Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ២៤ កក្កដា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ បណ្តាជនទាំងឡាយក៏មកឯម៉ូសេ ជម្រាបថា យើងរាល់គ្នាបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោកដែរ ដូច្នេះ សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាផង សូមទ្រង់បន្ថយពស់ទាំងនេះចេញពីយើងរាល់គ្នាទៅ នោះម៉ូសេក៏អធិស្ឋានឲ្យគេ។ ជនគណនា ២១:៧PPKh2 157.3

    ការដែលកើតឡើងដល់អ្នកមិនជឿ

    “ក៏និយាយទាស់នឹងព្រះ ហើយទាស់នឹងម៉ូសេថា ម្តេចក៏បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ឱ្យត្រូវស្លាប់នៅក្នុងទីរហោស្ថានដូច្នេះ ដ្បិតគ្មានអាហារ គ្មានទឹកសោះ ហើយយើងទ្រាន់ណាយនឹងនំគម្រក់នេះពេកណាស់”។PPKh2 158.1

    លោកម៉ូសេបានពន្យល់ពួកបណ្តាជនដោយស្មោះត្រង់ ពីអំពើបាបដ៏ធ្ងន់របស់ពួកគេ។ មានតែព្រះចេស្តារបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលបានការពារពួកគេនៅក្នុង “ទីរហោស្ថានសម្បើម ដ៏គួរស្ញែងខ្លាច ដែលមានពស់ភ្លើង និងខ្យាដំរី មានដីហួតហែង ឥតមានទឹក” (ចោទិយកថា ៨:១៥)។ នៅតាមផ្លូវ ពួកគេបានរកឃើញទឹកនិងនំបុ័ងពីឋានសួគ៌ និងមានសេចក្តីសុខសាន្តនិងសុវត្ថិភាព នៅក្រោមស្រមោលបង្គោលពពកនៅពេលថ្ងៃ និងបង្គោលភ្លើងនៅពេលយប់។ ពួកទេវតាបានថែរក្សាពួកគេ នៅពេលដែលពួកគេបានដើរឡើងលើថ្មខ្ពស់ៗ ឬតាមបណ្តោយផ្លូវរដិបរដុបនៅទីរហោស្ថាន។ គ្មានអ្នកណាម្នាក់នៅក្នុងចំណោមពួកគេទន់ខ្សោយឡើយ។ ជើងគេក៏មិនហើម ឬ សម្លៀកបំពាក់របស់គេត្រូវរហែក ដោយការធ្វើដំណើរផ្លូវឆ្ងាយឡើយ។ ព្រះជាម្ចាស់បានបង្ក្រាបសត្វសាហាវក្នុងព្រៃ និងសត្វអាសិរពិសនៅទីរហោស្ថាន នៅពីមុខពួកគេ។ PPKh2 158.2

    ព្រះបានដកព្រះហស្តការពាររបស់ទ្រង់ចេញ

    ដោយមានព្រះចេស្តារបស់ព្រះជាខែលការពារ ពួកគេមិនបានដឹងពីគ្រោះថ្នាក់ជាច្រើនរាប់មិនអស់ដែលព័ទ្ធជុំវិញពួកគេនោះឡើយ។ ដោយការមិនជឿរបស់ពួកគេ គេរំពឹងចង់បានសេចក្តីស្លាប់ ហើយឥឡូវនេះព្រះជាម្ចាស់បានអនុញ្ញាតឱ្យមានសេចក្តីស្លាប់ធ្លាក់មកលើពួកគេមែន។ ពស់ពិសដ៏សម្បូរនៅទីរហោស្ថានមានឈ្មោះថាពស់ភ្លើង ព្រោះចង្កូមរបស់វាបណ្តាលឱ្យមានដំបៅរលួយ ហើយអាចឱ្យស្លាប់យ៉ាងឆាប់រហ័ស។ នៅពេលដែលព្រះបានដកព្រះហស្តការពាររបស់ព្រះអង្គចេញ មនុស្សជាច្រើនត្រូវបានវាយប្រហារដោយសត្វអាសិរពិសដ៏សាហាវនេះ។ PPKh2 158.3

