Loading...
Larger font
Smaller font
Copy
Print
Contents

ករចប់ផ្តើមៃនទីបញចប់ (ភគទី ២)

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ១ កញ្ញា

    ខព្រះគម្ពីរប្រចាំថ្ងៃ ៖ សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់ សូមកុំឲ្យសេចក្តីទុច្ចរិតណាមានអំណាច លើទូលបង្គំឡើយ។ ទំនុកតម្កើង១១៩:១៣៣PPKh2 244.1

    អំបូរប្រាំមួយបានតាំងទីលំនៅ នៅលើភ្នំកេរិស៊ីម ហើយអំបូរផ្សេងទៀតនៅលើភ្នំអេបាល ហើយពួកសង្ឃជាមួយនឹងហិបសញ្ញានៅក្នុងជ្រលងភ្នំ ចន្លោះភ្នំទាំងពីរនេះ។ លោកយ៉ូស្វេបានអានអំពីព្រះពរទាំងឡាយដែលកើតឡើងដោយការគោរពប្រតិបត្តិចំពោះច្បាប់របស់ព្រះ នៅចំពោះវត្តមានរបស់ហ្វូងមនុស្សជាច្រើនដែលបានមកប្រជុំគ្នានេះ។ អំបូរទាំងប៉ុន្មានដែលនៅ កេរិស៊ីមបានឆ្លើយតបថា “អាម៉ែន”។ បន្ទាប់មក គាត់បានអានអំពីបណ្ដាសាហើយអំបូរដែលនៅលើអេបាលបានផ្ដល់ការយល់ព្រមដូចគ្នា សំឡេងមនុស្សរាប់ពាន់បានរួមគ្នាបន្លឺឡើងជាការឆ្លើយតបយ៉ាងឱឡារិក។ បន្តមកទៀត គឺការអានក្រឹត្យវិន័យរបស់ព្រះ ជាមួយនឹងវិន័យនិងលក្ខន្តិកៈផ្សេងៗដែលលោកម៉ូសេបានប្រគល់ឱ្យ។ PPKh2 244.2

    នៅភ្នំស៊ីណាយ រាស្រ្តអ៊ីស្រាអែលបានទទួលក្រឹត្យវិន័យចេញពីព្រះឱស្ឋរបស់ព្រះ ហើយព្រះបានសរសរបញ្ញត្តិដ៏ពិសិដ្ឋនៃក្រឹត្យវិន័យនេះដោយព្រះអង្គុលីរបស់ទ្រង់ផ្ទាល់ ហើយត្រូវបានគេរក្សាទុកនៅក្នុងហិបនៃសេចក្តីសញ្ញា។ ឥឡូវនេះ គេត្រូវសរសេរជាថ្មីឡើងវិញនៅកន្លែងដែលមនុស្សទាំងអស់អាចអានដោយខ្លួនឯងបាន នូវលក្ខខណ្ឌនៃសេចក្តីសញ្ញានេះ ដែលពួកគេត្រូវប្រកាន់ខ្ជាប់ នៅពេលដែលពួកគេកាន់កាប់ទឹកដីកាណាន។ ចាប់តាំងពីលោកម៉ូសេបានមានប្រសាសន៍ប្រាប់ពីកណ្ឌគម្ពីរចោទិយកថាទាំងមូលដល់ ពួកបណ្តាជនមិនទាំងបានប៉ុន្មានអាទិត្យផង ឥឡូវនេះលោកយ៉ូស្វេអានច្បាប់នេះម្តងទៀត។ PPKh2 244.3

    មិនត្រឹមតែបុរសអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែ ទាំងស្ត្រីនិងកូនក្មេងផង ស្ដាប់ការអានច្បាប់នេះ ព្រោះជាការសំខាន់ណាស់ដែលពួកគេដ៏គួរតែដឹងនិងបំពេញកាតព្វកិច្ចរបស់ពួកគេ។ “រួចលោកបង្គាប់ទៅគេថា លុះដល់ផុតរាល់តែ៧ឆ្នាំ គឺក្នុងពេលកំណត់នៅឆ្នាំដែលដោះលែង នៅវេលាបុណ្យ បារាំ កាលសាសន៍អ៊ីស្រាអែលទាំងអស់គ្នាបានលេចមកនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ត្រង់កន្លែងដែលទ្រង់នឹងរើសហើយ នោះត្រូវឱ្យមើលក្រឹត្យវិន័យនេះ នៅចំពោះមុខគេឱ្យបានស្តាប់ទាំងអស់គ្នា ត្រូវឱ្យប្រមូល បណ្តាជនទាំងប្រុសទាំងស្រី និងកូនក្មេង ហើយនិងពួកអ្នកដទៃដែលនៅអស់ទាំងទីក្រុងរបស់ឯងមក ដើម្បីឱ្យគេស្តាប់ ហើយបានរៀន ព្រមទាំងកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ទាំងប្រយ័ត្ន និងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ ហើយឱ្យកូនចៅគេដែលមិនដឹងបានឮដែរ ហើយបានទម្លាប់កោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង នៅអស់ទាំងវេលាណាដែលឯងនៅក្នុងស្រុក ដែលឯងឆ្លងទន្លេយ័រដាន់ទៅចាប់យកនោះនៅឡើយ” (ចោទិយកថា ៣១:១០-១៣) ។PPKh2 245.1

