត្រូវតែដឹងពីការអសមត្ថភាពទាំងស្រុងរបស់ពួកគេ នៅក្នុងការស្ដាប់បង្គាប់ព្រះ ជាមុនសិន។ នៅពេលដែលពួកគេបានជឿទុកចិត្តលើសេចក្ដីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេមិនអាចទទួលការអត់ទោសរបស់ព្រះឡើយ ពួកគេមិនអាចបំពេញតាមការទាមទារនៃក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍របស់ព្រះបានទេ ហើយពួកគេក៏មិនមានសង្ឃឹមថានឹងសន្យាដោយខ្លួនឯងថានឹងបម្រើព្រះបានដែរ។ មានតែសេចក្ដីជំនឿលើព្រះគ្រិស្តមួយប៉ុណ្ណោះ ដែលពួកគេអាចទទួលបានការអត់ឱនទោសនៃអំពើបាប និងការទទួលកម្លាំងដើម្បីគោរពប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ។ ពួកគេត្រូវតែជឿទុកចិត្តទាំងស្រុងទៅលើសេចក្តីសុចរិតនៃព្រះអង្គសង្គ្រោះដែលព្រះបានសន្យា។ PPKh2 275.1

    ពួកគេបានប្រកាសពីសេចក្តីសន្យានៃការស្មោះត្រង់របស់គេម្តងទៀត “យើងខ្ញុំរាល់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំពិត ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង”។PPKh2 275.2

    ” ដូច្នេះលោកក៏តាំងសេចក្តីសញ្ញានឹងគេនៅថ្ងៃនោះ ហើយដាក់ច្បាប់ និងបញ្ញត្តិឱ្យគេ នៅត្រង់ស៊ីគែម . . . នោះយ៉ូស្វេក៏ឱ្យបណ្តាជនទាំងអស់គ្នា ត្រឡប់ទៅឯស្រុក ជាមរតករបស់គេរៀងខ្លួនទៅ”។ PPKh2 275.3

    ការងាររបស់គាត់ត្រូវបានបញ្ចប់។ គាត់បាន “ធ្វើតាមព្រះយេហូវ៉ាគ្រប់ជំពូក”។ ទីបន្ទាល់ដ៏ថ្លៃថ្នូរបំផុតស្តីអំពីអត្តចរិតជាមេដឹកនាំរបស់គាត់ គឺជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជំនាន់ក្រោយ ដែលនឹងកើតឡើងនៅក្រោមឥទ្ធិពលនៃការងាររបស់លោក “ឯសាសន៍អ៊ីស្រាអែលគេបានគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា គ្រប់១ជីវិតរបស់យ៉ូស្វេ និងជីវិតរបស់ពួកចាស់ទុំ ដែលរស់នៅក្រោយលោក”៕ PPKh2 275.4

    *****

    Larger font
    Smaller font
    Copy
    Print
    Contents