    នៅស្ទើរតែគ្រប់ត្រសាលទាំងអស់សុទ្ធតែមានអ្នករបួសធ្ងន់ឬស្លាប់។ សម្រែកនៃការឈឺចាប់តែងតែបន្លឺឡើងជាញឹកញាប់ កាត់ភាពស្ងៀមស្ងាត់ នាកណ្តាលរាត្រី ដែលបញ្ជាក់ប្រាប់ថាមានជនរងគ្រោះដោយពស់ចឹកថ្មីថែមទៀតហើយ។ មនុស្សទាំងអស់គ្នារវល់ថែទាំអ្នកជំងឺឬព្យាយាមការពារអ្នកដែលមិនទាន់បានវាយប្រហារនៅឡើយ។ បើប្រៀបធៀបនឹងទុក្ខវេទនាដែលពួកគេកំពុងជួបប្រទះនៅពេលបច្ចុប្បន្ននេះ ជាមួយនឹងការពិបាកនិងទុក្ខកង្វល់ នៅពេលកន្លងមក ការលំបាកទាំងនោះ (ពីអតីតកាល) ហាក់ដូចជាគ្មានន័យអ្វីទាំងអស់សម្រាប់ពួកគេ។ PPKh2 159.1

    ឥឡូវនេះ ពួកបណ្តាជនបាននាំគ្នាមកឯលោកម៉ូសេដោយការលន់តួទោស និងការអង្វរករ។ ពួកគេបានជម្រាបគាត់ថា “យើងរាល់គ្នាបានធ្វើបាបហើយ ដ្បិតបាននិយាយទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងលោកដែរ”។ មុននេះបន្តិច ពួកគេបានចោទប្រកាន់គាត់ថាជាមូលហេតុនៃទុក្ខព្រួយនិងការលំបាកទាំងប៉ុន្មានរបស់ពួកគេ។ ប៉ុន្តែ ពេលដែលមានបញ្ហាពិតប្រាកដបានធ្លាក់មកដល់ភ្លាម ពួកគេបានរត់ទៅរកគាត់ ជាមនុស្សតែម្នាក់គត់ដែលអាចទូលអង្វរដល់ព្រះជំនួសពួកគេ។ “សូមលោកអធិស្ឋានដល់ព្រះយេហូវ៉ាផង សូមទ្រង់បន្ថយពស់ទាំងនេះចេញពីយើងរាល់គ្នាទៅ”។PPKh2 159.2

    ព្រះជាម្ចាស់បានបង្គាប់មកលោកម៉ូសេឱ្យធ្វើពស់មួយពីលង្ហិន ហើយ លើកឡើងក្នុងចំណោមពួកបណ្តាជន។ អស់អ្នកដែលត្រូវបានពស់ចឹកបានក្រឡេកមើលទៅរូបពស់នោះ ហើយក៏បានជា។ ដំណឹងដែលពោរពេញទៅដោយអំណរដ៏អស្ចារ្យនេះត្រូវបានគេប្រកាសផ្សព្វផ្សាយថា អស់អ្នកណាដែល ត្រូវបានពស់ចឹកអាចក្រឡេកមើលទៅពស់លង្ហិននោះនឹងបានរស់។ មនុស្សជាច្រើនបានស្លាប់រួចទៅហើយ ហើយនៅពេលដែលលោកម៉ូសេបានលើកពស់ឡើងនៅលើបង្គោល អ្នកខ្លះមិនបានជឿថាគ្រាន់តែសម្លឹងមើលទៅរូបពស់លោហធាតុនោះ អាចព្យាបាលពួកគេបានឡើយ អ្នកទាំងនោះបានស្លាប់ ដោយការមិនជឿរបស់ពួកគេ។ PPKh2 159.3

    តែមានមនុស្សជាច្រើនមានជំនឿទៅលើរូបដែលព្រះបានប្រទានឱ្យ។ ឪពុកម្តាយ បងប្អូនប្រុស ស្រីជាប់រវល់ក្នុងការជួយដល់មិត្តភក្តិដែលរងគ្រោះ និងជិតស្លាប់របស់គេ ឱ្យបើកភ្នែកដ៏ទន់ខ្សោយរបស់ពួកគេ សម្លឹងមើលទៅលើ រូបពស់នេះ។ បើទោះបីជាមានកម្លាំងខ្សោយនិងជិតស្លាប់ទៅហើយក៏ដោយ ប្រសិនបើពួកគេអាចមើលទៅឯរូបពស់នេះតែម្តង នោះពួកគេនឹងបានជា។ PPKh2 160.1

    Larger font
    Smaller font
    Copy
    Print
    Contents