    មូលហេតុដែលយើងត្រូវតែសិក្សាព្រះបន្ទូលរបស់ព្រះដោយយកចិត្តទុកដាក់

    សាតាំងតែងតែធ្វើកិច្ចការដើម្បីព្យាយាមបង្ខូចអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល ធ្វើឱ្យមនុស្សយល់មិនច្បាស់ ហើយដឹកនាំពួកគេឱ្យធ្លាក់ចូលទៅក្នុងអំពើបាប។ ព្រះជាម្ចាស់កំពុងស្វែងរកទាញពួកគេឱ្យមកនៅក្រោមការការពាររបស់ទ្រង់ ដើម្បីកុំឱ្យសាតាំងអាចបោកបញ្ឆោតពួកគេបាន។ ព្រះជាម្ចាស់បានបន្ទាបព្រះកាយយ៉ាងទាប មកមានបន្ទូលអំពីច្បាប់ទាំងនេះប្រាប់ពួកគេ ដោយព្រះសូរសៀងរបស់ទ្រង់ផ្ទាល់ ទាំងសរសេរដោយព្រះហស្តរបស់ទ្រង់នូវក្រឹត្យវិន័យដ៏រស់ ហើយប្រទានឱ្យដល់មនុស្សជាមគ្គុទេសក៍ដ៏គ្រប់លក្ខណ៍។ ពីព្រោះសាតាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្វែរសេចក្តី ស្រឡាញ់ ចេញពីសេចក្តីសន្យានិងតម្រូវការរបស់ព្រះអម្ចាស់ យើងត្រូវតែខំប្រឹងប្រែងរក្សាច្បាប់ទាំងនេះឱ្យបានរឹងមាំនៅក្នុងចិត្ត។ PPKh2 245.2

    រឿងរ៉ាវនិងមេរៀននៃប្រវត្តិសាស្រ្តព្រះគម្ពីរដ៏គួរតែបង្ហាញជាភាសាសាមញ្ញៗតម្រូវទៅតាមការយល់ដឹងរបស់យុវជនយុវនារីក្មេងៗ។ ឪពុកម្តាយទាំងឡាយអាចទាក់ទាញចិត្តកូនៗរបស់ខ្លួនឱ្យផ្ចង់ចិត្តទៅលើចំណេះដឹងផ្សេងៗ ដែលបានរកឃើញនៅក្នុងទំព័រដ៏ពិសិដ្ឋនេះ។ ប៉ុន្តែ ពួកគេត្រូវតែចាប់អារម្មណ៍ខ្លួនឯងដែរ។ អស់អ្នកដែលចង់ឱ្យកូនៗរបស់ខ្លួន ចេះស្រឡាញ់និងគោរពព្រះ ត្រូវតែនិយាយពីសេចក្ដីល្អរបស់ទ្រង់ ភាពរុងរឿង និងអំណាចរបស់ទ្រង់ ដូចដែលបានបង្ហាញនៅក្នុងព្រះបន្ទូលរបស់ទ្រង់និងនៅក្នុងការបង្កើតលោក។ PPKh2 246.1

    រាល់ជំពូកនិងគ្រប់ខនៃព្រះគម្ពីរ គឺការទំនាក់ទំនងមកពីព្រះចំពោះយើង។ បើយើងសិក្សា និងស្តាប់បង្គាប់ ព្រះបន្ទូលនោះនឹងដឹកនាំរាស្រ្តរបស់ព្រះ ដូចជាសាសន៍អ៊ីស្រាអែលត្រូវបានដឹកនាំដោយបង្គោលពពកនៅពេលថ្ងៃ និងបង្គោលភ្លើងនៅពេលយប់ដូច្នោះដែរ។ PPKh2 246.2

    *****

    Larger font
    Smaller font
    Copy
    Print
    Contents